Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ប្រធានអង្គការ ខ្ញុំខ្មែរសន្យា រកការងារឲ្យ យុវជនមិនឲ្យ ចេញទៅរក ការងារនៅ ក្រៅប្រទេស

$
0
0

ភ្នំពេញ៖ លោក ជា និច្ច  ដែលជាប្រធានអង្គការខ្ញុំខ្មែរ ទើបតែបង្កើតឡើង កាលពីពេលថ្មីៗនេះ បានថ្លែងពីការប្តេជ្ញាចិត្តរបស់ខ្លួន នៅព្រឹក ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ថា នឹងមិនឲ្យយុវជនខ្មែរ ចេញទៅរកការងារធ្វើនៅក្រៅប្រទេស ហើយលោកនឹង ស្វះស្វែងរកការងារ ឲ្យពួកគេធ្វើនៅក្នុងស្រុក។

ការថ្លែងរបស់លោកនេះ បានធ្វើឡើងនៅចំពោះ សមាជិកជាង៣០០នាក់/អង្គ ក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០១៥ និងលើកទិសដៅ បន្តឆ្នាំ២០១៦ នៅព្រឹកថ្ងៃទី២៧ មករា។

លោកបន្តថា អង្គការរបស់លោក បង្កើតឡើងដើម្បី ជួយប្រជាពលរដ្ឋខ្មែរ បង្កើតសេដ្ឋកិច្ចដល់ ពលរដ្ឋខ្មែរ ស្វែងរកការងារជូនពលរដ្ឋខ្មែរ ក្នុងមូលដ្ឋាន។ លោកថា ជារួមអង្គការនេះ បង្កើតឡើង ក្នុងគោលបំណង ដើម្បីជួយដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស។

ប្រធានអង្គការខ្ញុំខ្មែរ បញ្ជាក់ថា  “ខ្ញុំមិនចង់ឲ្យយុវជនខ្មែរ ប្រជាពលរដ្ឋខ្មែរ ធ្វើចំណាកស្រុក ទៅប្រទេសដទៃ បម្រើផលប្រយោជន៍ ឲ្យប្រទេសដទៃទេ គឺអង្គការ ខ្ញុំខ្មែរ មានបំណងបង្កើតសេដ្ឋកិច្ច នៅក្នុងប្រទេសយើង ហើយយើងប្រមូលទិញ នូវកសិផលទាំងនោះ ដោយផ្ទាល់ និងធ្វើការបែងចែក កសិផលទាំងនោះ នៅក្នុងប្រទេសរបស់យើង”។

ប្រធានអង្គការខាងលើបន្ថែមថា ចាប់ពីដំណើរការរហូត មកដល់ពេលនេះ គឺសង្កត់ធ្ងន់ទៅខេត្តព្រៃវែង ដើម្បីបង្កើតកសិកម្មជាលក្ខណៈធំបំផុត ដោយរៀបចំ បណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ ឲ្យពួកគាត់ចេះពីវិធីសាស្ត្រ ក្នុងការដាំដុះ ឲ្យចេះប្រើប្រាស់ ធនធាន ធម្មជាតិ ក្នុងការបង្កបង្កើនផល។

ព្រះតេជគុណ យិន រតនសុធាវី មានសង្ឃដីកាថា “អង្គការខ្ញុំខ្មែរបានជួយឧត្ថម្ភថវិកា ផ្សព្វផ្សាយកម្មវិធីពិភាក្សា ព្រះពុទ្ធសាសនា អក្សរសាស្រ្តខ្មែរ ដើម្បីសង្គម ឲ្យកូនខ្មែរដឹងពីប្ញសគល់អក្សរជាតិ និងបោះពុម្ភសៀវភៅអក្ខរាវិរុទ្ធ ចែកជូនទៅដល់កាសែត ព័ត៌មាន និងសិក្សានុសិស្សនៅតាម វិទ្យាល័យមួយចំនួន”៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>