Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ប្រធានក្រុម ប្រឹក្សារដ្ឋមន្រ្តី អាស៊ីអាគ្នេយ៍ វាយតម្លៃខ្ពស់ ចំពោះការរីកចម្រើន លើគ្រប់វិស័យ នៅកម្ពុជា

$
0
0

ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សា រដ្ឋមន្រ្តី អាស៊ីអាគ្នេយ៍ នៃអង្គការអប់រំ (SEAMEO) និងជារដ្ឋមន្រ្តី អប់រំនៃប្រទេសប្រ៊ុយណេដារូសាឡឹម បានវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើន លើគ្រប់វិស័យក្នុង ប្រទេសកម្ពុជាក្រោម ការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្ន។

ការថ្លែងបែបនេះ របស់មន្រ្តីជាន់ខ្ពស់ អប់រំ របស់អាស៊ីអាគ្នេយ៍ និងប្រទេស ប្រ៊ុយណេ បានធ្វើឡើង នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៣នេះ ខណៈដែលលោកបាន ចូលជួបពិភាក្សាការងារ ជាមួយរដ្ឋមន្រ្តី ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា លោក អ៉ឹម សិទ្ធិ នៅក្រសួងអប់រំ ក្នុងដំណើរទស្សនកិច្ច មកកាន់ប្រទេសកម្ពុជា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៣។

នៅក្នុងជំនួបពិភាក្សារគ្នានោះ លោក Pehin Abu Bakar Apong ប្រធានក្រុមប្រឹក្សា រដ្ឋមន្រ្តី អាស៊ីអាគ្នេយ៍ នៃអង្គការអប់រំ (SEAMEO) និងជារដ្ឋមន្រ្តី អប់រំនៃប្រទេស ប្រ៊ុយណេដារូសាឡឹម បានមានប្រសាសន៍ថា លោកសូមវាយម្លៃយ៉ាងខ្ពស់ លើដំណើរការវិវឌ្ឍន៍ យ៉ាងជឿនលឿន លើគ្រប់វិស័យក្នុង ប្រទេសកម្ពុជា ហើយក្រុមប្រឹក្សាអប់រំ រដ្ឋមន្រ្តី អាស៊ីអាគ្នេយ៍ មានភាពសប្បាយរីករាយ ក្នុងការបន្តគាំទ្រ ទំនាក់ទំនង ល្អជាមួយ ប្រទេសកម្ពុជា លើសហប្រតិបត្តិការ ទ្វេភាគី និងពហុភាគី។

ជាការឆ្លើយតប លោករដ្ឋមន្រ្តី អ៉ឹម សិទ្ធិ បានសម្តែងនូវក្តី សោមនស្សទៅ លើកិច្ចសហប្រតិបត្តិការ អប់រំជាមួយ នឹងមជ្ឈមណ្ឌល ក្នុងតំបន់ ក្រុមប្រឹក្សាអប់រំ រដ្ឋមន្រ្តី អាស៊ីអាគ្នេយ៍ និងប្រទេសជាសមាជិក សម្រាប់កសាង សមត្ថភាព ដោយផ្តល់អាហារូបករណ៍ និងកម្មវិធី វគ្គបំប៉ន លើជំនាញ ផ្សេងៗ ដល់មន្រ្តីអប់រំ របស់ប្រទេសកម្ពុជា ។

លោកបន្តថា ជាពិសេសទៅទៀតនោះ ប្រទេសប្រ៊ុយណេ ដារូសាឡឹម បានផ្តល់អាហា រូបករណ៍ សម្រាប់កម្មវិធី ថ្នាក់ឧត្តមសិក្សា តាមរយៈ គម្រោងអ្នកប្រាជ្ញ ស្រាវជ្រាវកម្រិតឧត្តម សម្រាប់អ្នក ប្រាជ្ញអន្តរជាតិ នៅសាកលវិទ្យាល័យ នៃប្រទេសប្រ៊ុយណេ និងសម្រាប់ឆ្នាំសិក្សា ២០១៣ ទៅ ២០១៤ រាជរដ្ឋាភិបាល ព្រះចៅស៊ូតង់និង យ៉ាងឌីភឺតូង របស់ប្រទេសប្រ៊ុយណេ ដែលកំពុងផ្តល់អាហារូបករណ៍ ដល់បេក្ខជនកម្ពុជា លើកម្មវិធី ថ្នាកបណ្ឌិត ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ថ្នាក់កម្រិតទី១ ថ្នាក់សញ្ញាប័ត្រ របស់ជាតិនិងវគ្គសិក្សាខ្លីៗ។

ជាមួយគ្នានេះ ក្នុងដំណើរទស្សនកិច្ច រយៈពេល២ថ្ងៃនេះ លោក Pehin Abu Bakar Apong និងគណៈប្រតិភូ បានទៅទស្សនា តំបន់វប្បធម៌ និងវិទ្យាស្ថានអប់រំ ផ្សេងៗ ជាច្រើនទៀត ក្នុងគោលបំណង ដើម្បីលើកកម្ពស់ តួនាទីនៃការអប់រំ វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ឆ្ពោះទៅរកសន្តិភាព និងភាពសុខដុបរម្យនាជាមួយប្រទេសកម្ពុជា៕

DAP-News

DAP-News

DAP-News

DAP-News

DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles