Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

សាមសុងដាក់តាំង ទូរទឹកកកប្រើអ៊ីនធឺណែត ក្នុងកម្មវិធីគ្រឿងអេឡិចត្រូនិច CES 2016

$
0
0

ភ្នំពេញ៖ ក្រុមហ៊ុនសាមសុងដែលនាំមុខគេក្នុងការច្នៃប្រឌិតផលិត សម្ភារៈផ្ទះបាយ បានបង្ហាញនូវទូរទឹកកកម៉ាក ថ្មីនៅក្នុងទីផ្សារដែលអាចប្រើការ បានច្រើនយ៉ាងនៅក្នុងផ្ទះបាយ ។លោក John Herrington ដែលជាអនុប្រធានជាន់ខ្ពស់ និងជាអ្នកគ្រប់គ្រងទូទៅនៃសម្ភារៈផ្ទះបាយ របស់ក្រុមហ៊ុនសាមសុងអាមេរិក បានមានប្រសាសន៍ថា៖ «សាមសុងបានកែច្នៃសម្ភារៈផ្ទះបាយឲ្យមាន លក្ខណៈទំនើបដែលអតិថិជនមិនត្រឹមតែចង់ប៉ុណ្ណោះទេ តែថែមទាំងត្រូវការជាចាំបាច់ទៀតផង។ ជាងនេះទៅទៀត ពួកយើងបានបំពាក់ប្រព័ន្ធអ៊ីនធឺណែត មិនត្រឹមតែជាមួយទូរទឹកកកប៉ុណ្ណោះទេ តែជាមួយសម្ភារៈសំរាប់ ចំអិនអាហារដទៃទៀតដែលប្រើប្រាស់ ដោយភ្ជាប់ជាមួយ Wi-Fi ធ្វើអោយការចំអិនអាហារមានភាពងាយស្រួលជាមុន»។

ទូរទឹកកកសម្រាប់ប្រើក្នុងគ្រួសារ អាចភ្ជាប់ទំនាក់ទំនងនៅក្នុងគ្រួសារដោយមានបំពាក់នូវអេក្រង់ ទូរទស្សន៍មួយដែលមានទំហំ២១.៥ អ៊ីន នៅផ្នែកខាងក្រៅ។ អេក្រង់ដែលមានរូបច្បាស់មួយនេះ អាចឲ្យលោកអ្នកដាក់បង្ហាញនិងចែករំលែកកាលវិភាគជាមួយអ្នកដ៏ទៃ បង្ហោះរូបភាព និង  កត់កំណត់ ត្រាផ្សេងៗ យ៉ាងងាយស្រួលតាមរយៈទូរស័ព្ទដៃ។

ទូរទឹកកកនេះ ក៏អាចឲ្យលោកអ្នកអាច គ្រប់គ្រងគ្រឿងទេស បន្លែ និងសាច់បានយ៉ាងងាយ ចាត់ចែង ប្រភេទអាហារដែលអ្នកត្រូវការ និងអាហារដែលជិតផុតកំណត់ ដើម្បីកាត់បន្ថយ កាកសំណល់ផ្សេងៗ ធ្វើឲ្យទូរទឹកកក មានភាពទូលាយជាងមុន។  កាម៉េរ៉ាចំនួន ៣ ត្រូវបានបំពាក់នៅក្នុងទូរទឹកកកនេះដែល លោកអ្នកអាចមើលឃើញតាមរយៈ ទូរស័ព្ទដៃរបស់អ្នកគ្រប់ពេលវេលា មិនថាជាពេលដែលលោកអ្នក កំពុងតែដើរទិញឥវ៉ាន់ ក្នុងផ្សារក៏ដោយ។ លោកអ្នកគ្រាន់ទាញទូរស័ព្ទសាមសុងហើយពិនិត្យមើលទូរទឹកក របស់អ្នកបាន។ លោកអ្នកលែងបារម្ភថាខ្វះរបស់របរក្នុងទូរទឹកកកទៀតហើយ។

ក្រៅពីនេះទៀតលោកអ្នកក៏អាចស្តាប់តន្រ្តី មើលទូរទស្សន៍ ជាពិសេសគឺការប្រកួតបាល់ទាត់ នៅពេលដែលកំពុងធ្វើម្ហូបនៅក្នុងផ្ទះបាយ តាមរយៈអេក្រងរបស់ទូរទឹកកកជាលក្ខណៈគ្រួសារមួយនេះ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>