ព្រៃវែងៈ នៅទីស្នាក់ការ គណបក្សប្រជាជនកម្ពុជា ស្រុកពាមរជ៍ ខេត្តព្រៃវែង បានប្រារព្ធពិធី រំលឹកខួប ៧មករា ១៩៧៩-៧មករា ៣០១៣ លើកទី៣៤ នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៣ ក្រោមអធិបតីភាព លោកបណ្ឌិត ជាម យៀប និងលោកស្រី ហាក់ ជូ និងសមាជិកសមាជិការ ប្រមាណជា៦៥០នាក់។
ក្នុងឱកាសនោះលោកបណ្ឌិត ជាម យៀប បានរំលឹកពីរបបដ៏ខ្មៅងងឹត បីឆ្នាំ ប្រាំបីខែ ដែលយើងទាំអស់គ្នា មិនអាចបំភ្លេច បានពីគុណបំណាច់នេះ ហើយមានតែគណបក្សប្រជាជនកម្ពុជា មួយគត់ដែលបានសង្រោះ និងបានពាំនាំពីការផ្តាំសួសុខទុក្ខពីសម្តេចទាំងបី ។
លោកបណ្ឌិត ក៏បានផ្តល់នូវអំណោយ មួយចំនួនរួមមានអាវ មួក និងថវិកា ដែលដល់សមាជិក គណបក្សមកពីស្រុកចំនួនពីរ គឺស្រុកពាមរជ៍ ស្រុកពាមជ៍ ។