Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

លោក ថោង ខុន ៖ ពិភពលោក​ចាប់​អារម្មណ៍ កាន់តែខ្លាំង​មកលើ​កម្ពុជា​

$
0
0

សៀមរាប៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានថ្លែងថា “ទេសចរណ៍ពិភពលោក បានចាប់អារម្មណ៍ កាន់តែខ្លាំងឡើងៗ មកលើប្រទេសកម្ពុជា តាមរយៈព្រឹត្តិការណ៍ សំខាន់”នានា ដែលបានបង្កើតឡើង ជាពិសេសព្រឹត្តិការណ៍ កីឡាទេសចរណ៍ នៅតំបន់អង្គរ”។

ថ្លែងនៅព្រឹកថ្ងៃទី ២៤ ខែ មករា ក្រោយការរត់ប្រណាំង ម៉ារ៉ាតុន (Oltra marathon) នៅតំបន់អង្គរពេញមួយយប់ ក្នុងរយៈចំងាយ១២៨គីឡូម៉ែត្រ លោក ថោង ខុន មានប្រសាសន៍ថា “ព្រឹត្តិការណ៍រត់ប្រណាំង ម៉ារ៉ាតុន និងកីឡាទេសចរណ៍ នៅតំបន់អង្គនាពេលនេះ ជួយផ្សព្វផ្សាយទេសចរ នៅកម្ពុជា និងជួយផ្សព្វផ្សាយពី តំបន់អង្គទៅកាន់ ពិភពលោកបន្ថែមទៀត។ ព្រោះថាការត់ប្រណាំង នាពេលនេះ បានធ្វើឡើងដោយរត់កាត់ប្រាសាទតូចៗ ជាច្រើនក្នុងព្រៃ កាត់តំបន់ព្រៃ កាត់កាត់ភូមិអ្នកស្រុក នៅពេលយប់ ដែលធ្វើឲ្យកីឡាករ កីឡាការិនីជាតិ អន្តរជាតិ បានដឹងនិងស្វែងយល់កាន់ តែច្បាស់ពីកត្តាជីវភាព ប្រជាជនកម្ពុជា នៅពេលយប់ និងសន្តិសុខសុវត្ថិភាព របស់កម្ពុជានាពេលបច្ចុប្បន្នថា មានសន្តិភាពពេញលេញ មិនមានការព្រួយភ័យនោះឡើយ”។

លោករដ្ឋមន្រ្តីបញ្ជាក់ថា “ការរត់ប្រណាំងម៉ារ៉ាតុននេះ ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតិឲ្យធ្វើប្រចាំឆ្នាំ និងបានប្រសិទ្ធនាមអ្នករត់ Oltra marathon នេះថាជាមនុស្សដែក (I run runner)  ហើយក៏ជាសារមួយផ្ញើរទៅពិភពលោក និងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីមនុស្សម្នាទាំងឡាយដែលបានឃើញព្រឹត្តិការណ៍នេះ និងដឹងពីរយៈចំងាយ រត់រហូតដល់ទៅ ១២៨គីឡូម៉ែត ដោយមិនឈប់និងឆ្លងកាត់ ពេលពេញមួយយប់តែម្តង”។

សូមបញ្ជាក់ថា ដើម្បីទាក់ទាញទេសចរណ៍ កម្ពុជាបានរៀបចំព្រឹត្តិការណ៍ ទេសចរណ៍ សំខាន់មួយចំនួនដូចជា ព្រឹត្តិការណ៍ អង្គរសង្រ្កាន ព្រឹត្តិការណ៍កីឡា បុណ្យសមុទ្រ បុណ្យទន្លេ បុណ្យអ៊ុទូក ពិសេសអ្វីដែលគេមិនអាចបំភ្លេចបានគឺការមកមើល ថ្ងៃរះ និង ថ្ងៃលិច នៅតំបន់អង្គរទៅមើលរមណីយដ្ឋានកោះរ៉ុង មើលត្រីផ្សោតនៅទន្លេមេគង្គ និងស្នាមញញឹមរបស់កម្ពុជា(Cambodian Smile)៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>