ភ្នំពេញៈ ចម្លាក់ព្រែកកាំពី ជាប្រភពចម្លាក់ ដែល ធ្វើចេញពីឈើចេញជារូបសត្វផ្សេងៗ យ៉ាងល្អប្រណីត សាកសម បំផុតសម្រាប់គេហដ្ឋាន ឬដាក់តាំងនៅក្នុងបន្ទប់ធ្វើការ បន្ទប់ទទួលភ្ញៀវជាដើម។
ចម្លាក់ចេញពីឈើដ៏ប្រណីតនេះ រួមមានដូចជា សត្វត្រី ទន្សាយ សេះ សត្វផ្សោត ហើយក៏មានឆ្លាក់ជាផ្លែត្រប់ ផ្លែល្ពៅ និងផ្កាឈូកផងដែរ។ ចម្លាក់ទាំងអស់នេះ មានក្បូរក្បាច់រចនាប្រកបដោយការអត់ធ្មត់ និងប៉ិនប្រសប់ របស់កូនខ្មែរ នៅក្នុងឃុំព្រែកកាំពី ស្រុកក្រគរ ខេត្តក្រចេះ ពោលគឺនៅតំបន់រមណីយដ្ឋានអន្លង់ផ្សោតតែម្តង។
តែនៅពេលនេះ ផលិតចម្លាក់ទាំងអស់នេះ លោកអ្នកមិនចាំបាច់ចំណាយពេលវេលាជិះរថយន្ត ទៅខេត្តក្រចេះ លើចម្ងាយ ផ្លូវ ដ៏វែងឆ្ងាយ ដើម្បីរកជាវផលិតផលចម្លាក់ទាំងអស់នេះឡើយ។ ប្រសិនបើលោកអ្នកចង់បានផលិតផលចម្លាក់ ដ៏ល្អប្រណីត សម្រាប់គេហដ្ឋានដ៏ឧត្តមរបស់លោកអ្នក ក៏ដូចជាគាំទ្រដល់ស្នាដៃ ដ៏ប៉ិនប្រសប់របស់កូនខ្មែរនោះ សូមទាក់ទងទូរស័ព្ទលេខ ០៨៨ ៨៨៤ ៨៨៤ ០ យើងខ្ញុំនឹងយកជូនលោកអ្នកភ្លាម ជាមួយនិងតម្លៃសមរម្យ៕