Quantcast
Viewing all articles
Browse latest Browse all 8042

លោក នឹម ថូត ចុះពិនិត្យ និងជំរុញយុវជន ទៅពិនិត្យបញ្ជី ឈ្មោះនិងចុះឈ្មោះបោះឆ្នោត

បាត់ដំបងៈ លោក នឹម ថូត ប្រធានក្រុមការងារ ចុះជួយស្រុកថ្មគោល និងលោក តន់ វ៉ានថារ៉ា អនុប្រធានក្រុមការងារខេត្ត និងជាអនុប្រធានក្រុមការងារចុះជួយ ស្រុកថ្មគោល និងសហការី បានចុះត្រួតពិនិត្យ និងជំរុញដល់សមាជិកបក្សស្រុក និងយុវជនគណបក្ស ដែលទើបនឹង គ្រប់អាយុបោះឆ្នោត ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា កាលពីព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១២ នៅទីស្នាកការគណបក្ស ស្រុកថ្មគោល ដោយមានការចូលរួមពី ប្រធាន អនុប្រធាន សមាជិកអចិន្រ្តៃយ៌ គណបក្សស្រុក ប្រធាន អនុប្រធាន គណបក្សឃុំទាំង១០ក្នុងស្រុកផងដែរ។

បន្ទាប់ពីអស់លោក ប្រធានគណបក្សគ្រប់ឃុំ និងប្រធានគណបក្សស្រុក បានឡើងរាយការណ៍ ពីលទ្ធផល ការងារចុះស្រង់ទិន្ន័យតាមក្រុមបក្សនានា ក្នុងភូមិ លើយុវជន ដែលទើប និងគ្រប់អាយុបោះឆ្នោត ត្រូវធ្វើអត្តសញ្ញាណប័ណ្ណ ចុះឈ្មោះបោះឆ្នោតនា ពេលខាងមុខ ដែលគ.ជ.ប បានកំណត់តាមផែនការ។

លោក នឹម ថូត ប្រធានក្រុមការងារចុះជួយស្រុកថ្មគោល បានធ្វើការណែនាំនិងកោតសរសើរ លើកទឹកចិត្ត និងវាយតម្លៃខ្ពស់ ដល់សាខាបក្សឃុំ ភូមិ និងក្រុមបក្ស ត្រូវធ្វើការត្រួតពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងអ្នក ថ្មីមិនទាន់មានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតឲ្យទៅចុះឈ្មោះបោះឆ្នោត ឲ្យបានត្រឹមត្រូវ ឬអ្នកផ្លាស់ប្តូរទី លំនៅថ្មី ចំពោះអ្នកស្លាប់ដែលមិនទាន់លុបឈ្មោះចេញពីបញ្ជីត្រូវពិនិត្យឲ្យបាន ច្បាស់លាស់ហើយចូលរួម បោះឆ្នោតទាំងអស់គ្នា ធ្វើយ៉ាងណាឲ្យបក្សប្រជាជនកម្ពុជា ទទួលបានជោគជ័យ នៅថ្ងៃបោះឆ្នោតសភា អាណត្តិទី៥ នៅឆ្នាំ២០១៣ខាងមុខនេះ។

លោក នឹម ថូត បានបញ្ជាក់ថា អ្នកដែលដល់អាយុបោះឆ្នោតហើយយើងត្រូវណែនាំឲ្យពួកគេទៅសាលាឃុំ ដើម្បីចុះឈ្មោះបោះឆ្នោត និងត្រូវធ្វើអត្តសញ្ញាណប័ណ្ណផងដែរ ក្នុងនោះ បើមានអ្នកផ្លាស់ប្តូរទីលំនៅទៅ ឃុំថ្មីត្រូវលប់ឈ្មោះពីឃុំចាស់ហើយចុះឈ្មោះបោះឆ្នោតនៅឃុំថ្មីឲ្យបានទាន់ពេលវេលា និងច្បាស់លាស់។ ចំពោះអ្នកមានឈ្មោះស្ទួន ត្រូវរក្សាទុកឈ្មោះ ក្នុងឃុំតែមួយ ត្រូវពិនិត្យឈ្មោះក្នុងបញ្ជីឲ្យបានច្បាស់លាស់ ក្រែងមានខុសឈ្មោះ ភេទ និងអក្ខរាវិរុទ្ធ ត្រូវកែតម្រូវឈ្មោះនៅសាលាឃុំ។ អ្នកដែលមានឈ្មោះ ក្នុងបញ្ជី ក្នុងក្រុមប្រឹក្សាឃុំកន្លងមក មានមួយចំនួនបានទៅបោះឆ្នោត មួយចំនួនមិនបានទៅបោះឆ្នោត។ សាខា បក្សភូមិ និងមេក្រុមបក្សនីមួយៗ ត្រូវជំរុញសមាជិកបក្ស ក្រោមឱវាទខ្លួន ទៅបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា ដើម្បីដណ្តើមយកជ័យជំនះ ជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំប្រទេស បន្តទៀតក្នុង អាណត្តិ ទី៥ ខាងមុខ។
លោក នឹម ថូត បានបញ្ជាក់ទៀតថា ទន្ទឹមនិងកិច្ចត្រួតពិនិត្យបញ្ជីបោះឆ្នោតនិងចុះឈ្មោះបោះឆ្នោតយើង ត្រូវខិតខំសហការគ្នាដើម្បីរក្សាសន្តិសុខចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ភូមិ-ឃុំ មាន សុវត្តិភាពនិងត្រៀមខ្លួនជួយអន្តរាគមន៍ពីគ្រោះទឹកជំនន់បើសិនជាមានព្រោះពេល នេះ ជារដូវវស្សា ក្នុងការបង្កបង្កើនផលផង។

ជាចុងក្រោយ សមាជិកបក្សទាំងអស់បានគាំទ្រសម្តេចតេជោ ហ៊ុន សែន បេក្ខភាពនាយករដ្ឋមន្រ្តី អាណត្តិទី៥ បន្តទៀតផងដែរ៕

Image may be NSFW.
Clik here to view.
www.dap-news.com

Image may be NSFW.
Clik here to view.
www.dap-news.com

Image may be NSFW.
Clik here to view.
www.dap-news.com

Image may be NSFW.
Clik here to view.
www.dap-news.com

Image may be NSFW.
Clik here to view.
www.dap-news.com


Viewing all articles
Browse latest Browse all 8042

Trending Articles