Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ស្វាគមន៍ចំណាត់ការ របស់សាលាដំបូង រាជធានីភ្នំពេញ ទៅលើជនបាញ់ បោះសេរីទាំង៣

$
0
0

ដោយៈ សយ សុភាព

ភ្នំពេញៈ ជាបឋមខ្ញុំសូមសម្តែងនូវការគោរព និងវាយតម្លៃខ្ពស់ចំពោះសាលាដំបូងរាជធានីភ្នំពេញ ដែលបានផ្តល់ យុត្តិធម៌ទៅដល់សង្គមជាតិ ជាពិសេសផ្តល់ យុត្តិធម៌ទៅដល់សមត្ថកិច្ច កងរាជអាវុធហត្ថ និងកងនគរបាលជាតិ ដែលពួកគាត់ ដ៏គួរឲ្យគោរពទាំងនោះ បានបើកប្រតិបត្តិការណ៍បង្រ្កាប និងតាមចាប់ជនទំនើង៤រូប ដែលបាញ់ បោះសេរីយ៉ាងអនាធិបតេយ្យជាទីបំផុត នៅក្នុងរាជធានីភ្នំពេញ កាលពីរាត្រីរំលងអាធ្រាត្រឈានចូលថ្ងៃទី៥ ខែ មករា ឆ្នាំ២០១៣ ដោយបានចោទប្រកាន់ និងចេញដីការឃុំខ្លួន ជនទំនើងទាំង៣ (បក្ខពួករបស់គេម្នាក់ទៀត ត្រូវ បានតុលាការ អនុញ្ញាតឲ្យទៅព្យាបាលនៅមន្ទីរពេទ្យឯកជនក្នុងប្រទេសវៀតណាម) ហើយបានបញ្ជូន ទៅកាន់ ពន្ធនាគារប៉េស្សី (ពន្ធនាគារដែលស្រួលជាងគេ) នៅរសៀលថ្ងៃចន្ទ ទី៧ ខែមករា ឆ្នាំ២០១៣។

សាលាដំបូងរាជធានីភ្នំពេញពិតជាបាន បង្ហាញឲ្យឃើញនូវការអនុវត្តន៍ច្បាប់យ៉ាងពេញលេញ ចំពោះបុគ្គលណា ដែលបានប្រព្រឹត្តផ្ទុយទៅនឹងច្បាប់ ហើយបង្កភាពប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខសណ្តាប់ធ្នាប់ក្នុងសង្គម ជាពិ សេសនៅក្នុងរាជធានីភ្នំពេញ ដែលជាបេះដូង នៃព្រះរាជាណាចក្រកម្ពុជា ហើយទើបតែទទួលបាននូវការកោត សរសើរថា ជារាជធានី ដែលពោរពេញទៅដោយសុវត្ថិភាព និងក្លិនពិដោរយ៉ាងក្រអូបឈ្ងុយ នាពេលកិច្ចប្រជុំ កំពូលអាស៊ាន លើកទី២១ និងកិច្ចប្រជុំអាស៊ីបូព៌ា កាលពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០១២កន្លងទៅ។

ចំណាត់ការតុលាការរាជធានីភ្នំពេញ របស់លោក ជីវ កេង នៅពេលនេះ ពិតជាបានធ្វើឲ្យច្បាប់ស្តីពីការប្រើប្រាស់ អាវុធជាតិផ្ទុះ ច្បាប់ចរាចរណ៍ជើងគោក និងបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជាដ៏មានឥទ្ធិពលបានលេចត្រដែត។

ខ្ញុំអាចនិយាយបានថា មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានតាមដានយកចិត្តទុកដាក់ជាទីបំផុត ចំពោះព័ត៌មានដ៏ ក្តៅគគុកខាងលើ ដោយបានទាក់ទងជាប់ជាមួយភ្នាក់ងារនគរបាលរាជធានីភ្នំពេញ ជាពិសេសលោកឧត្តមសេ នីយ៍ផ្កាយ៣ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ និងមន្រ្តីតុលាការរាជធានីភ្នំពេញ។

ខ្ញុំបានបដិសេធ រាល់ការអន្តរាគមន៍ទាំងឡាយ ដែលស្នើសុំឲ្យខ្ញុំបញ្ឈប់ការផ្សាយនូវព័ត៌ខាងលើនេះ ប៉ុន្តែខ្ញុំបាន បដិសេធជារៀងរហូត ហើយខ្ញុំបានបញ្ជាក់ជំហររបស់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា នឹងផ្សាយព័ត៌មានទាំង នេះ រហូតដល់ទីបញ្ចប់។
អនុញ្ញាតឲ្យខ្ញុំសូមទោស ចំពោះអាណាព្យាបាល ដែលបានស្នើសុំមកខ្ញុំ តាមច្រកជាច្រើន ប៉ុន្តែខ្ញុំបានប្រាប់ត្រឡប់ ទៅវិញថា ខ្ញុំមិនអាចធ្វើឲ្យបទបញ្ជាដាច់ណាត់របស់សម្តេចនាយករដ្ឋមន្រ្តី នៃយើងបាត់បង់តម្លៃ ក៏ដូចជាច្បាប់ ទាំងពីរដែលអនុម័តដោយសភា និងឡាយព្រះហស្ថលេខា ដោយព្រះមហាក្សត្រជាទីសក្ការៈ ដ៏ខ្ពង់ខ្ពសប់បំផុត នៃយើងបានឡើយ។

ខ្ញុំសុខចិត្តឲ្យអាណាព្យាបាលខឹងខ្ញុំ ប៉ុន្តែខ្ញុំមិនឲ្យបទបញ្ជាសម្តេចនាយករដ្ឋមន្រ្តី នៃយើងធ្លាក់ដល់ដី ដូចនាយ ឧត្តមសេនីយ៍ ជា តារា ធ្លាប់មានប្រសាសន៍ថា គោរពអនុវត្តបទបញ្ជារបស់សម្តេចតេជោ មិនឲ្យធ្លាក់ដល់ដីជាដាច់ ខាតទាក់ទងទៅនឹងការការពារបូរណភាពទឹកដី ពេលមានចម្បាំងជាមួយថៃកន្លងមក។

ដូច្នេះក្នុងនាមខ្ញុំជាអ្នកព័ត៌មាន ខ្ញុំសូមអំពាវនាវដល់បុគ្គលទាំងឡាយណា ដែលធ្លាប់តែបាញ់បោះសេរី ឬក៏បង្ក បញ្ហាផ្សេងៗនៅក្នុងសង្គម មេត្តាបោះបង់ចោល ហើយគោរពច្បាប់ទាំងអស់គ្នា។

កន្លងមក ខ្ញុំបានដឹងថា មិត្តអ្នកអានគេហទំព័រដើមអម្ពិលជាច្រើន ពិតជាចង់ដឹងអំពីជំហររបស់ខ្ញុំ ចំពោះការផ្សាយ ព័ត៌មានខាងលើ តែពេលនេះមិត្តអ្នកអាន ប្រាកដជាយល់ច្បាស់លាស់ហើយ។

ខ្ញុំ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ដែលបានផ្តល់ព័ត៌មាន ដ៏មាន សារៈសំខាន់នេះ ឲ្យមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលរបស់ខ្ញុំ៕

Photo by DAP-NEWS

Photo by DAP-NEWS

ជនសង្ស័យ៣នាក់ ស្ថិតនៅក្នុងសាលាដំបូងរាជធានិភ្នំពេញ

DAP-News

DAP-News

DAP-News

DAP-News

DAP-News

DAP-News

DAP-News

DAP-News

DAP-News

DAP-News

DAP-News

DAP-News

DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>