ភ្នំពេញៈ ក្រុមហ៊ុន កូកាកូឡា កម្ពុជា កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១២ កន្លងទៅ បានប្រកាសចេញ លក់នូវភេសជ្ជៈថ្មី របស់ខ្លួន មួយប្រភេទទៀត នៅលើទីផ្សារកម្ពុជា នោះគឺ Minute Main Pulpy ដែលជាទឹកផ្លែឈើធម្មជាតិ ដែលផលិតចេញពីផ្លែកូ្រច ។
លោក Paul Popelier នាយកក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) បានមានប្រសាសន៍ថា Minute Main Pulpy ជាទឹកក្រូចធម្មជាតិ លាយជាមួយ សាច់ក្រូច ដែលផលិត នៅប្រទេសវៀតណាម ។ លោកបន្ថែមថា យើងបានសិក្សាយ៉ាងហ្មត់ចត់ មុននឹងដាក់ចេញ នូវផលិតផលថ្មីមួយនេះ ឃើញថា មានការនិយមចូលចិត្តច្រើន ដោយយើងផ្តោតទៅលើ គុណភាពជាចម្បង ។ យើងសង្ឃឹមថា ប្រជាជន កម្ពុជា នឹងគាំទ្រMinute Main Pulpy និងចាត់ទុកថាវាជាភេសជ្ជៈប្រចាំថ្ងៃ របស់ពួកគេ ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ កូកាកូឡា បានចេញលក់ភេសជ្ជៈជាច្រើន នៅប្រទេសកម្ពុជា ដូចជា Coca-Cola, Light, Sprite, Fanta , Schweppes, Samurai, ទឹកបរិសុទ្ធ Dasani និង ទឹកក្រូចធម្មជាតិ Minute Main Pulpyនេះ ជាដើម ៕