Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ស៊ីរីដោះលែង ជនជាតិអ៊ីរ៉ង់ ៤៨នាក់ ខណៈ ២.១៣០នាក់ទៀត កំពុងចរចា

$
0
0

ដាម៉ាស៖ ជនជាតិអ៊ីរ៉ង់ ដែលត្រូវបានគេចាប់ ជម្រិតចំនួន ៤៨នាក់ ត្រូវបានគេដោះលែង ហើយកាលពី ថ្ងៃពុធ ទី០៩ ខែមករា ជាផ្នែកមួយសម្រាប់ ការដោះដូរ ដែលធ្វើឡើងរវាង ក្រុមឧទ្ទាម និងរដ្ឋាភិបាលស៊ីរី ក្រោមការសម្របសម្រួល របស់ប្រទេសមួយ ចំនួនក្នុងតំបន់។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមករា ឆ្នាំ២០១៣ថា ការចាប់ជម្រិតនេះ បានធ្វើឡើងដោយឧទ្ទាមស៊ីរី ក្នុងរដ្ឋធានី ដាម៉ាស កាលពីខែសីហា ឆ្នាំ២០១២ ដោយប្រជាជនអ៊ីរ៉ង់ ដែលត្រូវគេចាប់ទំាងនោះ បានអះអាងថា ពួកគេគ្រាន់តែដើរ ធម្មយាត្រាប៉ុណ្ណោះ ខណៈក្រុមឧទ្ទាម ស៊ីរី ចោទប្រកាន់ថា ពួកគេជាមន្រ្តីយោធា អ៊ីរ៉ង់ក្នុងប្រទេសស៊ីរី។

ជនជាតិអ៊ីរ៉ង់ដែលត្រូវដោះលែងទំាង ៤៨នាក់នោះ បានទទួលការស្វាគមន៍ យ៉ាងកក់ក្តៅ នៅក្នុងសណ្ឋាគារ ផ្កាយ៥ សឺរ៉ាតុន កាលពីល្ងាចថ្ងៃពុធ ទី០៩ ខែមករា ជាមួយនឹងអគ្គរដ្ឋទូត អ៊ីរ៉ង់ប្រចាំនៅស៊ីរី គឺលោក មូហាម៉េដ រីស្សា ស៊ីបានី ដែលបាននិយាយថា «ការដោះដូរនេះអាច ដំណើរការទៅបាន តាមរយៈកិច្ចខិតខំប្រឹងប្រែង រយៈពេលយូរ ពីទីភ្នាក់ងារជាច្រើន នៃប្រទេសក្នុង តំបន់ ព្រមទំាងអង្គការមនុស្សធម៌ មួយចំនួនទៀត»។

ដោយឡែកអ្នកទោសជាង ២.១៣០នាក់ រួមទំាងជនជាតិតួកគីពីរនាក់ ដែលត្រូវឃុំខ្លួនដោយ រដ្ឋាភិបាលស៊ីរី ក៏ជាប់ទាក់ទងនឹង កិច្ចចរចានៃការដោះដូរ គ្នានោះផងដែរ ប៉ុន្តែព័ត៌មានលម្អិត ពាក់ព័ន្ធនឹងអ្នកទោស ទំាងអស់នោះ គឺស្ថិតនៅក្នុងភាពស្រពិចស្រពិល នៅឡើយ ដោយខ្លះនិយាយ ថាពួកគេជាសកម្មជនស៊ីវិល និងខ្លះទៀត និយាយថា អ្នកទំាងនោះជា ក្រុមឧទ្ទាម។

ជាមួយគ្នានោះដែរ លោក អ៊ីសាត សាហ៊ីន មន្រ្តីទូតដើម្បីការសម្របសម្រួល និងទំនាក់ទំនង អន្តរជាតិ របស់មូលនិធិមនុស្សធម៌ អាយអេចអេច នៅប្រទេសតួកគី ដែលបានចូលរួមក្នុង កិច្ចចរចានេះបាន និយាយថា ដំណើរការនៃកិច្ចចរចាដោះដូរ គឺជាប់ទាក់ទងនឹងអង្គការ របស់លោក ប្រទេសតួកគី កាតា និងអាជ្ញាធរស៊ីរីផ្ទាល់៕

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles