ស្វាយរៀងៈ លោកឧកញ៉ា ប្រធានក្រុមការងារ គណកម្មាធិការ កណ្តាលគណបក្ស ប្រជាជន ចុះជួយ ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០១៣ បានអញ្ជើញ ចូលរួមនៅក្នុងពិធី អបអរសាទរទិវាថ្ងៃ៧មករា ឆ្នាំ១៩៧៩- ៧មករា ឆ្នាំ២០១៣ ។ នៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួម ពីសមាជិក សមាជិការ របស់គណបក្សប្រជាជន និងប្រជាបលរដ្ឋ ជាច្រើននាក់ផ្សេងទៀត ។
នៅក្នុងឱកាសនោះ លោកឧកញ៉ា ជា សំណាង បានផ្តាំផ្ញើការសួរសុខទុក្ខ ពីសំណាក់សម្តេចទាំង៣ ជាពិសេស លោកស្រីឧបនាយករដ្ឋមន្ត្រីម៉ែន សំអន ប្រធានក្រុមការងារ ថ្នាក់កណ្តាល ចុះជួយខេត្តស្វាយរៀង និងនាយ ឧត្តមសេនីយសៅ សុខា ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុក រមាសហែក។
លោកឧកញ៉ា ជា សំណាងបានបន្តថា ថ្ងៃ៧មករា ជាថ្ងៃកំណើតទី២ របស់ប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស ក្រោយមការដឹកនាំ របស់គណបក្សប្រជាជន ហើយបានធ្វើឲ្យប្រទេស ជាតិមានការរីកចំរើន និងជីវភាព ប្រជាពលរដ្ឋមានភាព ធូរស្រាលយ៉ាងល្អប្រសើរ ។
លោកបានបញ្ជាក់ទៀតថា ប្រជាជនកម្ពុជាម្នាក់ៗ បានយកច្បាស់ថា មានជ័យជំនះថ្ងៃ៧មករា ទើបមានអ្វីៗ នៅថ្ងៃនេះ និងមានអ្វីៗទៀតនៅថ្ងៃអនាគត។
ប្រធានក្រុមការងារចុះជួយឃុំម្រាម របស់គណបក្សប្រជាជនរូបនេះបានបន្តថា មានជនអគតិ មួយចំនួនតែងតែ លើកឡើងធ្វើឲ្យមានការភ័ន្ឌច្រឡំ ហើយលោកតា លោកយាយ អ៊ុំ មា មីង និងក្មួយៗ សូមចូលរួម ពិនិត្យមើល ការលើកឡើងរបស់ជនអគតិ ទាំងនោះ គឺជាការលើកឡើង មានលក្ខណៈជាការសន្យាខ្យល់ ពីព្រោះការនិយាយ របស់ពួកគេពិតជាមិននាំឲ្យមានការខាតបង់ អ្វីដល់ពួកគេទេគឺចំណាយតែសំឡេងប៉ុណ្ណោះ៕