Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

៤នាក់ស្លាប់ ១៥នាក់រងរបួស គ្រាមានការវាយ ប្រហារដោយ គ្រាប់បែក ទៅលើក្បួន រថយន្តក្រុង នៅទិសនិរតី នៃបាគីស្ថាន

$
0
0

អ៊ីស្លាម៉ាបាដ៖ យោងតាមមន្រ្តី និងបណ្តាញព័ត៌ មានក្នុងស្រុក បានរាយការណ៍ឲ្យដឹងថា យ៉ាងហោចណាស់ មនុស្ស៤ ត្រូវបានស្លាប់ ហើយមនុស្ស១៥នាក់ ផ្សេងទៀតបានរងរបួស នៅពេលដែលគ្រាប់បែក មួយគ្រាប់បាន វាយប្រហារទៅលើក្បូន រថយន្តក្រុងចំនួន៣គ្រឿង ដែលដឹកអ្នកធ្វើធម្មយាត្រា នៅទិសនិរតីនៃសង្កាត់ Mastung របស់បាគីស្ថាន នៅព្រឹកថ្ងៃអាទិត្យ។

តាមប្រភពព័ត៌មានពីមន្ទីរពេទ្យ បានរាយការណ៍ឲ្យដឹងថា អ្នករងរបួសជាច្រើន បានឋិតនៅក្នុង ស្ថានភាពធ្ងន់ធ្ងរ។

លោក Tufail Baloch ស្នងការរងនៃសង្កាត់ Mastung បានបញ្ជាក់ពីចំនួនអ្នកស្លាប់នៅក្នុងការបំផ្ទុះនោះ។
លោកបាននិយាយថា រថយន្តក្រុងមួយគ្រឿង ត្រូវបានបំផ្លាញទាំងស្រុង ហើយរថយន្តក្រុងផ្សេង ទៀតបានរងការខូចខាតផងដែរ។

ការវាយប្រហារដោយគ្រាប់បែក បានកើតមានឡើងនៅប្រហែលម៉ោង ៩:៣០នាទី ម៉ោងនៅក្នុងស្រុក នៅពេលដែលរថយន្តក្រុង៣គ្រឿងបានដឹកអ្នកធ្វើធម្មយាត្រាត្រឡប់មកពីអ៊ឺរ៉ង់ ទៅកាន់ទីក្រុង Quetta ត្រូវបានវាយប្រហារដោយគ្រាប់បែកដែលគេកប់នៅក្នុងដីនៅក្បែរសង្កាត់ Mastung ជាសង្កាត់ មួយដែលឋិតនៅចំងាយប្រហែល៥០គីឡូម៉ែតភាគខាងត្បូងនៃទីក្រុង Quetta ដែលជាទីក្រុងរបស់ខេត្ត Balochistan។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ឲ្យដឹងថា អ្នករងរបួសទាំងអស់ បានត្រូវផ្លាស់ទៅកាន់មន្ទីរពេទ្យ ស៊ីវិលមួយឋិតនៅក្នុងសង្កាត់ Mastung ហើយប្រព័ន្ធផ្សព្វផ្សាយបាន រាយការណ៍បន្ថែមទៀតថាយ៉ាង ហោចណាស់មានស្រ្តីពី៣នាក់ទៅ៤នាក់ ឋិតនៅក្នុងចំណោមអ្នករងរបួស។

គួរបញ្ជាក់ផងដែរថា គ្មានក្រុមណាមួយ បានធ្វើការអះអាងទទួលខុសត្រូវសម្រាប់ ការវាយប្រហារនោះ នៅឡើយទេ៕


Viewing all articles
Browse latest Browse all 8042

Trending Articles