Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ការប្រកួតកីឡា ពានរង្វាន់ អភិបាលខេត្ត ៧មករា ឆ្នាំ២០១៣ ឈានដល់ទីបញ្ចប់

$
0
0

បាត់ដំបងៈ ការប្រកួតកីឡាពានរង្វាន់អភិបាលខេត្ត ៧មករា ឆ្នាំ២០១៣ ដែលមាន៦វិញ្ញាសារ បានឈាន ដល់ទីបញ្ចប់ហើយ បន្ទាប់ពីបើកការប្រកួតយ៉ាងស្វិត ស្វាញ និងជាលក្ខណៈមិត្តភាព ដ៏រីករាយ អស់រយៈពេល ៦ថ្ងៃ។ ពិធីបិទការប្រកួតនេះ ត្រូវបានធ្វើឡើងក្រោមអធិបភាពលោក ប្រាជ្ញ ចន្ទ អភិបាលខេត្តបាត់ដំបង និងមន្រ្តី រាជការក្នុងខេត្តជាច្រើនរូបផ្សេងទៀត កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៣។

ពីផ្សារទំនើបបៃតងកម្ពុជាស្ថិតក្នុងភូមិ សង្កាត់អូរចារ ក្រុងបាត់ដំបង លោក ប្រាជ្ញ ចន្ទ បានមានប្រសាសន៍ក្នុង ឱកាសបិទការប្រកួតថា ខេត្តបាត់ដំបង តែងតែធ្វើពិធីប្រកួតកីឡាជារៀងរាល់ឆ្នាំ ដណ្តើមពានរង្វាន់អភិបាលខេត្ត ក្នុង ដើម្បីជាការអបអរសាទរថ្ងៃជ័យជម្នះ៧មករា ឆ្នាំ១៩៧៩ លើរបបប្រល័យពូជសាសន៍ប៉ុលពត។

លោកបានបន្តថា ការប្រកួតនេះ បានធ្វើឡើងរយៈពេល៩ឆ្នាំមកហើយ ដែលពីដំបូងឡើយមានតែកីឡាប៉េតង់ (ប៊ូល) តែមួយវិញ្ញាសារប៉ុណ្ណោះ តែឆ្នាំនេះមានរហូតដល់ទៅ៦វិញ្ញាសារឯណោះ។ ជាការពិតណាស់ កីឡាមិន ត្រឹមតែធ្វើឲ្យសប្បាយរីកប៉ុណ្ណោះទេ គឺវាអាចចូលរួមចំណែកលើកស្ទួយសុខភាពដល់មនុស្ស គ្រប់វ័យ និងជា ឱសថព្យាបាលរោគថែមទៀតផង។

លោកប្រាជ្ញ ចន្ទ បន្តថា កីឡាធ្វើឲ្យជៀសផុតពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ ដែលនាំឲ្យប៉ះពាល់ សណ្តាប់ធ្នាប់សង្គម ជាពិសេសជួយអូសទាញ ក្រុមយុវជនដែលជាទំពាំងស្នងឬស្សីឲ្យចេះស្រឡាញ់វិស័យកីឡា ចេះរួបរួមសាមគ្គីគ្នា ជួយរួមចំណែកកសាងសង្គមជាតិ។ ការប្រកួតនេះ នឹងធ្វើឡើងជារៀងរាល់ឆ្នាំ ហើយអាចធំ ជាងនេះថែមទៀតផង។

ការប្រកួតកីឡាពានរង្វាន់អភិបាលខេត្ត៧មករា ឆ្នាំ២០១៣នេះ បានធ្វើឡើងកាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៣ ហើយបានបញ្ចប់ជាស្ថាពរកាលពីថ្ងៃទី០៦ ដោយមាន៦វិញ្ញាសារ រួមមាន បាល់ទាត់ បាល់ទះ កីឡាប៊ូល វាយកូន ឃ្លីលើតុ វាយសី និងប្រដាល់ក្បាច់គុណខ្មែរ។

ជាលទ្ធផលកីឡាបាល់ទាត់ក្រុមកីឡាករ ដែលទទួលចំណាត់លេខបានទៅលើក្រុមកីឡាករមកពីសាលាណេត យ៉ង់ លេខ២ បានទៅលើក្រុមកីឡាករសហភាព សហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង ដែលមានលោក ជាម ច័ន្ទ សោភ័ណ ជាប្រធានក្រុម និងលេខ៣ បានទៅលើក្រុមកីឡាករមកពីសង្កាត់អូរចារ ក្រុងបាត់ ដំបង។

សម្រាប់រង្វាន់លើវិញ្ញាសារទាំង៦វិញ ក្រុមកីឡាករ ដែលជាប់ចំណាត់លេខ១ ទទួលបានពាន១ និងថវិកា១លាន រៀល លេខ២ ទទួលបានទង់១ និងថវិកា ៨០ម៉ឺនរៀល រីឯក្រុមលេខ៣ ទទួលបានថវិកា ៦០ម៉ឺនរៀល។

លោក ជាម ច័ន្ធសោភ័ណ អភិបាលរងខេត្តបាត់ដំបង បានមានប្រសាសន៍ថា ការប្រកួតនេះ ថ្វីត្បិតតែក្រុមលោក ទទួលបានចំណាត់ថ្នាក់លេខ២ ក៏ពិតមែន តែវាបាននាំមកនូវភាពសប្បាយរីករាយ ជាពិសេសសាមគ្គីភាពដ៏រឹងម៉ាំ រវាងយុវជនគណបក្សប្រជាជនកម្ពុជា ដែលសសរស្តម្ភ ដ៏សំខាន់សម្រាប់បក្ស និងប្រទេសជាតិ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ក្រុមកីឡាករសហភាព សហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>