Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ប្រជាពលរដ្ឋ រាប់រយគ្រួសារ នៅភូមិពោងពាយ អត់មានទឹក ប្រើប្រាស់ ពេញមួយថ្ងៃ

$
0
0

មូលហេតុ គឺមកពីបែក ទុយោទឹកដ៏ធំ នៅម្តុំត្រឡោកបែក

ភ្នំពេញ៖ ប្រជាពលរដ្ឋ ជាច្រើនគ្រួសារ រស់នៅ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មិនមានទឹក ប្រើប្រាស់ តាំងពីវេលាម៉ោង ៥ព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០១៣ ប៉ុន្តែរហូតមក ដល់វេលាម៉ោង ៧៖៥០នាទីយប់ថ្ងៃដដែលនេះ នៅមិនទាន់មានទឹក ប្រើប្រាស់នៅឡើយទេ ។

ជាមួយគ្នានេះ ប្រជាពលរដ្ឋ ជាច្រើនគ្រួសារ នៅតំបន់នោះ គ្រោងនាំគ្នាតវ៉ា ផងដែរ បើសិន នៅតែមិនទាន់មាន ទឹកប្រើប្រាស់ទៀតនោះ។ សេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ រស់នៅភូមិ ពោងពាយ សង្កាត់ភ្នំពេញថ្មី បានឲ្យដឹងថា បណ្តាញទឹកត្រូវបានគេ កាត់ផ្តាច់ តាំងពីវេលាម៉ោង ៥ព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០១៣ ប៉ុន្តែមិនដឹងមកពី មូលហេតុអ្វីនោះឡើយ ហើយរហូត មកដល់យប់ ថ្ងៃដដែលនេះ នៅមិនទាន់មានទឹក ប្រើប្រាស់នៅឡើយទេ។

ទាក់ទិននិងករណីនេះ ប្រជាពលរដ្ឋ ជាច្រើនគ្រួសារ ដែលកំពុងមានការ ជ្រួលច្របល់នោះ បានស្តីបន្ទោសចំពោះ មន្រ្តីនៅ រដ្ឋករទឹក ពីព្រោះមិនបានជូន ដំណឹងជាមុនចំពោះបញ្ហានេះ។

អភិបាល ខណ្ឌ សែនសុខ លោក លី សាវ៉េត បានថ្លែងឲ្យដឹងថា ក្រោយពីមានសេចក្តីរាយការណ៍ថា មានបញ្ហានេះ កើតឡើងភ្លាមៗ លោកបានដឹកនាំ មន្រ្តី សាលាខណ្ឌ និងមន្រ្តីជំនាញ មួយចំនួន ទៅពិនិត្យមើល ប៉ុន្តែនៅតែមិនទាន់ដឹង មូលហេតុ នៅឡើយទេ។ យ៉ាងណាក៏ដោយ អភិបាលខណ្ឌរូបនេះ បានអះអាងថា លោកនឹងទាក់ទង ទៅមន្រ្តីរដ្ឋករទឹក ដើម្បីមកត្រួតពិនិត្យបញ្ហានេះ ដើម្បីឲ្យប្រជាពលរដ្ឋ អាចមានទឹកប្រើប្រាស់ឡើងវិញ។

អ្នកនាំពាក្យសាលារាជធានី ភ្នំពេញ លោក ឡុង ឌីម៉ង់ បានឲ្យដឹងថា លោកមិនទាន់ដឹង ពីព័ត៌មាននេះនៅឡើយទេ ហើយលោកនឹង សួរនាំអំពីបញ្ហានេះ។

 យោងតាម ប្រភពព័ត៌មាន ចុងក្រោយពីមន្រ្តីរដ្ឋករ ទឹក បានឲ្យដឹងថា មូលហេតុ ដែលនាំ ឲ្យមានការផ្តាច់ទឹក សម្រាប់ប្រជាពលរដ្ឋ នៅភូមិពោងពាយ សង្កាត់ភ្នំពេញ និងតំបន់ផ្សេង ទៀតនោះ គឺបណ្តាលមកពីបែក ទុយោទឹក ដ៏ធំមួយ នៅម្តុំតាឡោកបែក ប៉ុន្តែមន្រ្តីបច្ចេកទេស របស់រដ្ឋករទឹក បាននឹងកំពុងជួសជុលហើយ ។ យ៉ាងណាក៏ដោយ មន្រ្តីរដ្ឋករទឹក បានបន្តថា ការជួសជុល នឹងបញ្ចប់ នាពេលឆាប់ៗនេះ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>