ខេត្តបន្ទាយមានជ័យ៖ នគរបាលប៉ុស្តិ៍សង្កាត់ប៉ោយប៉ែត ចុះអប់រំផ្សព្វផ្សាយច្បាប់ និងគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព របស់ក្រសួងមហាផ្ទៃ ដែលបន្ថែមលើចំនួន ៤ចំណុចទៀត ដល់ ប្រជាពលរដ្ឋចំនួន13 ភូមិរបស់ខ្លួន នៅថ្ងៃទី28 ខែធ្នូ ឆ្នាំ2012។
ពិធីនេះត្រូវបានប្រារព្ធធ្វើឡើង នៅភូមិប៉ោយប៉ែត ក្រោមការអញ្ជើញចូលរួមពី លោក ហ៊ត វិបុល នាយរងប៉ុស្តិ៍ សង្កាត់ប៉ោយប៉ែត លោក មេភូមិ មេក្រុម និងប្រជាពលរដ្ឋ ចូលរួមមកពីភូមិទាំង13 មានពលរដ្ឋចំនួន1107នាក់។
លោក ហ៊ត វិបុល បានដឹងនៅថ្ងៃទី28 ខែធ្នូ ឆ្នាំ2012នេះថា ក្រោមការចាត់តាំង របស់លោក អ៊ឹម សុភារៈ នាយប៉ុស្តិ៍ សង្កាត់ប៉ោយប៉ែត លោកក៏បាន ដឹកនាំមន្ត្រី នគរបាលក្នុងប៉ុស្តិ៍ ចុះ ជួបសំណេះសំណាលជាមួយបងប្អូន ប្រជាពលរដ្ឋនិងផ្សព្វផ្សាយ ពីច្បាប់និងគោលនយោបាយភូមិឃុំ មាន សុវត្ថិភាព ៤ចំណុច ដែលក្រសួងមហាផ្ទៃ ទើបតែបន្ថែមថ្មី ដើម្បីឲ្យពួកគាត់បានយល់ដឹង និងចូលរួមគោរពច្បាប់ បានគ្រប់ៗគ្នា ហើយ ម៉្យាងទៀត រាល់ពេលមានបទល្មើស ឬ មុខសញ្ញាសង្ស័យផ្សេងៗ លបលួចចូលមក លាក់ ខ្លួនក្នុងមូលដ្ឋានពួកគាត់អាចរាយការណ៍ ជូនសមត្ថកិច្ចចុះ អន្តរាគមន៍បាលទាន់ ពេល វេលា។
ទន្ទឹមគ្នានោះលោក ក៏បានអប់រំណែនាំ ដល់ពលរដ្ឋទាំងអស់ ត្រូវមានការប្រុសប្រយ័ត្ន ឲ្យបានខ្ពស់ចំពោះករណីគ្រោះថ្នាក់ចរាចរ ពេលធ្វើដំណើរ ទៅទីជិតទីឆ្ងាយ ត្រូវបើកបរ គោរពសិទ្ធិគ្នាទៅវិញទៅមកនិង ពាក់មួកសវត្ថិភាពគ្រប់ពេលវេលា ខណៈបើកបរទើប យើងទាំងអស់គ្នារួចផុតពី សេចកក្តី ស្លាប់៕