Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

លោក ប្រាជ្ញ សីហា អំពាវនាវ កុំឲ្យប្រជា ពលរដ្ឋចាញ់បោក ជនអគតិដើម្បី ចង់បានសន្លឹកឆ្នោត

$
0
0

ភ្នំពេញ : លោក ប្រាជ្ញ សីហា អនុប្រធានក្រុមការងារ គណបក្សប្រជាជនចុះ ជួយសង្កាត់ ជើងឯក ខណ្ឌដង្កោ តំណាង លោកនុត ពុតដារា ប្រធាន គណបក្សខណ្ឌដង្កោ កាលពីព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០១៣ បានថ្លែង អំពាវនាវដល់ប្រជាពលរដ្ឋ នៅសង្កាត់ជើងឯក កុំឲ្យចាញ់ការបោកប្រាស់ និងភូតកុហក់ ជនអគតិមួយ ចំនួន ដើម្បីចង់បានសន្លឹក ឆ្នោតនាពេលខាងមុខ ដោយពួកគេទាំងនោះ បានមើលងាយ និងមិនទទួលស្គាល់ ថ្ងៃកំណើតទី២របស់ខ្លួន គឺថ្ងៃ៧មករា ហើយរិះគន់ និងលើកឡើង ពីបញ្ហាជាច្រើនផ្សេងទៀត ដែលពួកគេ មិនពេញចិត្ត។

ការអំពាវនាវបែបនេះ ពីសំណាក់លោក ប្រាជ្ញ សីហា ដែលមានតួនាទីក្នុងជួររាជរដ្ឋាភិបាលជាអភិបាល រងខណ្ឌដង្កោ បានធ្វើឡើង បន្ទាប់ពីថ្នាក់ដឹកនាំ និងសមាជិកមួយចំនួន របស់គណបក្សសង្គ្រោះជាតិ ដឹក នាំដោយលោក ស៊ុន ឆ័យ, លោក ហូរ វណ្ណ លោក សួន សូលីដា លោក ដាំ សិទ្ឋិ លោក ម៉ោញ សាផាន និងលោក សាម ស៊ុនឌឿន កាលពីថ្ងៃទី៥ ខែមករា បានជួបជុំគ្នា នៅក្នុងភូមិស្រុកចេក សង្កាត់ជើងឯក ហើយលើកឡើង និងវាយប្រហារមកលើថ្នាក់ ដឹកនាំគណបក្សប្រជាជន ជាពិសេសរាជរដ្ឋាភិបាល ចំពោះបញ្ហាមួយចំនួន។

នៅចំពោះមុខសមាជិក សមាជិកាជាង២០០នាក់ លោក ប្រាជ្ញ សីហា បានលើកឡើងថា ថ្នាក់ដឹកនាំ គណបក្សប្រជាជន ជាពិសេសរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចតេជោ មានការយក ចិត្តទុក្ខដាក់ជាទីបំផុត ចំពោះការអភិវឌ្ឍន៍ប្រទេស ជាតិ និងធ្វើឲ្យកម្រិតជីវភាព រស់នៅរបស់បងប្អូន មានភាពល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ជាក់ស្តែងដូចនា ពេលបច្ចុប្បន្ននេះ ។

ក្នុងនាមជាសមាជិកអចិន្រៃ្តយ៍គណបក្សប្រជាជនខណ្ឌដង្កោផងនោះ លោក ប្រាជ្ញ សីហា បានបន្តថា នាពេលបច្ចុប្បន្ននេះ ប្រជាពលរដ្ឋ នឹងឃើញផ្ទាល់ភ្នែក ពីការរីកចំរើននៅ ក្នុងសង្កាត់ជើងឯក តាមរយ: ការកសាងផ្លូវដីទៅផ្លូវបេតុង បន្ទាប់ពីលោកអភិបាល រាជធានីភ្នំពេញ បានយកចិត្តទុកដាក់ពីការ រស់នៅរបស់ប្រជាពលរដ្ឋ។

ចំពោះការលើកឡើង របស់ជនអគតិមួយចំនួន ដែលថា នឹងផ្តល់លុយចំនួន ៤ម៉ឺនរៀល ដល់ប្រជាពលរដ្ឋ ដែលមានអាយុ ចាប់ពី ៦៥ឆ្នាំឡើងទៅនោះ ត្រូវបានលោក ប្រាជ្ញ សីហា ថ្លែងពន្យល់ថា បើសិនគិតពីការ ផ្តល់លុយ និងមិនគិតធ្វើផ្លូវឲ្យស្អាតនោះ ច្បាស់ជាមិនអាចទៅរួចឡើយ ពីព្រោះបើសិនដីហុយ ធ្វើឲ្យដល់បងប្អូន មាន ជំងឺ ហើយយកលុយ៤ម៉ឺនរៀល ទៅព្យាបាលសុខភាព គឺមិនគ្រាន់ឡើយ ហើយផ្លូវនៅតែដីហុយ ។

តំណាងឲ្យលោក ឡុង ឌីម៉ង់ ប្រធានក្រុមការងារចុះជួយសង្កាត់ជើងឯក លោក ប្រាជ្ញ សីហា បានផ្តាំផ្ញើ និងណែនាំឲ្យសមាជិក សមាជិកា គណបក្សប្រជាជនទាំង អស់ កុំជឿ ការបោកប្រាស់ ហើយត្រូវទទួលស្គាល់ ការពិតនិងប្រវត្តិសាស្រ្តដែលជាស្នាដៃមិនអាចប្រកែកបាន របស់គណបក្សប្រជាជន ជាពិសេសក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន ។

ក្រោយពីសំណេះសំណាល ហើយលោក ប្រាជ្ញ សីហា និងក្រុមការងារបានផ្តល់ ថវិកាមួយចំនួនដល់សមាជិក សមាជិកា ដែលបានមកចូល រួមទុកជាអនុស្សាវរីយ៍ ពេល ត្រឡប់ទៅគេហដ្ឋានវិញ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>