Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ពលរដ្ឋជាច្រើននាក់ លោមព័ទ្ធ អធិការដ្ឋាន នគរបាលស្រុកក្រគ ទាមទារយកក្រុមចោរ វាយសម្លាប់ក្មេងៗ ៣នាក់ មកប្រហារជីវិត

$
0
0

ភ្នំពេញ៖ ប្រជាពលរដ្ឋជា ច្រើនគ្រួសារ នៅថ្ងៃពុធទី ១៦ ខែមករា ឆ្នាំ២០១៣ បានមកលោមព័ទ្ធ អធិការដ្ឋាន នគរបាល ស្រុក ក្រគ ដើម្បីទាមទារ យកក្រុមចោរ សម្លាប់ក្មេងបីនាក់មកប្រហាជីវិត ដើម្បីជាការសងសឹក ក្រោយពីក្រុមអាជ្ញាធរបានចាប់ខ្លួនជន ជនសង្ស័យម្នាក់ ជាប់ព័ន្ធ និងករណី ប្លន់ម៉ូតូ និងវាយសម្លាប់ក្មេងៗចំនួន៣នាក់យ៉ាងសហាវព្រៃផ្សៃ ដើម្បីប្លន់យកម៉ូតូនោះ។

លោកឧត្តមសេនីយ៍ត្រី សារុន ចាន់ធី ស្នងការនគរបាលខេត្តពោធិ៍សាត់ បានមានប្រសាសន៍ ប្រាប់មជម្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិលឲ្យដឹងថា ប្រជាពលរដ្ឋជាច្រើនគ្រួសារ បាននាំគ្នាមកឈរតវ៉ា នៅមុខអធិការដ្ឋាន នគរបាលស្រុកក្រគរ ដើម្បីតវ៉ា ទាមទារ ឲ្យអាជ្ញាធរប្រគល់ខ្លួន ជនសង្ស័យម្នាក់ ជាប់ព័ន្ធ និងករណី ប្លន់ម៉ូតូ និងវាយសម្លាប់ក្មេងៗ ចំនួន៣នាក់ យ៉ាងសហាវ ព្រៃផ្សៃ ដើម្បីប្លន់យកម៉ូតូ មកប្រហាជីវិតដោយដៃរបស់ពួកគេផ្ទាល់ ដើម្បីជាការដាក់ទោសទៅលើ ជនសង្ស័យរូបនេះ ឲ្យសាក សមទៅនិងអំពើដែលគេបានធ្វើទៅលើក្មេងរងគ្រោះទាំងបីខាងលើ។

លោកបន្តថា “យ៉ាងណាក៏ដោយក្រុមអាជ្ញាធរមិនអាចធ្វើតាមការស្នើសុំរបស់ពួកគាត់បានឡើង ព្រោះ យើងនឹងធ្វើទៅតាម នីតិវីធីច្បាប់ ក្នុងការដាក់ទោសទៅលើជនសង្ស័យរូបនេះ ដោយយើងបានធ្វើការពន្យល់ ដល់ក្រុមប្រជាពលរដ្ឋ ទាំងអស់ ឲ្យបានយល់អំពីរឿងនេះ ហើយយើងមិនអាចធ្វើអ្វីឲ្យខុសពីច្បាប់បានឡើយ”។

លោក សារុន ចាន់ធី បន្ថែមថា បច្ចុប្បន្នអាជ្ញាធរកំពុងបំពេញនីតិវីធី ពាក់ពន្ធជាមួយជនសង្ស័យរូបនេះ ដើម្បីបញ្ជូនទៅកាន់ តុលាការ ដើម្បីចាត់ការបន្ត។

សូមជម្រាបថា អាជ្ញាធរបានចាប់ខ្លួនជនសង្ស័យ ដែលបានធ្វើសកម្មភាព យ៉ាងសាហាវខាងលើនេះ កាលពីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៣កន្លងនេះ ស្ថិតនៅផ្ទះជនសង្ស័យតែម្តង ក្នុងភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដែល ប្រតិបត្តិការនេះ ដឹកនាំបញ្ជាផ្ទាល់ពីលោក ឈាង មុនី ប្រធានការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃ។

ប្រភពព័ត៌មាន ពីសមត្ថកិច្ច ដែលចូលរួមក្នុង ប្រតិបត្តិការនេះ បានឲ្យដឹងថា ជនសង្ស័យដែលត្រូវ បានចាប់ខ្លួន ខាងលើនេះ មានឈ្មោះ ប៊ុន យ៉េត អាយុ២៩ឆ្នាំ ជាកម្មករដាំដំឡូង នៅក្នុងក្រុមហ៊ុនដាំដឡូង នៅស្រុកក្រគរ។

សកម្មភាពប្លន់មួយ បានកើតឡើង នៅឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង ប្រហែល១០៖១៥ នាទី ព្រឹក ថ្ងៃអាទិត្យ ទី១៣ ខែមករា ឆ្នាំ២០១៣ បានបណ្តាលឲ្យកុមារា ម្នាក់អាយុ៥ ឆ្នាំស្លាប់ ខណៈបងស្រី របស់ខ្លួន ពីរនាក់ផ្សេង ទៀត រងរបួសធ្ងន់ ក្រោយពីមាន ជនសង្ស័យ វាយនឹងដំបង ដើម្បីប្លន់យកម៉ូតូ មួយគ្រឿង ។

ហេតុការណ៍នេះបាន កើតឡើង ខណៈឪពុកម្តាយ របស់ក្មេង រងគ្រោះ បានទៅធ្វើការ ជាកម្មករ ដាំដំឡូង ហើយទុកឲ្យកូនៗ នៅផ្ទះដូច សព្វមួយដង។ អធិការនគរបាល ស្រុកក្រគរ ខេត្តពោធិ៍សាត់ លោក ប៊ិន វណ្ណា បានឲ្យដឹងថា ក្មេងប្រុសដែល ស្លាប់នោះមានឈ្មោះ សុទ្ធ ដែន អាយុ៥ ឆ្នាំ និងជាប្អូនពៅ ហើយក្មេងស្រីពីរនាក់ផ្សេងទៀត ដែលត្រូវ ជាបងស្រី មានឈ្មោះ សុទ្ធ ចាន់នី និងឈ្មោះ សុទ្ធ ចាន់ណា អាយុជិត១០ឆ្នាំ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅ សង្គ្រោះនៅមន្ទីរពេទ្យខេត្ត និងបញ្ជូន មកមន្ទីរពេទ្យ គន្ធបុបា្ផ ក្នុងរាជធានីភ្នំពេញ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>