Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

រាជរដ្ឋាភិបាលកម្ពុជា និង ADB ចុះកិច្ចព្រមព្រៀម ហិរញ្ញប្បទាន ក្នុង ទឹកប្រាក់ ២៣០ លានដុល្លារ អនុវត្តន៍គម្រោង៦

$
0
0

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៣ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងហិរញ្ញ ប្បទានសហប្រតិបត្តិការ ជាមួយនឹងធានាគារ អភិវឌ្ឍ អាស៊ី (ADB) ដើម្បីអនុវត្តន៍លើគម្រោង និងកម្មវិធីអភិវឌ្ឍន៍ចំនួន ៦ ត្រូវនឹងចំនួនទឹកប្រាក់ ២៣០លានដុល្លារអាមេរិក។

កិច្ចព្រមព្រៀងនេះ ធ្វើឡើងនៅក្រសួង សេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ ដោយលោក ឧបនាយករដ្ឋមន្ត្រី គាត ឈន់ និង លោក Eric Sidgwick ប្រធានADB ប្រចាំនៅកម្ពុជា ដែលទឹកប្រាក់ចំនួន ២៣០លានដុល្លារអាមេរិក ក្នុងនោះរួមមានហិរញ្ញប្បទាន ហិរញ្ញប្បទានសម្បទាន (កម្ចីមានការប្រាក់ទាប) ចំនួន ២១៨,៤៦លានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណង (ជំនួយឥតសំណង) ចំនួន ១១,៧លានដុល្លារអាមេរិក។

គម្រោង និងកម្មវិធីអភិវឌ្ឍន៍ទាំង៦ ដែលត្រូវអនុវត្តរួមមាន ទី១-កម្មវិធីលើកកម្ពស់ពិពិធកម្មសេដ្ឋកិច្ច ដែលមានទឹកប្រាក់ចំនួន ២៥លានដុល្លារជាហិរញ្ញប្បទាន សម្ប ទាន ។ ទី២-កម្មកំណែទម្រង់វិមជ្ឈការសេវាសាធារណៈ និងហិរញ្ញវត្ថុ ត្រូវចំណាយថវិកាសរុបប្រមាណ ៣៨,៤៦លានដុល្លារអាមេរិក ក្នុងនោះ ហិរញ្ញប្បទានសម្ប ទានពីADB ចំនួន ៣៧,៤៦លានដុល្លារ និងថវិកាបដិភាគពីរាជរដ្ឋាភិបាលកម្ពុជាចំនួន ១លានដុល្លារអាមេរិក។ ទី៣ -កម្មវិធីអភិវឌ្ឍន៍វិស័យអប់រំជំហានទី៣ ត្រូវ ចំណាយថវិកាប្រមាណ ៣១,២១លានដុល្លារ ក្នុងនោះហិរញ្ញប្បទានសម្បទានពីADB ចំនួន ៣០លានដុល្លារ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាល ចំនួន ១,២១ លានដុល្លារ។ ទី៤-គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចក្រុងច្រករបៀងភាគខាងត្បូង ត្រូវចំណាយថវិកា ៥៤,៧៨លានដុល្លារ ក្នុងហិរញ្ញប្បទានសម្បទានពី ADB ចំនួន ៣៧លានដុល្លារ ពីកម្មវិធីយុទ្ធសាស្ត្រសម្រាប់ភាពធន់នឹងអាកាសធាតុ ហិរញ្ញប្បទានសម្បទានចំនួន ៥ លានដុល្លារ ហិញ្ញប្បទានឥតសំណងចំនួន ៤,៤លាន ដុល្លារពីមូលនិធិហេដ្ឋារចនាសម្ព័ន្ធការពារបរិស្ថានទីក្រុង ហិរញ្ញប្បទានឥតសំណងចំនួន ១,៥លានដុល្លារ និងការចូលរួមថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ចំនួន ៦,៨៨លានដុល្លារ ។ ទី៥-គម្រោងពង្រីកបណ្តាញអគ្គិសនីតង់ស្យុងមធ្យម ត្រូវចំណាយថិកាប្រមាណ ៦៦,៧៨លានដុល្លារក្នុងនោះ ហរិញ្ញប្បទាន សម្បទាន ដោយ ADB ចំនួន ៤៥លានដុល្លារ ហិរញ្ញប្បទានសម្បទានដោយ OFID ចំនួន ១០លានដុល្លារ ការចូលរួមថវិកាបដិភាគរបស់រាជរដ្ឋាភិបាលចំនួន ៨,៨៩លានដុល្លារ និងការចូលរួមពីអគ្គិសនីកម្ពុជា ចំនួន ២,៨៩លានដុល្លារ។ និងទី ៦ -គម្រោងគ្រប់គ្រង និងកាត់បន្ថយគ្រោះទឹកជំនន់ និងភាពរាំងស្ងួតនៅក្នុងមហាអនុតំបន់មេគង្គ ត្រូវចំណាយថវិកា ៤៥,២៥លាន ដុល្លារ ក្នុងនោះហិរញ្ញប្បទានសម្បទានពី ADB មានចំនួន៣៥លានដុល្លារអាមេរិក ហិរញ្ញវប្បទាន ពីកម្មវធីយុទ្ធសាស្ត្រ សម្រាប់ ភាពធន់នឹងអាកាសធាតុ ចំនួន ៩,៧លានដុល្លារ និងថិវកាបដិភាគរបស់រាជរដ្ឋាភិបាលចំនួន០,៥៥លានដុល្លារ។

