Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

អគ្គិភ័យឆាបឆេះ កន្លែងលក់សាំង ក្បែរផ្សារឧតុង្គ យ៉ាងសន្ធោសន្ធៅ

$
0
0

កំពង់ស្ពឺៈ អគ្គិភ័យបានឆាបឆេះ កន្លែងលក់សាំងខ្នាតតូច មួយកន្លែង ដែលស្ថិតនៅតាម បណ្តោយ ផ្លូវជាតិលេខ៥ ក្នុងស្រុកឧតុង្គ ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង៣ រសៀល ថ្ងៃ ទី១៣ ខែមករា ឆ្នាំ២០១៣ នេះ ហើយបានរីករាលដាល ដល់លំនៅស្ថាន របស់ ប្រជាពលរដ្ឋដែល នៅជាប់កន្លែងកើតហេតុ ។

សាក្សីដែលបានឃើញហេតុការណ៍នេះ បាននិយាយថា រហូតមកដល់វេលាម៉ោង៤ និង១០នាទី ថ្ងៃដដែលនេះ ភ្លើងនៅមិនទាន់ថមថយនៅឡើយទេ ខណៈរថយន្តពន្លត់ អគ្គិភ័យមានតែមួយ គ្រឿងសម្រាប់បាញ់ពន្លត់ ហើយគ្លីនិកដែលមានយីហោ សម្បត្តិ អាចនឹងទទួលរង ការឆាប់ឆេះ ព្រមទាំងដឹកអ្នកជំងឺ ចេញទៅរកកន្លែងមានសុវត្ថិភាព ។

បើតាមសាក្សីបានឲ្យដឹងថា ម្ចាស់ទីតាំងលក់សាំងត្រូវបានគេស្គាល់ថាឈ្មោះ អេង ប៉ុន្តែមូលហេតុដែលនាំឲ្យមានអគ្គិភ័យនេះកើតឡើង នូវមិនទាន់ដឹងនៅឡើយទេ។ ដោយសារតែ អគ្គិភ័យកាន់តែឆេះខ្លាំងឡើង។

ភ្លាមៗនោះ លោកស្នងការនគរបាលរាជធានីភ្នំពេញ និងខេត្តកណ្តាល បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ ទៅជួយអន្តរាគមន៍ផងដែរ។ យ៉ាងណាក៏ដោយទំហំ នៃការខូចខាត នូវមិនទាន់ដឹងនៅឡើយទេ ខណៈសមត្ថកិច្ចកំពុងជួយអន្តរាគមន៍។

យោងតាមសេចក្តីរាយការណ៍ ចុងក្រោយ បានឲ្យដឹងថា ក្នុងករណីនេះ រថយន្តពន្លត់អគ្គិភ័យប្រហែល១៥ គ្រឿងបានទៅ ជួយអន្តរាគមន៍ រួមមាន រថយន្តរបស់ស្នងការ ដ្ឋាននគរបាលរាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល រថយន្តរបស់ក្រុមហ៊ុនតេឡា ខេត្តកំពង់ឆ្នាំង និងរថយន្តរបស់ខេត្តកំពង់ស្ពឺ។

គិតត្រឹមវេលាម៉ោង ៥៖២០នាទីល្ងាចថ្ងៃដដែលនេះ ភ្លើងបានរលត់ស្ទើតែស្រុងហើយ ដោយឡែកផ្ទះដែលរងការខូចខាត និងទំហំទឹកប្រាក់ ដែលត្រូវបាត់បង់ មិនទាន់ត្រូវបានសមត្ថកិច្ច បញ្ជាក់នោះទេ៕


Viewing all articles
Browse latest Browse all 8042

Latest Images

Trending Articles





Latest Images