Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

លោក ញឹក ប៊ុនឆៃ និងលោកយូ ហុកគ្រី ជួបសមាជិក ប្រមាណ ២០០០នាក់ នៅកំពង់ចាម

$
0
0

កំពង់ចាម ៖ កាលពីថ្ងៃទី០៥ ខែមករា នៅស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម បានរៀបចំពិធីជួបជុំ ជាមួយសមាជិកគណបក្សហ៊្វុនស៊ិនប៉ិច និងសមាគមអ្នកប្រជាធិបតេយ្យ ប្រមាណ២០០០នាក់ ក្រោមអធិបតីភាព លោក ញឹក ប៊ុនឆៃ ប្រធានប្រតិបត្តិបក្ស ហ៊្វុនស៊ិនប៉ិច លោក យូ ហុកគ្រី ព្រឹទ្ធបុរសគណបក្សជាតិនិយម។

ក្រោយពីស្តាប់របាយការណ៍ ដែលអានដោយសហជីវិនប្រធាន គណៈកម្មការប្រតិបត្តិស្រុក និងប្រសាសន៍លោក យូ ហុកគ្រី រួចមក លោក ញឹក ប៊ុនឆៃ បានថ្លែង កោតសរសើរ ដល់ថ្នាក់ដឹកនាំមូលដ្ឋានទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ ដល់បងប្អូនសមាជិក សមាជិកាគណបក្សហ៊្វុនស៊ិនប៉ិច នៅទូទាំងស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ។

លោកប្រធានប្រតិបត្តិបក្ស ក៏បានជំរាបបងប្អូន ពីសភាពការណ៍នយោបាយជាតិ និងអន្តរជាតិ ដែលពាក់ព័ន្ធនឹងគណបក្សហ៊្វុនស៊ិនប៉ិច ហើយបានធ្វើឲ្យគណបក្ស ទទួលបាននូវការគាំទ្រ ពីបណ្តាគណបក្សនានានៅ ក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ ជាពិសេសប្រទេសចិន ជួយផ្តល់មធ្យោបាយ សម្ភារៈ និងការបណ្តុះបណ្តាល ធនធាន មនុស្ស ព្រមទាំងអនុញ្ញាត ឲ្យប្រតិភូគ្រប់ជាន់ថ្នាក់ របស់គណបក្ស ហ៊្វុនស៊ិនប៉ិច ធ្វើទស្សនកិច្ចសិក្សា ស្វែងយល់ពីការរីកចំរើន ពីប្រទេសមហាអំណាច សេដ្ឋកិច្ច មួយនេះ។

លោកបានបន្តថា បងប្អូនទាំងអស់បានឃើញ និងជ្រាបគ្រប់ៗគ្នាហើយ តាមរយៈការចាក់ផ្សាយព្រះរាជពិធីដង្ហែ ព្រះបរមសព ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ បានយាងចូលទិវង្គត កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២កន្លងទៅនេះ។ ការដង្ហែព្រះបរមសព ពីទីក្រុងប៉េកាំង មករាជធានីភ្នំពេញ យើង សង្កេតឃើញថា ប្រជារាស្រ្តខ្មែរជាងមួយលាននាក់ បានចេញមកសម្តែងសមានទុក្ខ និងសោកស្តាយចំពោះការបាត់បង់ ព្រះមហាក្សត្រដ៏អស្ចារ្យរបស់យើង ដែល សូម្បីតែថ្នាក់ដឹកនាំ ពីបណ្តាប្រទេសជឿនលឿន លើពិភពលោក ក៏បានចូលរួមគោរព ព្រះបរមសពរបស់សម្តេចឳនៃយើង។

លើសពីនេះទៅទៀត លោក ញឹក ប៊ុនឆៃ ក៏បានបញ្ជាក់ជូន បងប្អូនបន្ថែមទៀតថា មានតែរបបរាជានិយមសម័យសង្គមរាស្រ្តនិយម និងរបបរាជានិយមបច្ចុប្បន្ននេះទេ ដែលប្រទេសជាតិមានសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍន៍ជឿនលឿនដូចសព្វថ្ងៃនេះ។

ជាចុងក្រោយអ្នក ដែលចូលរួមទាំង២០០០នាក់ ទទួលបានក្រមា ថ្នាំពេទ្យ ថវិកាម្នាក់ៗចំនួន១០.០០០រៀល និងព្រះឆាយាលក្ខណ៍ សម្តេចឳចំនួនមួយសន្លឹកម្នាក់ ដើម្បីជាទីគោរពសក្ការៈ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com


Viewing all articles
Browse latest Browse all 8042

Trending Articles