Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ទីតាំងស្ដុកជ័រទឹក របស់លោក ឧកញ៉ា លី ហុងស៊ីន សង្ស័យគ្មាន ច្បាប់អនុញ្ញាត

$
0
0

រតនគិរី ៖ ទីតាំងស្ដុកជ័រ ទឹកមួយកន្លែង ដែលមានទីតាំង នៅខាងក្រោយបេនរថយន្ដ របស់ក្រុមហ៊ុន វិនិយោគផ្សារ តាយសេង ក្នុង ភូមិ៤ សង្កាត់កាចាញ ក្រុងបាន លុង ខេត្ដ រតនគិរី ដែលត្រូវបានគេដឹងថា ជារបស់ លោកឧកញ៉ា លី ហុងស៊ីន នាយកក្រុមហ៊ុន តាយសេង ត្រូវបានគេសង្ស័យថា គ្មានច្បាប់ អនុញ្ញាតពីក្រសួង ស្ថាប័នរដ្ឋ និងអាជ្ញាធរ ខេត្ដនោះឡើយ ។

ប្រភពព័ត៌មានពីមន្ដ្រីនៃមន្ទីរហិរញ្ញវត្ថុ ខេត្ដរតនគិរីម្នាក់ សូមមិនបញ្ចេញឈ្មោះ បានប្រាប់ថា ទីតាំងស្ដុកជ័រទឹកខាងលើនេះ  សម្រាប់នាំចេញទៅទីផ្សារ ប្រទេស វៀតណាម ហើយគ្មានច្បាប់អនុញ្ញាតនោះឡើយ។

មន្ដ្រីរូបនេះបានបន្ដថា បើទីតាំងខាងលើ មានច្បាប់ត្រឹមត្រូវ គឺត្រូវមកបង់ពន្ធជូនរដ្ឋ ហើយប៉ុន្ដែមិនឃើញនោះទេ ។ ដោយឡែក មន្ដ្រីនគរបាលប្រឆាំង បទល្មើស សេដ្ឋកិច្ច បានបញ្ជាក់ថា លោកមិនទាន់ដឹងថា ទីតាំង នេះមានច្បាប់ឬអត់នោះឡើយ ។

ប្រធានមន្ទីរពាណិជ្ជកម្មខេត្ដ លោកភូ ធាឡុំ បានឱ្យដឹងថា រូបលោកក៏មិនបានដឹងថា ទីតាំងខាងលើមានស្ដុកជ័រទឹក សម្រាប់ នាំចេញទៅបរទេសនោះទេ ។ រីឯឧកញ៉ា លី ហុងស៊ីន មិនអាចទាក់ទងបានឡើយ នៅ រសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០១៣នេះ ដោយលោកប្រាប់ថា ជាប់រវល់ ។

បើយោងតាមមន្ដ្រីជំនាញក្នុងខេត្ដ បាន ឱ្យដឹងទៀតថា កន្លែងស្ដុកជ័រទឹកខាងលើនេះ បើកដំណើរការ អស់រយពេលរាប់ឆ្នាំមក ហើយ ដោយធ្វើការដឹកជញ្ជូន ទៅកាន់ទីផ្សារក្នុងប្រទេសវៀតណាម តាមច្រកទ្វារអន្ដរជាតិអូយ៉ាដាវ ។

Photo by DAP-NEWS

Photo by DAP-NEWS


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>