រតនគិរី ៖ អ្នកបើករថយន្ដធុនត្រា ពណ៌ ខ្មៅមួយគ្រឿង បានបើកបុករង្វង់មូលនិង ក្បាលនាគ នៅទីរួមក្រុងបានលុង ខេត្ដរតន គិរី កាលពីយប់រំលងអាធ្រាត្រចូលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១២ បណ្ដាលឱ្យរងការខូចខាត ហើយអ្នកបើករថយន្ដបានបើកចូលទៅក្នុង សណ្ឋាគារគជ់មាស ស្ថិតនៅក្នុងភូមិអូរអន្លង់ សង្កាត់បឹងកន្សែង ក្រុងបានលុង ។ ប៉ុន្ដែ សមត្ថកិច្ចពាក់ព័ន្ធ គ្មាននរណាម្នាក់ហ៊ានចូល ទៅរឹបអូសរថយន្ដបង្កហេតុ ដែលត្រូវម្ចាស់ របស់វា គ្របជិតនោះឡើយ នៅក្នុងបរិវេណ សណ្ឋាគារនោះ ។
យោងតាមសេចក្ដីរាយការណ៍បានឱ្យដឹង ថា ម្ចាស់រថយន្ដធុនត្រាខាងលើនេះ ត្រូវបាន គេស្គាល់ថា ឈ្មោះរ៉ា ជាម្ចាស់ភាគហ៊ុន នៃ ខារ៉ាអូខេ កាឡាស៊ី ដ៏ធំបំផុត នៅក្រុងបាន លុង ហេតុដូច្នេះហើយ ទើបគ្មានសមត្ថកិច្ច ណាមួយហ៊ានទៅរឹបអូសរថយន្ដបង្កហេតុ ដែលបានបំផ្លាញទ្រព្យសម្បត្ដិរបស់រដ្ឋ ។
ទាក់ទិនករណីនេះ ដើមអម្ពិល មិនទាន់ អាចស្វែងរក សុំការអត្ថាធិប្បាយ នាយការិយាល័យចរាចរជើងគោក ខេត្ដរតនគិរីបាននៅ ឡើយទេ ហើយមជ្ឈដ្ឋានមួយចំនួន និងរង់ចាំមើលពី ចំណាត់ការរបស់សមត្ថកិច្ច។