Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ទិដ្ឋការ ACMECS ចាប់ផ្តើមមាន សុពលភាព​ (Video Inside)

$
0
0

ភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែធ្នូឆ្នាំ២០១២ បានប្រកាសឱ្យដឹងថា ទិដ្ឋការតែ មួយសម្រាប់ ACMECS (The Ayeyawady - Chao Phraya - Mekong Economic Cooperation Strate gy) ចូលជាធរមាននៅថ្ងៃទី២៧ ខែធ្នូឆ្នាំ២០១២ តទៅហើយ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ទិដ្ឋការនេះ គឺរកបាននៅតាមស្ថានទូត និង ស្ថានបេសកកម្មកុងស៊ុល នៃព្រះរាជាណាចក្រកម្ពុជា និងថៃ។ «ជាមួយនិងការទទួលបានទិដ្ឋការប្រភេទនេះ ទោះ ជាប្រទេសកម្ពុជា ឬថៃក្តី អ្នកមានទិដ្ឋការនេះ មានសិទ្ធិចេញចូលប្រទេសទាំងពីរ»។

សេចក្តីប្រកាសនេះ បានធ្វើឡើងបន្ទាប់ពីលោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស កម្ពុជា បានចូលរូមកិច្ចប្រជុំគណៈកម្មាធិការចំរុះកម្ពុជា-ថៃ នាទីក្រុងបាងកកនាថ្ងៃទី២៥-២៦ ខែធ្នូ ឆ្នាំ២០១២។

ប្រភពដដែលបន្តថា ទិដ្ឋការនេះ មានតម្លៃត្រឹមតែ២០ដុល្លារសហរដ្ឋអាមេរិក ដែលមានសុពលភាពរហូតដល់ ៩០ថ្ងៃ គិតចាប់ពីថ្ងៃផ្តល់ទិដ្ឋការ។ ប្រទេសដែលមានសិទ្ធិដាក់ពាក្យសុំទិដ្ឋការនេះ បាន មានតែពលរដ្ឋមកពី ប្រទេស អូស្ត្រាលី អូទ្រីស ប៊ែលហ្សិក បារែន កាណាដា សាធារណៈរដ្ឋប្រជាមានិតចិន ដាណឺម៉ាក ហ្វំាងឡង់ បារំាង អាឡឺម៉ង់ ក្រិក ហុងកុង អ៊ីស្លង់ អៀរឡង់ អ៊ីស្រាអែល អ៊ីតាលី ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង គុយវ៉ែត លុចហ្សំ បួរ ហូឡង់ ណូវែលហ្សឺឡង់ នរវែស អូម៉ង់ ព័រទុយហ្គាល់ កាតា អេស្ប៉ាញ អាហ្វ្រិកខាងត្បួង ស៊ុយអ៊ែត ស្វីស តួកគី អារ៉ាប់រួម ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។

ជាមួយនឹងការផ្តល់ទិដ្ឋការ លោក អាង គឹមអៀង ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) បាន សម្តែងការស្វាគមន៍ ចំពោះវិធានការថ្មីរបស់រដ្ឋាភិបាលទាំងពីរ ជាអ្វីដែលលោកចាត់ទុកថា ជាការផ្តល់ប្រយោជន៍ ជាពិសេសដល់វិស័យទេសចរណ៍កម្ពុជា។

លោកបន្តថា «ផលប្រយោជន៍ពិតជាមានច្រើនសម្រាប់កម្ពុជា ជាពិសេសការជំរុញ កំណើនភ្ញៀវទេសចរឱ្យបាន ៧លាននាក់នៅឆ្នាំ២០២០ ស្របតាមយុទ្ធសាស្រ្ត និងផែនការទេសចរណ៍ជាតិឆ្នាំ២០១២-២០២០»។

កំណើនភ្ញៀវទេសចរអន្តរជាតិ មកទស្សនាប្រទេសកម្ពុជា មានការកើនឡើងជាបន្តបន្ទាប់៕

Photo by DAP-NEWS

{jwplayer}http://111.92.240.170:81/dap-news/dap-images/2012/December/id-009/ACMECS.mp4&image=http://111.92.240.170:81/dap-news/dap-images/2012/December/id-009/S-177.jpg&width=400&height=300{/jwplayer}

Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>