តាកែវ៖ យុវជនជាទំពាំងស្នងឬស្សី និងជាកម្លាំង ស្នូល ដ៏មានសារៈសំខាន់សម្រាប់អភិវឌ្ឍន៍ ការពារ និងកសាងសន្តិភាព ជូនជាតិមាតុភូមិ។ នេះបើយោងតាមលោកទេសរដ្ឋមន្រ្តី ម៉ុក ម៉ារ៉េត រដ្ឋមន្រ្តីក្រសួងបរិស្ថាន។
លោកទេសរដ្ឋមន្រ្តី ម៉ុក ម៉ារ៉េត នៅក្នុងឱកាសអញ្ជើញបិទវគ្គការប្រកួតបាល់ទះពានរង្វាន់ «យុវជន៧មករា» នៅ ស្រុកសំរោង កាលពីថ្ងៃសៅរ៍ ទី០៥ ខែមករា ឆ្នាំ២០១៣ បានថ្លែងថា យុវជនជាទំពាំងស្នងឬស្សី និងជាកម្លាំងស្នូ ល សម្រាប់បក្ស និងប្រទេសជាតិ។ យុវជនជាកម្លាំងមួយក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើន ការពារប្រទេស ឲ្យជួបសុខសន្តិភាព ចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ជាក់ស្តែងតាមរយៈគោលនយោបាយសក ម្មភាពថ្មី ក្រុមយុវជនស្ម័គ្រចិត្ត បានចុះជួយវាស់ វែងដីធ្លីជូនប្រជាពលរដ្ឋ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយ។
ពាក់ព័ន្ធនិងបញ្ហាយុវជននេះដែរ លោក ម៉ុក ម៉ារ៉េត បានបន្តថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានយកចិត្តទុកដាក់លើកកម្ពស់ការយល់ ដឹងរបស់យុវជននៅក្នុងបក្ស និងប្រទេសជាតិ។ «សម្តេចចាប់អារម្មណ៍ ក្នុងសកម្មភាពដ៏ខ្លាំងក្លារបស់យុវជន ដែលជាទំពាំងស្នងឬស្សី ការពារ និងអភិវឌ្ឍន៍ប្រទេស ជាតិ»។
ពាក់ព័ន្ធទៅនឹងកម្លាំងយុវជននេះ លោក ម៉ុក ម៉ារ៉េត បានសម្តែងការព្រួយបារម្ភចំពោះកម្លាំងអូសទាញរបស់បក្ស ប្រឆាំងផងដែរថា កម្លាំងយុវជនបក្សប្រឆាំងកំពុងតែ អូសទាញយុវជនឲ្យទៅចុះចូលជាមួយ តែអ្វីដែលយុវជនបក្ស ប្រឆាំងប្រឆាងកំពុងធ្វើនោះ គឺវាអត់ត្រូវទិស។ «កម្លាំងបក្សប្រឆាំងកំពុងដង្ហោយហៅយុវជនឲ្យដើរតាម តែវាអត់ ត្រូវទិសទេ»។
ទោះបីជាយ៉ាងលោកក៏បានមិនភ្លេចរំលឹកដល់យុវជនទាំងអស់ថា ថ្ងៃ៧មករា ជាថ្ងៃកំណើតទី២របស់ គេ ទើបពួកគេអាចចូលរៀន រហូតដល់ចប់ថ្នាក់រៀងៗខ្លួន និងមានការងារធ្វើ។
យុវជន ទ្រី បូរ៉ាន់ មេក្រុមកីឡាករបាល់ទះ ដែលទទួលជ័យលាភីលេខ១ មកពីភូមិ-ឃុំជើងកួន ស្រុកសំរោង បាន ប្រាប់ដើមអម្ពិលផងដែរថា ក្នុងនាមជាយុវជនបក្សប្រជាជននៅក្នុងឃុំ រូបលោកនឹងខិតខំអូសទាញយុវជនទាំង អស់ឲ្យចូលរួមជាមួយបក្ស ដើម្បីរួមចំណែកជួយកសាងប្រទេសជាតិជាមួយរាជរដ្ឋាភិបាល និងគណបក្សប្រជាជន កម្ពុជា។
ដោយឡែកសម្រាប់ជាតិវិញ យុវជនរូបនេះ បានបញ្ជាក់ថា រូបគេនឹងជួយអប់រំយុវជនទាំងអស់ ឲ្យនាំគ្នាចៀសវាង ពីការប្រព្រឹត្តអំពើអបាយមុខ ដូចជាការជួញដូរ និងសេពគ្រឿងញៀនជាដើម៕