វ៉ាស៊ីនតោន៖ អ្នកនាំពាក្យក្រសួង ការបរទេសអាមេរិក លោកស្រី វិកតូរៀ ណូលែន បាន និយាយនៅថ្ងៃអង្គារ ទី១៥ ខែមករាថា សហរដ្ឋអាមេរិក សូមស្វាគមន៍ ចំពោះចំណាត់ការ យោធារបស់ ប្រទេសបារំាង នៅក្នុងប្រទេស ម៉ាលី និងបានផ្តល់ការគាំទ្រ ចំពោះកងកម្លំាង បារំាងផងដែរ។
យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃពុធ ទី១៦ ខែមករា ឆ្នាំ២០១៣ ដោយស្រង់សម្តី លោកស្រី ណូលែនថា «ជាការពិតណាស់ នេះជាចំណាត់ការដ៏មាន សារៈសំខាន់ ដើម្បីបញ្ឈប់ការវាយប្រហារ ពីសំណាក់ក្រុម ភេរវករឆ្ពោះទៅតំបន់ ភាគខាងត្បូង ប្រទេសម៉ាលី ដើម្បីការពារការដួល រលំរបស់រដ្ឋាភិបាល ហើយក៏ដើម្បីបង្កើន ល្បឿន ប្រតិបត្តិការ ដំណោះស្រាយរបស់ក្រុម ប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ ក្នុងប្រទេសម៉ាលី»។
លោកស្រីបន្តថា «ដូច្នេះហើយអាមេរិក សូមគាំទ្រយ៉ាងខ្លំាងចំពោះការអន្តរាគមន៍ យោធារបស់ បារំាង ក្នុងប្រទេសនេះ ក្រោមសំណើរបស់ ប្រធានាធិប តីម៉ាលី ព្រមទំាងគាំទ្រការផ្តល់ជំនួយ របស់រដ្ឋាភិបាល ផ្សេងទៀតផងដែរ»។
ពាក់ព័ន្ធនឹងការធ្វើអន្តរាគមន៍នេះ អំឡុងពេលធ្វើទស្សនកិច្ចនៅប្រទេស អេមីរ៉ាតអារ៉ាប់រួម ប្រធានាធិបតី បារំាងលោក ហ្វ្រង់ស្វ័រ ហូឡង់ បាន និយាយថា កងកម្លំាងបារំាងនៅម៉ាលី ពេលនេះ បានបង្កើនពី ៧៥០នាក់ ទៅ២.៥០០នាក់ហើយ។
គួរបញ្ជាក់ផងដែរថា ហេតុដែលនាំឲ្យមានការធ្វើអន្តរាគមន៍ យោធាពីសំណាក់ កងកម្លំាង បរទេសក្នុង ប្រទេសម៉ាលី នេះដែរ ដោយសារនៅក្នុង ពេលបច្ចុប្បន្ននេះ មានជម្លោះប្រដាប់ អាវុធ រវាងម្ខាងកងទ័ព រដ្ឋាភិបាលម៉ាលី និងម្ខាងទៀត ឧទ្ទាមទាមទារផ្តាច់ដែនដី ភាគខាង ត្បូងម៉ាលី ដែលហៅកាត់តាម ភាសាបារាំងថា MNLA (Mouvement national pour la libération de l’Azawad) រួមដៃគ្នាជាមួយនឹង ក្រុមភេរវជន ដែលមាន ឈ្មោះថា អានសារឌីន ដែលជាក្រុមសម្ព័ន្ធ នឹងអាល់កៃដាប្រចាំ អាហ្វ្រិកខាងត្បូង ហើយដែលមាន គោលដៅ បង្កើតជា រដ្ឋអ៊ីស្លាមនៅម៉ាលី ដូចដែល ពួកតាលីបង់ ធ្លាប់ធ្វើនៅក្នុងប្រទេស អាហ្វហ្កានីស្ថាន កាលពីមុនភេរវកម្ម ១១ កញ្ញា ឆ្នាំ២០០១ នោះដែរ ៕