Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

នាយករដ្ឋមន្ត្រីជប៉ុន អាចនឹងពន្យាពេល ដំណើរទស្សនៈកិច្ច ទៅសហរដ្ឋអាមេរិក

$
0
0

តូក្យូ៖ នាយករដ្ឋមន្រ្តីជប៉ុន លោក ស្ស៊ីនហ្សូ អាបេ ប្រហែលជានឹងផ្អាកគម្រោង ដំណើរទស្សនៈកិច្ចក្រៅប្រទេស ជាលើកដំបូងរបស់លោក ទៅសហរដ្ឋអាមេរិក ក្នុងខែមករា ដោយសារលោកប្រធានាធិបតីអាមេរិក លោក ប៉ារ៉ាក់ អូបាម៉ា ជាប់រវល់ចំពោះរបៀបវរៈ របស់លោកនៅខែនេះ។ នេះបើតាមសារព័ត៌មានក្នុងស្រុក បានផ្សាយនៅថ្ងៃចន្ទ។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងថ្ងៃចន្ទ ទី០៧ ខែមករា ថា ដំណើរទស្សនៈកិច្ចនេះ មានភាពលំបាកដោយសារតែ លោក អូបាម៉ា គ្រោងនឹងរៀបចំពិធី ឡើងដំណែងរបស់លោក ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២១ ខែមករា ខាងមុខនេះ។ នេះបើតាមទីភ្នាក់ងារព័ត៌មានជប៉ុន ក្យូដូ ដកស្រង់សម្តីរបស់មន្រ្តីរដ្ឋាភិបាល។

កិច្ចជំនួបរវាងជប៉ុន និងអាមេរិកនេះ ក្នុងគោលបំណងបង្កើនចំណងទំនាក់ទំនងរវាង សម្ព័ន្ធមិត្តទំាងពីរ ដែលគម្រោងនៃជំនួបនេះបានធ្វើឡើង អំឡុងការពិភាក្សាតាមទូរស័ព្ទ រវាងមេដឹកនាំទាំងពីរ បន្ទាប់ពីលោក អាបេ ទទួលដំណែងជានាយករដ្ឋមន្ត្រី ក្នុងការបោះឆ្នោតកាលពី ចុងខែធ្នូកន្លងមកនេះ។

លោក អាបេ បាននិយាយច្រើនដងមកហើយ ក្រោយពីរូបលោកក្លាយជា នាយករដ្ឋមន្រ្តី ជប៉ុនថា ទំនាក់ទំនងរវាងជប៉ុនជាមួយនឹង សហរដ្ឋអាមេរិក ដែលបានបន្សល់នៅចំនុចស្នូល នៃនយោបាយការបរទេសប្រទេសជប៉ុន ហើយលោកនឹងស្តារឡើងវិញ នូវចំណងមិត្តភាពដែលប្រេះឆាឡើងវិញ បន្ទាប់ពីមានបញ្ហាទីតំាងមូលដ្ឋាន ទ័ពអាកាសអាមេរិក នៅកោះអូគីណាវ៉ា ប្រទេសជប៉ុន។

ជាមួយគ្នានេះដែរ អនុរដ្ឋមន្រ្តីការបរទេសជប៉ុន លោក ឈីកៅ កាវៃ នឹងធ្វើដំណើរទស្សនៈកិច្ច ទៅកាន់សហរដ្ឋអាមេរិក នៅថ្ងៃចន្ទ ដើម្បីពិភាក្សាជាមួយនិង សមភាគីអាមេរិក និងមន្រ្តីពាក់ព័ន្ធផ្សេងទៀត។

ជាមួយគ្នានេះផងដែរ ប្រធានគណៈរដ្ឋមន្រ្តីជប៉ុន លោក យូស៊ីហាយ ស៊ូហ្គា បានប្រកាសនៅថ្ងៃ ក្នុងសន្និសីទសារព័ត៌មានមួយថា លោក អាបេ នឹងមិនបានចូលរួមក្នុង វេទិកាសេដ្ឋកិច្ចពិភពលោក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ដល់ ២៧ ខែមករា ក្នុងទីក្រុង ដាវូ របស់ប្រទេស ស្វាស៊ីឡង់ខាងមុខនេះទេ។

លោក ស៊ូហ្គា និយាយថា វាគឺមានភាពលំបាកសម្រាប់នាយករដ្ឋមន្រ្តី ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ នៃការវាយតម្លៃក្នុងកាលៈទេសៈផ្សេងៗពីគ្នានេះ៕

DAP-News

នាយករដ្ឋមន្រ្តីជប៉ុន លោក ស្ស៊ីនហ្សូ អាបេ


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>