Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

លោក ឈាង រ៉ា សន្យាចាក់ផ្លូវ កៅស៊ូ សម្រួល ការធ្វើដំណើរ ជូនប្រជាពលរដ្ឋ

$
0
0

កណ្តាលៈ ប្រធានគណៈពង្រឹងមូលដ្ឋានឃុំឈើខ្មៅ ក្នុងស្រុកកោះធំ ខេត្តកណ្តាល នៃគណបក្សប្រជាជនកម្ពុជា លោក ឈាង រ៉ា បានថ្លែងថា នឹងចាក់ផ្លូវកៅស៊ូក្នុងឃុំចំនួន៣ ឲ្យបានបានមុនពេលចូលឆ្នាំខ្មែរ ដើម្បីសម្រួលដល់ ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ក្រៅពីបំពេញការងារដ៏មមាញឹកស្ទើរពេញមួយសប្តាហ៍ក្នុងនាមជាប្រធានមន្ទីរពេទ្យកាល់ម៉ែតនោះ នៅថ្ងៃអាទិត្យ ទី ១៣ ខែមករា ឆ្នាំ២០១៣ លោក ឈាង រ៉ា ព្រមទាំងសមាជិក សមាជិកា គណៈពង្រឹងឃុំឈើខ្មៅជាច្រើនរូប បានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ព្រមទាំងផ្តល់គ្រឿងឧបភោគ បរិភោគ រួមនិងថវិកាមួយចំនួនជូន ជនចាស់ជរា និងពិការ ដែលកំពុងជួបការលំបាកយ៉ាងខ្លាំង ៤គ្រួសារ នៅក្នុងភូមិក្បាលជ្រោយ ឃុំឈើខ្មៅ ស្រុក កោះធំ ខេត្តកណ្តាល។

នៅក្នុងឱកាសចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដែលជាទំនួលខុសត្រូវរបស់ខ្លួននោះ លោក ឈាង រ៉ា បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានជំរុញឲ្យសមាជិកគណបក្ស ប្រជាជនទាំងអស់ នៅតាមមូលដ្ឋានត្រូវជួយកសាងពីផ្លូវលំទៅជាផ្លូវកៅស៊ូ ដើម្បីសម្រួលដល់ការធ្វើដំណើរ និង ការប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋ។

ដោយយោងតាមអនុសាសន៍ខាងលើនេះ លោក ឈាង រ៉ា បានថ្លែងសន្យាថា គណៈពង្រឹងការងារបក្សក្នុងឃុំឈើ ខ្មៅទាំងអស់ នឹងធ្វើផ្លូវចាក់កៅស៊ូមួយខ្សែចាប់ពីឃុំពោធិបាន, ឃុំកំពង់កុង និងឃុំជ្រោយតាកែវ ឱ្យបានរួចរាល់ មុនចូលឆ្នាំខ្មែរ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការរស់នៅរបស់ប្រជាជន។ ចំណែកផ្លូវពី ឃុំព្រែកជ្រៃ ដល់ ឃុំឈើខ្មៅ ក៏នឹងត្រូវលើកតួផ្លូវ ឱ្យបានមុនការបោះឆ្នោតខាងមុខ។ ចំណែកផ្លូវក្នុងភូមិ ចាប់ពីឃុំជ្រោយតាកែវ និងឃុំឈើខ្មៅ ក៏នឹងត្រូវចាក់បេតុងឱ្យរួចមុនចូលឆ្នាំខ្មែរផងដែរ។

លោក ឈាង រ៉ាន ក៏បានលើកឡើងផងដែរថា ក្រោយពីលោក ស៊ុន ចាន់ថុល ប្រធានគណៈពង្រឹងមូលដ្ឋានស្រុក កោះធំ ចុះពិភាក្សា និងជំរុញដល់ក្រុមតបណ្តាញអគ្គិសនីនាពេលកន្លងមកនោះ ក្រុមហ៊ុននឹងតបណ្តាញដល់ឃុំ ឈើខ្មៅ ឱ្យបានមុនចូលឆ្នាំខ្មែរ ដោយតម្លៃសមរម្យ ១គីឡូវ៉ាត តម្លៃ១.២០០រៀលប៉ុណ្ណោះ។

បន្ទាប់ពីចុះសំណេះសំណាល លោក ឈាង រ៉ា បានចុះផ្តល់គ្រឿបឧបភោគ បរិភោគ រួមនិងថវិកាមួយចំនួនជូន ជនចាស់ជរា និងពិការ ៤គ្រួសារ។ ក្នុងនោះ មួយគ្រួសារទទួលបាន អង្ករ១បាវ ប្រាក់ ១០ម៉ឺនរៀល ជាការ ចំណាយផ្ទាល់របស់លោក ឈាង រ៉ា ចំណែកឯគណៈពង្រឹងអមដំណើរ ក៏បានឧបត្ថម្ភ ថវិកាបន្ថែម ដោយគ្រួសារ នីមួយៗ ទទួលបានថវិកាចំនួន ១៥ម៉ឺនរៀលទៀត។ ដូច្នះក្នុងមួយគ្រួសារទទួលបាន ថវិកា ២៥ម៉ឺនរៀល។

គ្រួសារក្រីក្រ ដែលទទួលបានការឧបត្ថម្ភនាពេលនេះ រូមមាន៖ លោកយាយ នៅ បេន អាយុ ៧៥ ឆ្នាំ ជាទុរគត ជនរស់នៅតែម្នាក់ឯង, លោក ញ៉ែម ណំ  អាយុ ៥១ ឆ្នាំ មានជំងឺប្រចាំកាយ, លោកយាយ ហូ ផន អាយុ ៦៥ឆ្នាំ ជាជនពិការ និង លោកតា គុជ ទុំ  អាយុ ៧៨ ឆ្នាំ ជាជនពិការរស់នៅតែម្នាក់ឯង៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles