ភ្នំពេញ៖ សំណង់ឃ្លាំង សម្ភារមួយកន្លែង សង់ខឿនបេតុងខ្ពស់ រំលោភចូលផ្លូវសាធារណៈ ត្រូវបានអាជ្ញាធរ ខណ្ឌសែនសុខ ចុះត្រួតពិនិត្យ និងណែនាំ ដល់ម្ចាស់ឃ្លាំង ឈ្មោះ ហៀង ឌីម៉ូ មិនឲ្យសាងសង់បន្តទៀត ស្ថិតនៅភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភំ្នពេញ។
ដើម្បីរៀបចំសណ្តាប់ធ្នាប់ ឲ្យមានរបៀបរៀបរយ អាជ្ញាធរខណ្ឌសែនសុខ ចុះណែនាំម្ចាស់ឃ្លាំងមួយកន្លែង ដែលបានសង់ខឿនបេតុងខ្ពស់ រំលោភចូលផ្លូវសាធារណៈឲ្យវាយកម្ទេចចោលវិញ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងបានណែនាំឲ្យបំពេញបែបបទ ស្នើសុំលិខិតអនុញ្ញាតសាងសង់ ពីសាលារាជធានីភ្នំពេញឲ្យបានត្រឹមត្រូវជាមុនសិន ក្នុងករណីមិនអនុវត្ត តាមការណែនាំខាងលើទេ អាជ្ញាធរនឹងចាត់វិធានការតាមនីតិវិធីច្បាប់។
ជាមួយគ្នានោះ អាជ្ញាធរខណ្ឌសែនសុខក៏បានសំណូមពរ ដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យចូលរួមសហការជាមួយ អាជ្ញាធរខណ្ឌ ក្នុងការរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈឲ្យបានល្អស្អាត ដើម្បីអភិវឌ្ឍក្នុង មូលដ្ឋានខណ្ឌរបស់យើង៕