ភ្នំពេញៈ ក្រុមហ៊ុន Hello Axiata កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៣ បានបង្ហាញ ចំពោះអតិថិជន ដែលបាន ចុះឈ្មោះគម្រោង Unlimited Facebook ទាំងអស់ឲ្យបានឃើញ នូវអ្នកឈ្នះរង្វាន់ទាំង៦រូប ក្នុងការចាប់រង្វាន់ លើកដំបូងរបស់ខ្លួន។
រង្វាន់ទាំងអស់រួមមាន iPhone 5 ចំនួន៣រង្វាន់ Samsung Galaxy Note II ចំនួន២រង្វាន់ និង Samsung Galaxy Camera មួយរង្វាន់ ។ អ្នកឈ្នះវង្វាន់ទាំង៦នាក់ ត្រូវបានជ្រើសរើសយ៉ាងសុក្រឹត ក្នុងចំណោម អតិថិជនរាប់ពាន់នាក់ ដែលបាន ឈ្មោះគម្រោង Unlimited Facebook របស់ហេឡូ ដែលជាកញ្ចប់ ឬការផ្តល់ជូនដំបូងគេបង្អស់ ក្នុងប្រទេស កម្ពុជា គិតចាប់តាំងពីថ្ងៃទី២០ ខែធ្នូ ដល់ថ្ងៃទី៣១ ធ្នូ ២០១២។
លោក សាយម៉ុន ភឺឃីនស៍ នាយកប្រតិបត្តិ របស់ក្រុមហ៊ុន ហេឡូ បានមានប្រសាសន៍ថា “ហេឡូ តែងតែនាំមុខគេ ក្នុងការផ្តល់ជូន នូវសេវាកម្ម ឬការកំសាន្តនានា ជូនដល់ អតិថិជនរបស់ខ្លួន ដូចជាគម្រោង Unlimited Facebook នេះជាដើម។ នៅពេលដែល យើងចាប់ផ្តើម ដាក់គម្រោងនេះឲ្យប្រើប្រាស់ ជាផ្លូវការ លើទីផ្សារ គឺយើងបានផ្តល់ ជូនអតិថិជន របស់យើង នូវភាពកាន់តែងាយស្រួល ក្នុងការភ្ជាប់ទំនាក់ទំនង ទៅនឹងបណ្តាញសង្គម ដែលផ្តល់ជូនគម្រោង Unlimited Facebook ដែលអតិថិជន អាចលេង Facebook បានតាមចិត្ត។”
លោកបានបន្តទៀតថា “ជាមួយ ការដាក់គម្រោងនេះ ឲ្យប្រើប្រាស់ជាផ្លូវការលើទីផ្សារ និងដើម្បីបង្កើត ការចាប់អារម្មណ៍ យើងខ្ញុំក៏បានផ្តល់ឱកាស ឲ្យអតិថិជនឈ្នះ នូវរង្វាន់ដ៏អស្ចារ្យផងដែរ ដែលរង្វាន់ទាំងនោះ សុទ្ធតែជាផលិតផល អេឡិចត្រូនិចថ្មីៗ ទំនើបៗ និងកំពុងពេញនិយម។ កម្មវិធីនេះ បានធ្វើឲ្យហេឡូ ក្លាយជាអ្នកនាំមុខគេ ក្នុងការផ្លាស់ប្តូរ និងកែច្នៃ ដែលសមស្របទៅនឹងតម្រូវការរបស់អតិថិជន ដើម្បីបន្តនាំមក នូវភាពច្នៃប្រឌិត ជាបន្តទៅទៀត។
គម្រោង Unlimited Facebook របស់ហេឡូ ត្រូវបានដាក់់ឲ្យប្រើប្រាស់ ជាផ្លូវការលើទីផ្សារ កាលពីថ្ងៃទី២០ ធ្នូ ២០១២ ហើយក៏ជាលើកដំបូង ដែលអ្នកប្រើប្រាស់ អ៊ិនធឺណិតទាំងអស់ កាន់តែមានភាពងាយស្រួល ក្នុងការភ្ជាប់ ទំនាក់ទំនងទៅនឹង បណ្តាញសង្គម ដេលអាចសន្សំសំចៃបាន ៣ដងបើប្រៀបធៀប ទៅនឹងការប្រើប្រាស់ គម្រោងអ៊ិនធឺណិតធម្មតា។ គ្រាន់តែចំណាយ២ដុល្លារ អតិថិជនអាច Chat និងupdate ព័ត៌មាន បានតាមចិត្តរហូតដល់ទៅ ៣ខែ ហើយរួមទាំងបង្ហោះរូបភាពបានជាង ៤០០០រូបភាព ក្នុង១ខែ នៅលើគ្រប់ឧបករណ៍ ប្រើអ៊ិនធើណិតទាំងអស់។
លោក សាយម៉ុន ភឺឃីនស៍ មានប្រសាសន៍ថា “យើងខ្ញុំពិតជាមានទឹកចិត្ត និងរីករាយខ្លាំងណាស់ ដោយបា នទទួលការគាំទ្រ ដ៏សម្បើម ពីអតិថិជន នូវការបញ្ជាក់លក់នូវគម្រោងនេះ។ តាមរយៈការផ្សព្វផ្សាយ តាមប្រព័ន្ធអ៊ិនធឺណិត (តាមរយៈគេហទំព័រនានា និងលើ Facebook) ទំព័រ Facebook របស់់យើងបានបង្កើនូវ Fan ច្រើនជាងមុន៤ដង។ យោងទៅតាមលទ្ធផលខាងលើ ខ្ញុំសូមប្រកាសថា យើងនឹងមានការចាប់រង្វាន់ ជាលើកទី២ នៅខែកុម្ភៈខាងមុខនេះ ហើយសូមឲ្យអតិថិជនចូលរួម ឲ្យចុះឈ្មោះ ដើម្បីឈ្មះរង្វាន់ដ៏អស្ចារ្យនេះ ដូចអតិថិជន របស់យើងទាំង៦រូបនាថ្ងៃនេះ”។ លោកមានប្រសាសន៍បន្ថែមទៀតថា អតិថិជនថ្មីអាចមានឱកាស ចូលរួមក្នុងការចាប់រង្វាន់ លើកទីបាន លុះត្រាតែបានចុះឈ្មោះ ក្នុងកំឡុងពេល ពីថ្ងៃទី១ មករា ដល់ថ្ងៃទី១៣កុម្ភៈ ឆ្នាំ២០១៣ ៕