ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ អាជ្ញាធរខណ្ឌសែនសុខចុះត្រួតពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់ កន្លែងបើកអាជីវកម្មផ្សារដែកមួយកន្លែង បានយកទ្រូងផ្លូវសាធារណៈប្រកបអាជីវកម្ម និងបិទផ្លូវប្រជាពលរដ្ឋ ស្ថិតនៅភូមិស្លែងរលើង សង្កាត់ទឹកថ្លា ។
ទីតាំងផ្សារដែក ដែលបានយកទ្រូងផ្លូវនិងបិទផ្លូវ សម្រាប់ធ្វើអាជីវកម្មរបស់ខ្លួន ត្រូវបានអាជ្ញាធរខណ្ឌសែនសុខធ្វើការណែនាំ ដល់ម្ចាស់ទីតាំងមានឈ្មោះ អឿន អោម ឲ្យបពា្ឈប់យកទ្រូងផ្លូវធ្វើអាជីវកម្មតទៅទៀត ។ បើក្នុងករណីខាងលើនេះ ម្ចាស់អាជីវកម្មនៅតែមិនគោរពច្បាប់ តាមការណែនាំរបស់អាជ្ញាធរនោះទេ អាជ្ញាធរនឹងចាត់វិធានការតាមនីតិវិធីច្បាប់។
ជាមួយគ្នានោះ អាជ្ញាធរខណ្ឌសែនសុខក៏បានសំណូមពរ ដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យចូលរួមសហការជាមួយអាជ្ញាធរខណ្ឌ ក្នុងការរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈឲ្យបានល្អស្អាត ដើម្បីអភិវឌ្ឍក្នុងមូលដ្ឋានខណ្ឌរបស់យើង៕