ប្រធានADB បានឲ្យដឹងថា កិច្ចព្រមព្រៀងទាំងនេះ គឺសម្រាប់គម្រោងអភិវឌ្ឍន៍ចំនួន ៦ មានដូចជា កម្មវិធីលើកកម្ពស់ពិពិធកម្មសេដ្ឋកិច្ច កម្មវិធីវិមជ្ឈការ សេវា សាធារណៈ និងការគ្រប់គ្រងហិរញ្ញវត្ថុ កម្មវិធីអភិវឌ្ឍន៍វិស័យអប់រំជំហានទី ៣ កម្មវិធី អភិវឌ្ឍន៍ទីប្រជុំជន នៃច្រករបៀង សេដ្ឋកិច្ចភាគខាងត្បូង របស់មហាអនុតំបន់ ទន្លេមេគង្គ (GMS) គម្រោងគ្រប់គ្រង និងកាត់បន្ថយគ្រោះភ័យនៃគ្រោះមហន្ដរាយទឹកជំនន់ និងគ្រោះរាំងស្ងួតក្នុងមហាអនុតំបន់ទន្លេមេគង្គ និង គម្រោងវិស័យ ពង្រីកការបញ្ផូនថាមពលតាមអនុប្រព័ន្ធដែលមានកម្លាំងវ៉ុលតាមធ្យម។

លោក Eric Sidgwick ដែលបានចុះហត្ថលេខាលើកិច្ច ព្រមព្រៀងនេះតំណាងឱ្យធនាគារអភិវឌ្ឍន៍អាស៊ី បានមានប្រសាសន៍ថា “គំនិតផ្ដួចផ្ដើមទាំងនេះនឹងលើកកម្ពស់ គុណភាពជីវិតរបស់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ជំរុញ ឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈការជួយ រដ្ឋាភិបាលក្នុងការកែទម្រង់គោលនយោបាយ និងវិធានការនានាសម្រាប់ពង្រីកបន្ថែមទៀតនូវពាណិជ្ផកម្ម និងការ វិនិយោគ ការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចរបស់ប្រទេស និងជួយធ្វើឱ្យប្រទេស កម្ពុជាប្រែក្លាយជាសេដ្ឋកិច្ចទីផ្សារ ដែលមានលក្ខណៈបើកចំហ។

លោកមានប្រសាសន៍បន្ដទៀតថា “គំនិតផ្ដួចផ្ដើមទាំងនេះឆ្លុះបញ្ចាំងពីការបន្ដកិច្ច ខិតខំប្រឹងប្រែងរបស់ ធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីសម្រេចឱ្យបាននូវកំណើន សម្រាប់ទាំងអស់គ្នា តាមរយៈការបង្កើនការសហការរួមគ្នា រវាងភាគីពាក់ព័ន្ឋនានា”។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB បានឲ្យដឹងទៀតថា កិច្ចព្រមព្រៀង ដែលត្រូវបានចុះហត្ថលេខា នេះ ទឹកប្រាក់ ២០៩,៥ លានដុល្លារ ត្រូវបានផ្ដល់ ដោយហិរញ្ញប្បទានសម្បទានពីមូលនិធិអភិវឌ្ឍន៍អាស៊ី។ ហិរញ្ញប្បទានសម្បទាន ៩ លានដុល្លារ និងហិរញ្ញប្បទានឥត សំណង ១០,២ លានដុល្លារ មានប្រភពចេញពីមូលនិធិអាកាសធាតុជាយុទ្ធសាស្ដ្រ។ ដោយឡែករដ្ឋាភិបាលស៊ុយអែត កំពុងផ្ដល់ហិរញ្ញប្បទានឥតសំណងចំនួន ១,៥ លានដុល្លារ សម្រាប់គម្រោងគ្រប់គ្រង និងកាត់បន្ថយគ្រោះភ័យនៃ គ្រោះមហន្ដរាយទឹកជំនន់ និងគ្រោះរាំងស្ងួតក្នុងមហាអនុតំបន់ទន្លេមេគង្គ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>