Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

វីសិនហ្វាន់ ប្រគល់រង្វាន់ ម៉ូតូ៤គ្រឿង ដល់អតិថិជន

$
0
0

ភ្នំពេញៈគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ វីសិនហ្វាន់ កាលពីថ្ងៃទី៣១ខែធ្នូ ២០១២ បានរៀបចំ ពិធីប្រគល់ រង្វាន់ ម៉ូតូចំនួន៤គ្រឿង ជូនអតិថិជន របស់ខ្លួន នៅការិយាល័យកណ្តាល  វីសិនហ្វាន់ រាជធានីភ្នំពេញ ។

ម៉ូតូទាំងនេះ ត្រូវបានប្រគល់ជូនដោយលោក ចាន់ សាវឿង អគ្គនាយកហិរញ្ញវត្ថុរបស់វីសិនហ្វាន់ ដើម្បីលើកទឹកចិត្ត ដល់អតិថិជន ក៏ដូចជាថ្លែងអំណរគុណ ដល់អតិថិជនសម្រាប់ ឱកាសឆ្នាំថ្មីផងដែរ ។

កាលពីថ្ងៃ ទី១៥ ខែធ្នូ ឆ្នាំ២០១២កន្លងទៅ ក្នុងឱកាស កម្មវិធីដំណើរ ទស្សនកិច្ចសិក្សា របស់ អ្នកសម្របសម្រួល ធនាគារសហគមន៍ឆ្នើម របស់វីសិនហ្វាន់ ពីគ្រប់សាខាខេត្តប្រតិបត្តិការទាំង២០ វីសិនហ្វាន់ បានធ្វើការចាប់ឆ្នោតផ្សងសំណាង ជូនអតិថិជនរបស់ខ្លួន ដែលមានរង្វាន់ជាច្រើនដូចជា ធុងចម្រោះទឹក១២០រង្វាន់ដែលឧបត្ថម្ភដោយ សហគ្រាសសង្គមហាយដ្រូឡូជីក ដែលជាដៃគូរ មុងសុវត្ថិភាព ចំនួន៥០ នាឡិកាព្យួរជញ្ជាំង៨០ កង់៣០ រង្វាន់ និងម៉ូតូ Honda Wave សេរី២០១២ ចំនួន៤គ្រឿង ដែលសរុបរង្វាន់ទាំងអស់ រួមមាន២៨៤រង្វាន់។ សម្រាប់អតិថិជន ដែលឈ្នះរង្វាន់ម៉ូតូ ទាំង៤នាក់ រួមមានទី១ឈ្មោះ កក់ ពេញ ភេទស្រី រស់នៅស្រុកបាណន់ ខេត្តបាត់ដំបង។ទី២ ឈ្មោះ ណែម សៀត ភេទស្រី រស់នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ទី៣ឈ្មោះ ឃុត ហោ ភេទស្រី ជាអតិថិជនរស់នៅ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ និងទី៤ឈ្មោះ ថ្លាង ពឿយ ភេទស្រី ជាអតិថិជនរស់នៅស្រុកស្រីស្នំ ខេត្តសៀមរាប។

ក្រៅពីការធ្វើការចាប់ឆ្នោត ផ្សងសំណាងជូនអតិថិជន និងដើម្បីឆ្លើយតបទៅ នឹងបេសកកម្មសង្គម របស់ខ្លួន វីសិនហ្វាន់ ក៏មានផ្តល់នូវ អត្ថប្រយោជន៍ ជាច្រើនទៀត ទៅដល់អតិថិជន របស់ខ្លួន នៅតាមសហគមន៍ បន្ថែមទៅលើការផ្តល់ប្រាក់កម្ចី ខ្នាតតូច សម្រាប់ប្រកបរបរ អាជីវកម្ម ដូចជាកម្មវិធីផ្តល់អាហាររូបករណ៍ ដល់កូន របស់អតិថិជនឆ្នើម កម្មវិធីគម្រោងសំណាញ់សុវត្ថិភាព (ប្រាក់កម្ចី នឹងត្រូវបានលុបបំបាត់ នៅពេលដែល អតិថិជន ទទួលមរណៈភាព ព្រមទាំងចូលបច្ច័យ សម្រាប់បុណ្យសពផង) និងការផ្តល់ការអប់រំ ក៏ដូចជាគន្លឹះដើម្បីចាត់ចែងលុយកាក់ និងអាជីវកម្ម ប្រកបដោយជោគជ័យ ព្រមទាំងសេវាមិនមែនហិរញ្ញវត្ថុផ្សេងៗជាច្រើនទៀត។

គួរបញ្ជាក់ផងដែរថា វីសិនហ្វាន់ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ តែមួយគត់នៅកម្ពុជា ដែលមាន បណ្តាញ វីសិនហ្វាន់អន្តរជាតិរហូតដល់ ជិត៤០ ប្រទេសទូទាំងពិភពលោក។ គិតមកត្រឹមខែវិច្ឆកា ឆ្នាំ២០១២ វីសិនហ្វាន់ ខេមបូឌា បានបម្រើអតិថិជនចំនួនជិត 16ម៉ឺន គ្រួសារនៅក្នុង ១១៧ស្រុក នៃខេត្តតំបន់ ប្រតិបត្តិការទាំង២០ ដែលមានផលប៉ះពាល់ ជាវិជ្ជមាន ដល់កុមាររហូត ដល់ទៅជាង ៥៥ម៉ឺន នាក់ទូទាំងប្រទេស ៕

Photo by DAP-NEWS

Photo by DAP-NEWS


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>