Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

បាញ់បីគ្រាប់ របួសពីរនាក់ ជនបង្កគេចខ្លួនបាត់

$
0
0

ខេត្តកណ្តាលៈ យុវជនពីរនាក់ ត្រូវបានជនមិនស្គាល់ អត្តសញ្ញាណបីនាក់ ជិះម៉ូតូមួយគ្រឿង ដេញតាមបាញ់ ប្រហារចំនួនបីគ្រាប់ ប៉ុន្តែត្រូវ១គ្រាប់ម្នាក់ រងរបួសធ្ងន់ ដោយសមត្ថកិច្ចសន្និដ្ឋានថា ជាករណីគំនុំ តែជនរងគ្រោះ អះអាងថា ជាករណីប្លន់តែមិនបានសម្រេច កាលពីវេលាម៉ោង២២ និង១០នាទីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ ស្ថិត នៅក្នុងភូមិត្រពាំងរាំង ឃុំព្រៃពួក ស្រុកអង្គស្នួល ខេត្តកណ្តាល។

បើយោងតាមនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះមានគ្នាពីរនាក់ទី១. ឈ្មោះ ទឹល រដ្ឋា ភេទប្រុស អាយុ ១៨ឆ្នាំ មានមុខរបរជាកម្មកររោងចក្រ រស់ភូមិក្រាំងលាវ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល រងរបួស១ គ្រាប់ចំស្លាបប្រចៀវខាងស្តាំបៀមគ្រាប់ជាប់នៅនឹងស្មា ជាអ្នកឌុប ទី២. ឈ្មោះ សាន គឹមហ៊ឺ ភេទប្រុស អាយុ ១៧ឆ្នាំ មានមុខរបរជាកម្មកររោងចក្រ រស់នៅក្នុងភូមិ ឃុំជាមួយគ្នារបួស១គ្រាប់ចំត្រង់បោះដៃផុត ធ្លាយទ្រូង ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅ សង្គ្រោះនៅមន្ទីរពេទ្យព្រះកុសមៈ ហៅមន្ទីរពេទ្យលោកសង្ឃ។ ជនរងគ្រោះ ទាំងពីរជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០០៩ ឡើងតែម១០១២ ពាក់ស្លាកលេខ1AH-3662 រងការខូចខាតផ្នែកខាងមុខយ៉ាងធ្ងន់ធ្ងរ ដោយសារតែបុកបង្គោលប៉ារ៉ាសក្នុងភូមិ។

ចំណែកឯជនសង្ស័យវិញ មានគ្នា ៣នាក់ មិនស្គាល់អត្តសញ្ញាណជិះម៉ូតូ ១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅមិនចាំ ស៊េរី ប្រើប្រាស់អាវុធខ្លីចំនួន ១ដើមម៉ាកឡុក បន្ទាប់ពីធ្វើសកម្មភាពរួច បានជិះគេចខ្លួនបាត់អស់។

នគរបាលបានឲ្យដឹងទៀតថា មុនពេលកើតហេតុជនរងគ្រោះទាំងពីរ បាននាំគ្នាជិះម៉ូតូចេញពីផ្ទះដោយជិះកាត់ តាមភូមិទឹកជា និងភូមិពើក ឡើងទៅផ្លូវជាតិលេខ៤ ក្នុងគោលបំណងទៅហូបបង្អែមនៅផ្សារថ្នល់ទទឹង។ លុះ ដល់ជិះដល់មុខក្លោងទ្វារវត្តទួលសាលាជនរងគ្រោះ ក៏បានឃើញជនសង្ស័យជិះម៉ូតូស្របទិសគ្នា រួចហើយក៏ជិះវ៉ា ម៉ូតូជនសង្ស័យ ភ្លាមនោះជនសង្ស័យក៏បានជិះម៉ូតូដេញតាមពីក្រោយ ឃើញដូចេ្នះជនរងគ្រោះក៏បត់ចូលទៅក្នុង ភូមិកើតហេតុ ក៏ត្រូវជនសង្ស័យ សំដៅចំនួនបីគ្រាប់ ប៉ុន្តែត្រូវតែ១គ្រាប់ម្នាក់នោះទេ ដោយម្នាក់បៀបគ្រាប់ និង ម្នាក់ធ្លាយទ្រូង ជនរងគ្រោះក៏ខិតខំបើកម៉ូតូគេចខ្លួនទៅបុកបង្គោលប៉ារ៉ា ក្នុងភូមិដួល ហើយក៏រត់គេច ខ្លួនបែកខ្ញែក គ្នាអស់ ។ ចំណែកឯជនសង្ស័យវិញ ក៏បានជិះម៉ូតូគេចខ្លួនបាត់អស់ដោយសុវត្ថិភាព មិនបានយកម៉ូតូនោះ។

នគរបាលបានបន្តទៀតថា ករណីនេះ ជាករណីគំនុំហើយឈានទៅប្រើហិង្សាដោយចេតនា ដោយប្រើប្រាស់អា វុធ បណ្តាលមកពីមានវិវាទអ្វីមួយ ឬក៏ស្នេហាត្រីកោណ ពីព្រោះជនសង្ស័យពុំបានយកអ្វីពីជនរងគ្រោះនោះទេ ប៉ុន្តែទោះបីជាយ៉ាងក៏ដោយក៏នគរបាលស្រុកនឹងខិតខំស្រាវជ្រាវវែកមុខរកជនដៃដល់ដើម្បីនាំខ្លួនយកមកសាក សួរស្វែងរកហេតុផលពិត និងនាំខ្លួនទៅកាន់តុលាការដើម្បីផ្តន្ទាទោសទៅតាមផ្លូវច្បាប់។

តែករណីនេះ ជនរងគ្រោះបានអះអាងថា វាមិនមែនជារឿងគំនុំនោះទេ វាជាករណីប្លន់មិនបានសម្រេច៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>