Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ចែកអត្ត សញ្ញាណប័ណ្ណ គំរូថ្មី ជូនប្រជាពលរដ្ឋ នៅសង្កាត់កំពង់លាវ និងផ្សព្វផ្សាយ គោលនយោបាយ ភូមិ-ឃុំមាន សុវត្ថិភាព

$
0
0

ព្រៃវែង៖ អភិបាលរងក្រុងព្រៃវែង គង់ ស៊ីផា និងអធិការនគរបាល ក្រុងព្រៃវែង លោកវរៈសេនីយ៍ត្រី ចាន់ ណារិទ្ធ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៣ បានអញ្ជើញ ចូលរួម ចែកអត្តសញ្ញាណ ប័ណ្ណជាតិខ្មែរគំរូថ្មី ជូនដល់ប្រជាពលរដ្ឋ ចំនួន១២០៧នាក់ ក្នុងសង្កាត់កំពង់លាវ ក្រុងព្រៃវែង និងផ្សព្វផ្សាយ គោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព តាមការណែនាំ របស់ក្រសួងមហាផ្ទៃ ។ នៅក្នុងពិធីនេះ ក៏មានការចូលរួម ពីអភិបាលរង ក្រុងព្រៃវែង និងមន្ត្រីនគរបាល មួយចំនួនទៀត ។

នៅក្នុងឱកាសនោះ លោក ចាន់ ណារិទ្ធ បានថ្លែងថា ដោយមានការ ណែនាំ ពីលោក ស្នងការនគរបាល ខេត្តព្រៃវែង លោកបានធ្វើពិធី ប្រគល់អត្តសញ្ញាណប័ណ្ណ គំរូថ្មី ជូនដល់ប្រជាពលរដ្ឋ បន្ទាប់ពីសមត្ថកិច្ច បានធើ្វរួចរាល់នោះ ។

ថ្លែងទៅកាន់ ប្រជាពលរដ្ឋ លោក ចាន់ ណារិទ្ធ បានសុំឲ្យ ប្រជាពលរដ្ឋ ចេះថែរក្សា អត្តសញ្ញាណ ប័ណ្ណគំរូថ្មី ហើយបើជ្រុះបាត់ត្រូវ រាយការណ៍ជាបន្ទាន់ មកសមត្ថកិច្ច របស់លោក ដើម្បីរៀបចំធ្វើថ្មី ។

អធិការនគរបាល រូបនេះបាន បន្តផ្សព្វផ្សាយ សេចក្តីណែនាំ លេខ០២២ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១២ របស់ក្រសួងមហាផ្ទៃ ស្តីពីការចាត់តាំង អនុវត្តគោល នយោបាយ ភូមិ-ឃុំមានសុវត្ថិភាព តាមលក្ខណៈ សម្បត្តិ៩យ៉ាង ។

បើតាមលោក ចាន់ ណារិទ្ធ កាលពីឆ្នាំ២០១២ ដោយអនុវត្តវិធានការ តាមការណែនាំនោះ បានបង្ហាញថា បទល្មើសនានា មានការថយចុះ កាលពីឆ្នាំ២០១២ ហើយការចុះបង្កា្រប បទល្មើសមាន ជាបន្តបន្ទាប់ តាមរយៈការចូលរួម ផងដែរ ពីសំណាក់ ប្រជាពលរដ្ឋ ដោយបានផ្តល់ព័ត៌មាន នឹងចូលរួមឧបត្ថម្ភ គាំទ្រក្នុងការអនុវត្ត គោលនយោបាយនេះ ។

អធិការនគរបាល រូបនេះ បានបន្តអំពាវនាវ ឲ្យប្រជាពលរដ្ឋ ចូលរួមកាន់តែខ្លាំង ដើម្បីឈានទៅការ សម្រេច និងការចង់បាន ភូមិ-ឃុំ គ្មានបទល្មើស កើតឡើង របស់រាជរដ្ឋាភិបាល ។

ជាមួយគ្នានេះ អភិបាលរងក្រុងព្រៃវែង លោក គង់ ស៊ីផា បានលើកឡើង និងពន្យល់ពីសារៈសំខាន់ និងផលប្រយោជន៍ ចំពោះការប្រើប្រាស់ អត្តសញ្ញាណប័ណ្ណ ហើយជំរុញឲ្យ ប្រជាពលរដ្ឋ ចូលរួមសហការ បន្ថែមទៀតក្នុងគោល នយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ។

លោក អភិបាលរងក្រុងរូបនេះ បានលើកឡើងពី ការថយចុះ នូវបទល្មើសនានា នៅក្នុងក្រុងព្រៃវែង ដូចជាគ្រឿងញៀន ចោរកម្ម និងក្មេងទំនើងជាដើម ដែលនេះ ជាការខិតខំប្រឹងប្រែង របស់សមត្ថកិច្ច ក្រុងព្រៃវែង ទាំងមូលដើម្បីរក្សាសេចក្តីសុខ ជូនប្រជាពលរដ្ឋ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles