Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

លោកបណ្ឌិត អ៊ិត សំហេង អញ្ជើញជា អធិបតីក្នុងពិធី ប្រគល់ផ្ទះជូន គ្រួសារជនពលី ក្នុងបុព្វហេតុ ការពារជាតិ

$
0
0

រសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៣ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកអ៊ុង អឿន អភិបាលនៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ អញ្ជើញជា អធិបតី ក្នុងពិធីប្រគល់ផ្ទះ ដែលជាអំណោយ ដ៏ថ្លៃថ្លារបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីត យុទ្ធជនកម្ពុជា ជូនគ្រួសារជនពលី ក្នុង បុព្វហេតុ ការពារជាតិ អតីតយុទ្ធជនកម្ពុជា និងអតីតយុទ្ធជនក្រីក្របំផុត ស្ថិតក្នុងភូមិដីឡូ សង្កាត់ទឹកថ្លា ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោក ឃុន វុទ្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តបន្ទាយមានជ័យ មានប្រសាសន៍ រាយការណ៍អំពីផ្ទះដែលត្រូវ ប្រគល់ជូននាថ្ងៃនេះ សរុបមានចំនួន២២ខ្នង ដែលក្នុងនោះ ជូនសមាជិក សមាគមអតីតយុទ្ធជន កម្ពុជា ចំនួន៣ខ្នងជូនគ្រួសារជន ពិលីក្នុងបុព្វហេតុការពារ ជាតិចំនួន ១ខ្នង និង អតីតយុទ្ធជនក្រីក្របំផុតចំនួន១៨ ខ្នង ហើយបច្ចុប្បន្ននេះ មន្ទីរកំពុង សាងសង់ផ្ទះជូនអតីតយុទ្ធជនក្រីក្របំផុត ចំនួន ៧ខ្នង ទៀតផងដែរ ។

មានប្រសាសន៍សំណេះសំណាល នៅក្នុងពិធីប្រគល់ផ្ទះជូនគ្រួសារជនពលី ក្នុងបុព្វហេតុការពារជាតិ អតីតយុទ្ធជនកម្ពុជា និងអតីតយុទ្ធជនក្រីក្របំផុត លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងនូវការកោតសរសើរចំពោះបងប្អូនអតីតយុទ្ធជនយើង ដែលមិនលក់ របបគោលនយោបាយរបស់ខ្លួន ហើយខិតខំយកប្រាក់របបនោះ មកប្រកបរបរដើម្បីចិញ្ចឹមជីវិត ។ លោកបណ្ឌិត មានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បាន គិតគូយ៉ាងយកចិត្ត ទុកដាក់ចំពោះជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនអតីតយុទ្ធជនកម្ពុជាយើង ព្រោះពួក គាត់បានបូជាកម្លាំងកាយ កម្លាំងចិត្ត សាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុការពារជាតិមាតុភូមិ។

លោកបន្ថែមថា ក្រសួងសង្គមកិច្ច បានបង្កើតបេឡាជាតិអតីតយុទ្ធជន ដែលជាគ្រឹះស្ថាន សាធារណៈរដ្ឋបាល មួយ កំពុងរៀបចំធ្វើកំណែទម្រង់ តាមនីតិវិធីថ្មី គឺការបើកប្រាក់របបគោលនយោបាយជូនមុខ សញ្ញាតាមប្រព័ន្ធ ធនាគារ ដែលនីតិវិធីថ្មីនេះ ផ្តល់ភាពងាយស្រួលដល់បងប្អូនអតីតយុទ្ធជន និងគ្រួសារ កាត់បន្ថយ ការលំបាក និងភាពអសកម្មនានា ជាក់ស្តែងនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល បានចាប់ផ្តើមដំណើរការ បើកប្រាក់ របបគោលនយោបាយតាមប្រព័ន្ធធនាគារនេះរួចមកហើយ កាលពីពាក់កណ្តាលខែតុលា ឆ្នាំ២០១២ កន្លងទៅនេះ ។

ក្នុងឱកាសនោះផងដែរ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏បានបំពាក់គ្រឿង ឥស្សរយយសជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន សរុបចំនួន ២២នាក់ ដែលទទួល បានផ្ទះនៅថ្ងៃនេះ ក្នុងនោះមេដាយមាស ៤ និងមេដាយប្រាក់ ១៨ និងបានឧបត្ថម្ភ ក្នុងម្នាក់ៗ សារុង ១ ថវិកា ៥ម៉ឺនរៀល ផងដែរ ។

ជាកិច្ចបញ្ចប់លោកបណ្ឌិតរដ្ឋមន្ត្រី អ៊ិត សំហេង និងលោកអ៊ុង អឿន អភិបាលនៃគណៈអភិបាលខេត្ត បន្ទាយមានជ័យ ក៏បានកាត់ខ្សែបូ ប្រគល់ផ្ទះជូនអតីតយុទ្ធជន ដើម្បីជានិមិត្តរូបក្នុងការ ប្រគល់ផ្ទះអតីតយុទ្ធជនទាំង ២២ខ្នង នេះផងដែរ ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com


Viewing all articles
Browse latest Browse all 8042

Trending Articles