Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ម្ចាស់ម៉ូតូ៥គ្រឿង បានទទួលម៉ូតូ ពីស្នងការ នគរបាលខេត្ត កំពង់ចាម

$
0
0

កំពង់ចាមៈ នៅព្រឹកថ្ងៃអាទិត្យនេះ នៅស្នងការដ្ឋាន នគរបាលខេត្ត កំពង់ចាម បានធ្វើពិធីប្រគល់ ម៉ូតូចំនួន ៥គ្រឿងជូនទៅម្ចាស់វិញ បន្ទាប់ពីបានផ្ទៀងផ្ទាត់ ឯកសារត្រឹមត្រូវហើយនោះ ដោយឡែកនៅសល់ម៉ូតូ ចំនួន២ គ្រឿងទៀត សមត្ថកិច្ចនគរបាល កំពុងប្រកាសផ្សព្វផ្សាយ រកម្ចាស់បន្តទៀត។

វរសេនីយ៍ឯកជឹម សេងហុង ស្នងការរងនគរបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា ក្រោយពីទទួល បានការណែនាំពីលោក ឧត្តមសេនីយ៍ ឆាយ គឹមសុន ស្នងការនគរបាលខេត្តស្តី ពីការស្រាវជ្រាវរកមធ្យោបាយ មួយចំនួន ដែលក្រុមពួកទុច្ចរិតកាច់សោរ ក យកបានកន្លងទៅថ្មីៗនោះ។បន្ទាប់ពីទទួលបានការ ណែនាំនោះ លោក បានដឹកនាំសមត្ថកិច្ចនគរបាល ជំនាញព្រហ្មទណ្ឌ កម្រិតស្រាល ទៅសហការជាមួយ កម្លាំងនគរបាល ស្រុកតំបែរ ធ្វើការស្រាវជ្រាវ ដែលជំហ៊ានដំបូងសមត្ថកិច្ច យើងបានរកឃើញម៉ូតូម៉ាកឌ្រីម ដែលជន ទុច្ចរិតយក ទៅលក់នៅជនបទក្នុងតម្លៃខុសប្រក្រតី បន្ទាប់ពីស្រាវជ្រាវឃើញដូច្នេះ លោក បានបញ្ជាឲ្យនគរបាលស្រុកតំបែរ ប្រមូលម៉ូតូទាំងនោះទុក ដើម្បីធ្វើការស្រាវជ្រាវ ហើយក្នុងការស្រាវជ្រាវនេះ ខាងមន្ទីរសាធារណ ការខេត្ត កំពង់ចាម បានសហការ ជួយឆែករកឃើញថា ម៉តូទាំងនោះពិតជាមានភាពមិនប្រក្រតី មែន ទើបសមត្ថកិច្ច យើង បានធ្វើការផ្សព្វផ្សាយស្វែង រកម្ចាស់តាមរយៈសារព័ត៌មាន ។

លោក ស្នងការរង បានបន្ថែមទៀតថា ជាលទ្ធផលរហូតមកដល់ព្រឹកថ្ងៃអាទិត្យនេះ ម៉ូតូចំនួន៥ គ្រឿងក្នុង ចំណោមម៉ូតូ៧គ្រឿងដែលសមត្ថកិច្ចបាបដកហូត ពីស្រុកតំបែរ បានរកឃើញម្ចាស់ ពិតប្រាកដ ដែលសមត្ថកិច្ច ធ្វើការផ្ទៀងផ្ទាត់ឃើញថា ពួកគាត់មានឯកសារត្រឹមត្រូវ ទើបបានប្រគល់ម៉ូតូជូនពួក គាត់វិញក្រោយពីមានការ អនុញ្ញាតពីលោក ឧត្តមសេនីយ៍ ស្នងការ និងលោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម ។

