Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុបឯកភាព អនុវត្តតាម ការសម្រេច របស់រាជរដ្ឋាភិបាល ថែរក្សាឆ្នេរសមុទ្រ

$
0
0

ភ្នំពេញ៖ ក្រោមពីកិច្ចប្រជុំជាមួយ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក)ដើម្បី រកដំណោះស្រាយអភិវឌ្ឍន៍ តំបន់ឆ្នេរសមុទ្រ នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦នោះ ក្រុមហ៊ុន Royal Group បានឯកភាពអនុវត្តន៍ តាមការសម្រេចរបស់រាជរដ្ឋាភិបាល។

 លោក ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នរគរូបនីយកម្ម និងសំណង់ក្នុង កិច្ចប្រជុំពិភាក្សាជ្រើសរើសវិធានការ និងទីតំាងសមស្របដើម្បី សាងសង់តំបន់ឆ្នេរសមុទ្រ ក្រុងព្រះសីហនុ ក្នុងគោលដៅ បម្រើការអភិវឌ្ឍ កោះរ៉ុង  តាមសំណើររបស់ក្រុមហ៊ុន Royal Group ជិតបីម៉ោងនៅទីស្តីក្រសួងដែនដីថា ក្នុងកិច្ចប្រជុំបានពិភាក្សារកទីតំាងសមស្របដើម្បីធានាការ អភិវឌ្ឍន៍របស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងរក្សាការអភិវឌ្ឍឆ្នេរសមុទ្រកម្ពុជាប្រកបដោយចីរន្តភាព និងប្រសិទ្ធិភាព។

  លោកបញ្ជាក់ថា« ក្រុមហ៊ុន Royal Groupបានគំាទ្រគោលនយោបាយ របស់រាជរដ្ឋាភិបាល  ក្នុងការថែរក្សានិងផ្គត់ផ្គងក្នុងការថែរក្សា ឆ្នេរប្រកបដោយចីរភាព។ ជាងនេះក្នុងអង្គប្រជុំសម្រេច លទ្ធភាពក្នុងការស្នើសុំទៅរដ្ឋាភិបាល ផ្តល់នូវចំណែកណាមួយនូវ កំពង់ផែនអន្តរជាតិ ព្រះសីហនុបច្ចុប្បន្នដល់ការ អភិវឌ្ឍន៍នៅតាមបណ្តា កោះនានា រួមទំាងកោះរ៉ុងផង ។ជាពិសេសទំាងក្រុមហ៊ុន Royal Group ផងដែរ ដើម្បីប្រើប្រាស់ចំណែកណាមួយនៃផែនការ សម្បទានដោយតម្លៃណាមួយ»។

  លោក ប៉ែន សុផល បានឲ្យដឹងទៀតថា ក្នុងកិច្ចប្រជុំនឹងសិក្សារកទីតំាងថ្មីដល់ក្រុមហ៊ុន ថ្មី ដើម្បីធ្វើកំពង់ផែនបង្កលក្ខណៈ ដល់វិស័យទេសចរណ៍រក្នុងការ អភិវឌ្ឍន៍ដល់កោះរ៉ុង រួមទំាងកោះផ្សេងៗទៀត។ 

ទាក់ទិននឹងសំណង់សាងសងនៅលើឆ្នេរត្រេះវិញ លោកបញ្ជាក់ថា« ក្រុម Royal Group គ្រោងនឹងរៀបចំកែសម្រួលតាមការរៀបចំរបស់រាជរដ្ឋាភិបាល ។  ចំពោះទីតាំងដែលត្រូវប្រើជាបន្ទាន់នោះ គឺយើងសុំគោលការណ៍របស់រាជរដ្ឋាភិបាល យកកំពង់ផែនក្រុងព្រះសីហនុ មួយចំណែកដើម្បីដំណើការអភិវឌ្ឍ កោះរ៉ុង ក៏ដូចជាកោះឯទៀត»។

ទោះបីជាមានការចោទ សួរពីអ្នកសារព័ត៌មានថា ទីតំាងដែលក្រុម Royal Group កំពុងសាងសង់បានប្រមាណ៣០%ទៅ៤០% នោះត្រូវរុះរើយ៉ាងណា? លោក ប៉ែន សុផល បានឆ្លើយតបថា រាជរដ្ឋាភិបាលបានចេញសេចក្តីជូនដំណឹងរួមហើយ កាលពីថ្ងៃៗកន្លងមកនេះ ប៉ុន្តែលោក មិនបានបញ្ជាក់ថាប្រាប់ឲ្យដឹងថា សំណង់សាងសង់នោះសម្រេចរុះរើយ៉ាងណានោះទេ ។ លោកគ្រាន់តែថា ទីតំាងឆ្នេរស្អាតគឺត្រូវរក្សាឆ្នេរ ឲ្យមានសោភ័ណភាពក្នុងការរក្សាវិស័យទេសចរណ៍ ដូច្នេះក្រុមហ៊ុនត្រូវរៀប ចំកន្លែងនោះឲ្យបានស្អាត៕


Viewing all articles
Browse latest Browse all 8042

Trending Articles