Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ថៃ សម្រេចយល់ព្រម មិនលក់សំបុត្រ ដល់អាជីវករខ្មែរ ដើម្បីបញ្ចប់ការតវ៉ា

$
0
0

ភ្នំពេញ៖ ភាគីប៉ូលិស អន្តោរប្រវេសន៍ថៃ បានយល់ព្រមសំណើមិនលក់សំបុត្រ ដល់អាជីវករខ្មែរ ដែលចូលទៅ ផ្សារថៃ បន្ទាប់ពីមានការចរចាជាមួយភាគីកម្ពុជា នៅគ្រាដែលប្រជាពលរដ្ឋខ្មែរជាអាជីវកររាប់ពាន់នាក់ ធ្វើការតវ៉ា នៅច្រកភ្នំដី ស្ថិតនៅឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបងនៅថ្ងៃទី២ ខែមករា ឆ្នាំ២០១២។

លោក អញ កាម៉ាល់ មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកសំពៅលូន បានឲ្យដឹងថា ភាគីថៃបានសម្រុះសម្រួល មិនយកប្រាក់លក់សំបុត្រដល់អាជីវករខ្មែរ ដែលមានបំណងចូលផ្សារថៃលក់និងទិញឥវ៉ាន់ក្រោយពីមានការ ចរចាគ្នា ព្រោះអាជីវករខ្មែរជាងមួយពាន់នាក់ នាំគ្នាតវ៉ាដោយសារថៃលក់សំបុត្រក្នុងមួយនាក់១០បាត។

លោកថា «ឥឡូវថៃ ស្រុះស្រួលគ្នាហើយថា អត់លក់សំបុត្រដល់ខ្មែរក្នុងការចូលផ្សារថៃនោះទេ ហើយបាតុភាព ក៏រំសាយ វិលមករកភាពស្ងប់ស្ងាត់វិញ»។
លោក អញ កាម៉ាល់ បន្តថា រាល់អាជីវករខ្មែរទាំងអស់ ដែលចូលដីថៃក្នុងការលក់និងទិញ នៅផ្សារថៃត្រូវបង់លុយ ៥០០រៀល ក្នុងមួយម្នាក់នៅដីខ្មែរ ហើយស្រាប់តែថៃប្រកាសយក១៥បាតក្នុងមួយម្នាក់ ជាហេតុធ្វើឲ្យ ក្រុមអាជីវករនាំគ្នាតវ៉ា។

អាជីវករខ្មែរមួយរូបបាននិយាយថា ពួកគេមិនសុខចិត្តនៅពេលថៃប្រកាសលក់សំបុត្រ ក្នុងមួយម្នាក់១០បាតក្នុង ឆ្នាំថ្មី ដែលពីមុនថៃមិនដែលយកនោះទេ ។

សូមជម្រាបថា នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០១៣ អាជីវករខ្មែរជាង១០០០នាក់ បាននាំគ្នាតវ៉ានៅមុខច្រកភ្នំដី ស្ថិតនៅឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់បង ក្រោយពីថៃប្រកាសលក់សំបុត្រក្នុងមួយម្នាក់១០បាត ជាថ្នូរ ទៅនឹងការចូលផ្សារនៅក្នុងទឹកដីថៃ ដើម្បីទិញ និងលក់ដូរឥវ៉ាន់ ដែលប្រជាពលរដ្ឋខ្មែរតែងតែ ចេញចូលដូច សព្វមួយដង៕


Viewing all articles
Browse latest Browse all 8042

Trending Articles