អ្នកស្រី សែម ស៊ាងហៃ ជាម្ចាស់ម៉ូតូម៉ាកឌ្រីម សេរីឆ្នាំ២០១២ បានឲ្យដឹងផងដែរថា គាត់បានបាត់ម៉ូតូតាំង ពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១២ ហើយមកដល់ពេលនេះ គាត់ពិតជាបានទទួលម៉ូតូ ពីសមត្ថកិច្ចនគរបាលខេត្ត កំពង់ចាមវិញហើយ ។ អ្នកស្រីបានថ្លែងថា «ខ្ញុំពិតជាមានចិត្តរំភើបឥតឧបមា ដែលមិននឹកស្មានថា ម៉ូតូបាន បាត់ទៅហើយត្រូវរកឃើញ មកវិញដូច្នេះ» ក្នុងនោះអ្នកស្រីសូមថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅដល់ សមត្ថកិច្ចនគរបាលខេត្ត កំពង់ចាម ដែលខិតខំស្រាវជ្រាវយ៉ាងសស្រាក់សស្រាំ ក្នុងកិច្ចប្រតិបត្តការបង្ក្រាប ក្រុមចោរកម្មក្នុង ខេត្តកំពង់ចាម ហើយជាងនោះទៅទៀត គឺបានរកឃើញម៉ូតូ មកប្រកាសនិងប្រគល់ជូន ម្ចាស់វិញដូច ពេលនេះ ។

លោក សឹង ហ៊ីណារិទ្ធ អាយុ៥២ឆ្នាំ ជាម្ចាស់ម៉ូតូឌ្រីម សេរីឆ្នាំ២០១០ ដែលទើបនិងរកឃើញនេះ បានប្រាប់ថា ម៉ូតូរបស់គាត់បាន បាត់តាំងពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១២ ហើយក្រោយពេលបានទទួលម៉ូតូយកទៅវិញ រូបលោក ក៏មានអារម្មណ៍មិនខុសពីម្ចាស់ម៉ូតូដ៏ទៃទៀតដែរ គឺលោក សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដល់ សមត្ថកិច្ច នគរបាលខេត្តកំពង់ចាម ដែលបានខិតខំស្រាវជ្រាវរកម៉ូតូដែលបាត់បង់ពីអំពើរចោរកម្ម យកមកប្រកាស និងប្រគល់ជូនម្ចាស់វិញនាពេលនេះ។

ស្នងការរង លោក ជឹម សេងហុង បានមានប្រសាសន៍ផងដែរថា ម៉ូតូចំនួន២គ្រឿងទៀតដែលកំពុងប្រកាស ស្វែងរកម្ចាស់ ទី១ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ០១០ឡើងសេរី២០១១ ដែលមានលេខតួ លេខម៉ាស៊ីន ៨៦៧១០៩២.និងទី២ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរី២០១២ ដែលមានលេខតួ លេខម៉ាស៊ីន ៨៦៧ ១២៨២។ជាមួយគ្នានេះ ក្រៅពីការស្រាវជ្រាវរកឃើញ ម៉ូតូទាំង៧គ្រឿងខាងលើនោះ លោក ស្នងការរង បានមានប្រសាសន៍ឲ្យដឹងផងដែរថា ក្នុងករណីនេះ សមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យពីរនាក់ ដែលប្រព្រឹត្ត អំពើរលួចម៉ូតូនាពេល កន្លងមក ទី១ឈ្មោះលី ដូច ភេទប្រុស អាយុ២៤ឆ្នាំ. និងជនសង្ស័យ ទី២ឈ្មោះ យ៉ន ធានី ហៅឃ្លី ភេទប្រុស អាយុ៣២ឆ្នាំ អ្នកទាំងពីរមានទីលំនៅភូមិរកាក្រោម សង្កាត់សំបួរមាស ក្រុងកំពង់ចាម។ហើយជនសង្ស័យទាំងពីរនេះ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសា លាដំបូង ខេត្តកំពង់ចាម ដើម្បីចាត់ការទៅតាមផ្លូវច្បាប់។

លោក ស្នងការរង បានសំណូមពរដល់ប្រជាពលរដ្ឋផងដែរថា នៅពេលដែលទិញមធ្យោបាយយកទៅ ប្រើប្រាស់សូមពិនិត្យមើលលិខិតស្នាមឲ្យបានត្រឹមត្រូវ ជាពិសេសគឹសំបុត្រពន្ធ និងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ទុកដាក់មធ្យោបាយឲ្យបានត្រឹមត្រូវ ម្យ៉ាងទៀត បើមានការបាត់មធ្យោបាយ ត្រូវប្រញ៉ាប់ប្តឹងទៅ សមត្ថកិច្ចជា បន្ទាន់ ដើម្បីសមត្ថកិច្ចយើងចាត់វិធានការតាមស្រាវជ្រាវរកមធ្យោបាយនោះទាន់ពេលវេលា៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>