Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

លោកបណ្ឌិត សូរ ឃុន ចូលរួមសម្ពោធ សាលាសន្សំបុណ្យ នៅស្រុកបាទី

0
0

តាកែវ៖ រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចូលរួមសម្ពោធ សាលាសន្សំបុណ្យ ១ខ្នងនៅឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ នៅសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១២។

លោក ទូច សឿន មេឃុំក្រាំងលាវ បានគូសបញ្ជាក់ថា រដូវវស្សាឆ្នាំ២០១២នេះ ក្នុងឃុំរបស់លោកបាន ជួបប្រទះ គ្រោះ រាំងស្ងួត ធ្វើឲ្យការងារបង្កបង្កើនផលស្រូវសម្រេចបានតែជាង៧០០ហិកតា និងទទួលបាន ទិន្នផលជា មធ្យម ជាង២តោនក្នុងមួយហិកតាប៉ុណ្ណោះ។ ចំពោះសមិទ្ធផលសាលាបុណ្យ១ខ្នង ដែលត្រូវសម្ពោធ នាពេល នេះ ត្រូវបានផ្តួចផ្តើមកសាងដោយព្រះចៅអធិការ និងព្រះគ្រូសូត្រស្តាំវត្តប្រាសាទស្រះកែវ មានទំហំ៧ ម៉ែត្រកន្លះ គុណនឹង៩ម៉ែត្រ ធ្វើពីបេតុង ប្រក់ ហ្វីប្រូស៊ីម៉ង់ ដោយចំណាយទឹកប្រាក់អស់២០ លាន៤សែន៩ពាន់រៀល។

លោក សូរ ឃុន បានថ្លែង កោតសរសើរចំពោះសប្បុរសជនជិតឆ្ងាយ ដែលបានផ្តួចផ្តើមគំនិត និងបរិច្ចាគទ្រព្យ ធន ផ្ទាល់ខ្លួនចូលរួមកសាងសមិទ្ធផលសាលាបុណ្យ១ខ្នងនេះ បានរួចរាល់ជាស្ថាពរ សំរាប់ជាទីគោរពបូជានៃពុទ្ធសាសនិកកម្ពុជា។

លោកបន្តថា ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញគោល នយោបាយឈ្នះ ឈ្នះ ធ្វើឲ្យប្រទេសជាតិទទួលបានសុខសន្តិភាព និងស្ថេរភាពនយោបាយ ដ៏ពេញលេញ នៅទូទាំងប្រទេសចាប់តាំងពីចុងឆ្នាំ១៩៩៨ សំរាប់ធ្វើជាមូលដ្ឋានគ្រឹះឲ្យយើងទាំងអស់គ្នា បានចូលរួមយ៉ាង សកម្មក្នុងការកសាងនិងអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធសង្គមជាតិមានការរីកចំរើនលូតលាស់ទាំងផ្នែក ពុទ្ធចក្រនិងអាណាចក្រ៕


Viewing all articles
Browse latest Browse all 8042

Latest Images

Trending Articles





Latest Images