Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

លោក តូច ចាន់កុសល ៖ អបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី៣៤ នៃទិវាជ័យជំនះ ៧មករា នៅមន្ទីរ សាធារណការ និងដឹកជញ្ជូន ខេត្តសៀមរាប

$
0
0

សៀមរាប : ដើម្បីចូលរួមជាមួយស្មារតី នៃទិវាជ័យជំនះ (៧មករា ១៩៧៩) និងការអបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី៣៤ នៃទិវាជ័យជំនះ៧មករា សាខាគណបក្ស ប្រជាជនកម្ពុជា នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប បានប្រារព្ធកម្មវិធី សំណេះសំណាល ជាមួយនឹងសមាជិករបស់ខ្លួន កាលពីរសៀលថ្ងៃសៅរ៍ ទី៥ ខែមករា ឆ្នាំ២០១៣ កន្លងទៅ។

កម្មវិធីនេះបានប្រព្រឹត្តិទៅ ក្រោមការអញ្ជើញជាអធិបតីភាព របស់លោក តូច ចាន់កុសល រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន លោក ប៊ុន ថារឹទ្ធ អភិបាលរងខេត្ត តំណាង លោក ស៊ូ ភិរិន្ទ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្ត និងលោក ច័ន្ទ សុផល ប្រធានក្រុមប្រឹក្សាខេត្ត។

លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរ និងជាប្រធានគណៈកម្មធិការ សាខាគណបក្ស មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប បានមានប្រសាសន៍ គូសបញ្ជាក់ថា ថ្ងៃ៧ មករា គឺជាមហាជ័យជំនះប្រវត្តិសាស្រ្ត របស់ប្រជាជនកម្ពុជា ដែលបានផ្តល់ការរស់រាន មានជីវិតឡើងវិញ រួចផុតពីគ្រោះមហន្តរាយ ប្រល័យពូជសាសន៍ ជាង ៣ឆ្នាំ ៨ខែ ហើយនៅថ្ងៃនេះ ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៣ ជាលើកទី៣៤នេះ ប្រព្រឹត្តទៅក្នុងស្ថានភាព ដែលប្រទេសយើង កំពុងមានការអភិវឌ្ឍន៍ លើគ្រប់វិស័យ និង កំពុងមានដំណើរ ឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៥។

លោក ប៊ុន ថារឹទ្ធ បានចូលរួមមានប្រសាសន៍ ដោយការវាយតម្លៃថា យើងទាំងអស់គ្នាប្រារព្ធទិវានេះ ក៏ដើម្បីអបអរ នូវលទ្ធផលសកម្មភាព ជោគជ័យរបស់សាខា គណបក្សមន្ទីរ ក្នុងការចូលរួមចំណែកមួយ ក្នុងជោគជ័យ គណៈបក្សខេត្ត និងសមិទ្ធិផលដ៏ធំធេង របស់គណៈបក្សប្រជាជនកម្ពុជាទាំងមូល។ ដោយមានរដ្ឋាភិបាល  ដែលដឹកនាំ ដោយសម្តេចតេជោ ហ៊ុន សែន ខេមរបុត្រឆ្នើមដ៏ឈ្លាសវៃ ប្រកបដោយបញ្ញាញាណខ្ពង់ខ្ពស់ ដឹកនាំនាវាកម្ពុជា ទៅកាន់ត្រើយសន្តិភាព  និងសុភមង្គល ជារៀងរហូតទៅ។

លោក តូច ចាន់កុសល បានធ្វើការសំណេះសំណាល ទៅកាន់សមាជិកទាំងអស់ថា គោលបំណង និងសំណូមពរ គឺចង់ឲ្យសមាជិក គណបក្សគ្រប់រូប ជាពិសេសក្នុង ស្រទាប់យុវវ័យ បានយល់ជ្រួតជ្រាបកាន់តែស៊ីជម្រៅ នូវអត្ថន័យដូចនេះ សមិទ្ធិផលធំៗទាំងឡាយ ដែលបក្សប្រជាជន សម្រេចបានជូនជាតិ តាំងពីដំណាក់កាលដំបូង មកទល់នឹងបច្ចុប្បន្ន ជាមួយនឹងការពង្រឹងសាមគ្គីភាព ឯកភាពផ្ទែក្នុង ក៏ដូចជាការបម្រើប្រជាជន យ៉ាងអស់ពីចិត្តពីថ្លើម និងបង្កើនប្រសិទ្ធិភាពការងារ សម្រេចរាល់ ភារកិច្ច ឆ្ពោះទៅកាន់មហាសន្និបាត តំណាងទូទាំងប្រទេសរបស់ គណបក្សនៅពេលខាងមុខ ដោយការដណ្តើមយកជ័យជំនះ ឲ្យកាន់តែធំធេងឡើង ក្នុងការបោះ ឆ្នោត ជ្រើសរើស តំណាងរាស្រ្តនីតិកាលទី៥ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>