Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ពលរដ្ឋ តាមបណ្ដោយ ផ្លូវជាតិលេខ៦A សាទរ គម្រោងអភិវឌ្ឍន៍ ជ្រោយចង្វារ

$
0
0

ភ្នំពេញ៖ ក្រុមប្រជាពលរដ្ឋ រងផលប៉ះពាល់ ពីគម្រោង អភិវឌ្ឍន៍ទីក្រុងរណប ជ្រោយចង្វា ដែលអាជ្ញាធរភ្នំពេញ ប្រគល់សិទ្ធិ អភិវឌ្ឍន៍ទៅឲ្យក្រុមហ៊ុន OCIC សាងសង់បុរីរុងរឿង និងធ្វើផ្លូវបេតុង ចម្ងាយ១០០ម៉ែត្រ ពីផ្លូវជាតិលេខ ៦A បានបង្ហាញការសប្បាយរីករាយ និងគាំទ្រគម្រោងអភិវឌ្ឍន៍ ផ្លូវទីក្រុងរណបជ្រោយចង្វា ព្រមទាំងជំរុញឲ្យ សាលារាជធានីពន្លឿនអភិវឌ្ឍន៍ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ដ៏ប្រណីតមួយនេះ ដើម្បីងាយស្រួលធ្វើដំណើរ និងលើកកម្ពស់ សោភ័ណភាពក្រុងរណប។

លោក អ៊ឹង ធួងស្រ៊ុន អាយុ៥៣ឆ្នាំ ជាប្រជាពលរដ្ឋម្នាក់ ដែលរងផលប៉ះពាល់ ពីគម្រោងអភិវឌ្ឍន៍ ទីក្រុងរណបជ្រោយចង្វា បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០១៦ថា លោកសប្បាយរីករាយ និងត្រេកអរយ៉ាងខ្លាំង ដែលសាលារាជធានី ភ្នំពេញ បានអភិវឌ្ឍន៍ផ្លូវបេតុង១ខ្សែ ដែលមានចម្ងាយ១០០ម៉ែត្រ ពីផ្លូវជាតិលេខ៦A។ ក្នុងនោះលោកសំណូមពរ ឲ្យសាលារាជធានី ភ្នំពេញ ពន្លឿន ការធ្វើផ្លូវឲ្យបានរួសរាន់ ដើម្បីកុំឲ្យស្ទះ នៅផ្លូវជាតិលេខ៦A ព្រមទាំងបានសម្ដែងការគាំទ្រ ចំពោះគម្រោងអភិវឌ្ឍន៍ ទីក្រុងរណបជ្រោយចង្វានេះ យ៉ាងពេញទំហឹងផងដែរ។

លោកបានបន្ថែមថា "ខ្ញុំជាប្រជាពលរដ្ឋ ដែលរស់នៅលើដងផ្លូវ ជាតិលេខ៦A ហ្នឹងបានឯកភាពឲ្យ សាលាក្រុងធ្វើផ្លូវ ដែលចេញពីអ័ក្ស (អ័ក្សផ្លូវជាតិលេខ៦A) ហើយការអភិវឌ្ឍផ្លូវនេះ ប្រជាពលរដ្ឋយើងខ្ញុំ ក៏បានប្រើប្រាស់ផ្លូវដែលល្អ ដីរបស់ខ្ញុំដែលអត់មានផ្លូវមួយ ផ្នែកទៅមុខ បានផ្លូវហ្នឹងប្រើ ហើយបើផ្លូវវាធ្លុះ ដល់ក្រៅបានប្រើទាំងអស់គ្នា"។

ចំណែកលោក អាប់ ប៉េងងួន ក៏មិនខុសអ្វីពីលោក អ៊ឹង ធួងស្រ៊ុនដែរ លោកពេញចិត្តខ្លាំង ចំពោះការអភិវឌ្ឍផ្លូវបេតុងនេះ ដើម្បីជាប្រយោជន៍ ដល់សាធារណជនទូទៅ និងងាយស្រួល សម្រាប់ពលរដ្ឋធ្វើដំណើរ ទៅវិញទៅមក។

លោក អាប់ ប៉េងងួន ថ្លែងដោយទឹកមុខ ស្រស់ស្រាយថា  "ខ្ញុំពេញចិត្តចំពោះសាលារាជធានី ដែលបានធ្វើផ្លូវហ្នឹងណា ដើម្បីងាយស្រួល ពូធ្វើដំណើរចេញ-ចូល ហើយបើបានផ្លូវមុខក្រោយចឹង វាស្រួលដែរ ណាមួយបានជាប្រយោជន៍សាធារណៈទាំងអស់គ្នា” ។

ក្រុមប្រជាពលរដ្ឋ ក៏បានសង្កត់ធ្ងន់ផងដែរ រាល់ការធ្វើកូដកម្មប្រឆាំង នឹងការអភិវឌ្ឍ និងការទាមទារសំណងផ្សេងៗ មិនមែនជាតំណាងពួកគាត់ ឬក្រុមមនុស្សដែលរស់នៅក្នុង តំបន់អភិវឌ្ឍន៍ក្រុងរណបជ្រោយចង្វាទេ ។

គួរបញ្ជាក់ថា ពលរដ្ឋចំនួន ១០៧គ្រួសារ ក្នុងសង្កាត់ជ្រោយចង្វា និង ១៦គ្រួសារ ក្នុងសង្កាត់ព្រែកលាប ដែលស្ថិតក្នុង តំបន់អភិវឌ្ឍន៍ ក្រុងរណបជ្រោយចង្វា បានយល់ព្រមឲ្យ សាលាខណ្ឌជ្រោយចង្វា សហការជាមួយក្រុមហ៊ុន OCIC ចុះវាស់វែង និងអភិវឌ្ឍន៍ផ្លូវបេតុង១ខ្សែ ដែលមានចម្ងាយ១០០ម៉ែត្រ ពីច្រាំងទន្លេសាប និងពីអ័ក្សផ្លូវជាតិ ៦A រួចរាល់អស់ហើយ។ ពិសេសជាងនេះទៀត ពេលដែលតំបន់នេះ ធ្វើការអភិវឌ្ឍន៍ចប់សព្វគ្រប់ សាលារាជធានីភ្នំពេញ នឹងចេញបណ្ណកម្មសិទ្ធ ជូនប្រជាពលរដ្ឋផងដែរ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>