បូហ្គោតា៖ យោងតាមទីភ្នាក់សារ ព័ត៌មានចិនស៊ិនហួ បានរាយការណ៌ឲ្យដឹងថា ទីភ្នាក់ងារជួយសង្រ្គោះ បាននិយាយថា យ៉ាងហោចណាស់មានមនុស្ស៧ នាក់បានរងរបួស ហើយនិងមនុស្សចំនួន២០ នាក់ផ្សេងទៀត បានបាត់ខ្លួនក្នុងការបាក់ដី ដែលបានកើតឡើង ជាថ្មីកាលពីថ្ងៃសៅរ៍ ឋិតនៅភាគខាងត្បូងរបស់ ប្រទេសកូឡុំប៊ី។
នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយបានរាយការណ៍ឲ្យដឹងថា ឧបទ្ទេវហេតុនេះ បានកើតមានឡើងនៅពេល ដែល មានម៉ាស៊ីនឈូសដីមួយគ្រឿង បានកំពុងកាយដី ដែលវាបានបិទផ្លូវខាងក្រោមភ្នំ Andes បន្ទាប់ពី មានការបាក់ដីកាលពីលើកមុន ហើយរថយន្តចំនួនប្រហែល២០ គ្រឿងបានបើករង់ចាំជាជួរ ដើម្បី បើកឆ្លងកាត់នៅពេលនោះ។ អ្នករងរបួស ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យនៃសាកលវិទ្យាល័យរបស់ Neiva។
គួរបញ្ជាក់ផងដែរថា ដោយសារតែលក្ខណៈភូមិសាស្ត្រដី ពន្លឺ និងស្ថានភាពអាកាសធាតុប្រែប្រួល ក្រុមអ្នកជួយ សង្រ្គោះ បានសម្រេចចិត្តដើម្បីរង់ចាំរហូតដល់ថ្ងៃអាទិត្យ ដើម្បីចាប់ផ្តើមរុករកមនុស្សកំពុង តែបាត់ខ្លួន២០នាក់ទៀតផ្សេងទៀត៕