Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

លោក អ៊ុក កោសា ដឹកនាំ ក្រុមការងារបក្ស និងប្រជាជន ប្រារព្ធខួប លើកទី៣៤ នៃទិវាជ័យជំនះ ៧មករា

$
0
0

ភ្នំពេញៈ លោក អ៊ុក កោសា សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារ ចុះជួយស្រុកឧដុង្គ បានដឹកនាំក្រុមការងារ និងប្រជាពលរដ្ឋជាង ៥០០នាក់ ប្រារព្ធពិធីមិទ្ទីញ អបអរសាទរខួបអនុស្សាវរីយ៍ លើកទី៣៤ នៃទិវាជ័យជំនះ ៧មករា (៧មករា ឆ្នាំ១៩៧៩-៧មករាឆ្នាំ២០១៣)។

កម្មវិធីនេះបានប្រារព្ធឡើង នាបរិវេណសាលាបឋមសិក្សា សម្តេចព្រះរាជអគ្គមហេសី នរោត្តម មុនីនាថ សីហនុ កាលពីព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០១២កន្លងទៅនេះ ដែលស្ថិតនៅក្នុងទឹកដី ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

មានប្រសាសន៍ ក្នុងកម្មវិធី លោក អ៊ុក កោសា បានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច ទាំងបី ហើយសម្តេចបានរំដោះ ប្រទេសជាតិ ឲ្យរួចផុត ពីក្រញាំបនប្រល័យពួជសាសន៍ ប៉ុល ពត នៅថ្ងៃទី៧មករា ឆ្នាំ១៩៧៩។ ចាប់តាំងពីរំដោះរួចមក បានធ្វើឲ្យប្រទេសកម្ពុជា មានសន្តិសុខ និងសន្តិភាព មានកេរ្តិ៍ឈ្មោះ លេចត្រដែតឡើងវិញ លើកឆាកអន្តរជាតិ ហើយបាននិងកំពុង កែប្រែមុខមាត់ប្រទេសជាតិ ឲ្យមានភាពរីកចម្រើន ប្រជាជនមានជីវភាពធូរធារ ជាបន្តបន្ទាប់ថែមទៀតផងដែរ។

លោកអ៊ុក កោសា បានបន្តទៀតថា ទាំងលោក និងប្រជាជនគ្រប់រូប ចងចាំមិនភ្លេចឡើយថា ៧មករា គឺជាថ្ងៃកំណើតទីពីររបស់ពួកគេ។ ហើយប្រសិនបើគ្មានថ្ងៃនេះទេ គឺមិនមានអ្វីដូចនាពេលនេះឡើយ។

លោកបន្តទៀតថា "ការប្រារព្ធមិទ្ទីញ ខួបអនុស្សាវរីយ៍លើកទី៣៤នេះ គឺនឹងធ្វើឲ្យប្រជាពលរដ្ឋខ្មែរ យល់កាន់តែច្បាស់បន្ថែមទៀត អំពីអត្ថន័យ និងសច្ចៈធម៌ ជាប្រវត្តិ សាស្រ្ត នៃថ្ងៃ៧មករា ១៩៧៩ ហើយក៏នឹងមើលឃើញ គុណបំណាច់មិនអាចកាត់ថ្លៃបាន របស់សម្តេចទាំងបីឡើយ"។

លោកបានបន្តទៀតថា ក្នុងរយៈពេល ៣៤ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំ របស់សម្តេចទាំងបី បានធ្វើឲ្យប្រទេសជាតិមាន សន្តិសុខ និងសន្តិភាព ព្រមទាំងរីក ចម្រើនគ្រប់វិស័យ ហើយមិនតែប៉ុណ្ណោះ នាពេលថ្មីៗ បានដឹកនាំប្រទេស ឲ្យមានឈ្មោះបោះសំឡេង ក្នុងឆាកអន្តរជាតិទៀតផង ពោលគឺបាន ដឹកនាំធ្វើជាប្រធាន អាស៊ាននោះ៕


Viewing all articles
Browse latest Browse all 8042

Trending Articles