Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

លោក គឹម សាន់ ប្រារព្ធខួប​ លើកទី៣៤ ទិវាជ័យជំនះ ៧មករា នៅតំបន់ក្តុល

$
0
0

កំពង់ឆ្នាំងៈ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៣កន្លងទៅ លោក គឹម សាន់ តំណាងលោក ស្លូត សំបូរ ប្រធានក្រុមការងារ ឃុំក្រាំងស្គារ រួមទាំង សហការីមួយចំនួនទៀត ដែលមានការចូលរួម ពីក្រុមប្រឹក្សាឃុំ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា និងលោកគ្រូ អ្នកគ្រូ បានប្រារព្ធ ពិធីអបអរសាទរខួប អនុស្សាវរីយ៍លើកទី៣៤ ទិវាជ័យជំនះ ៧ មករា (១៩៧៩-២០១៣) នៅទីស្នាក់ការគណបក្ស តំបន់ក្តុល ឃុំក្រាំងស្គារ ស្រុកទឹកផុស ។

បន្ទាប់ពីលោក ម៉ឹង វិសាលសុខ សមាជិកក្រុមប្រឹក្សាស្រុក បានអានសន្តរកថា សម្តេច អគ្គមហាពញាចក្រី ហេង សំរិន រួចមក នៅក្នុងឱកាសនោះ លោក គង់ សំអ៊ីម ប្រធានក្រុមប្រឹក្សាឃុំ  បានបញ្ជាក់ថា ជាក់ស្តែង ថ្ងៃ៧មករា គឺជាថ្ងៃដ៏មានសារៈសំខាន់ជាប្រវត្តិ សាស្ត្រ ដែលប្រជាជន នៅតែចងចាំ ជាប់ជានិច្ច ក្នុងក្រអៅបេះដូងគ្រប់ៗរូប អំពីគុណូបការៈដ៏ថ្លៃ ថ្លា មិនអាច កាត់ថ្លៃ បានរបស់ ថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា ជាពិសេស សម្តេចទាំងបី ដែលបានបូជាកម្លាំងកាយ ចិត្ត អាយុ ជីវិត ដើម្បីបុព្វហេតុបម្រើជាតិ និងប្រជាជន ។

ជាមួយគ្នានេះដែរ លោក គឹម សាន់ បានមានប្រសាសន៍ថា រយៈពេល ៣៤ឆ្នាំមុន នេះ បន្ទាប់ពីថ្ងៃ៧ មករា ប្រជាជនកម្ពុជា បានចាប់ផ្តើមស្តារ ប្រទេសជាតិ និងជីវភាពខ្លួន ឡើងវិញ ដែលអ្វីៗគ្រប់យ៉ាង ត្រូវបានបំផ្លាញខ្ទេចខ្តីអស់គ្មានសល់ ជាមួយនឹងផលវិបាកដ៏ ធ្ងន់ធ្ងរបំផុតច្រើន រាប់មិនអស់ ដែលរបប ប៉ុល ពត បានបន្សល់ទុក ហើយត្រូវស្ថិតក្នុងស្ថាន ភាពមានសន្តិភាពផង និងនៅសង្រ្គាម ផងថែមទៀត ។ ក្រោយជ័យជំនះ ៧ មករា ប្រជាជន កម្ពុជាបានសម្រេចជោគជ័យ លើគ្រប់វិស័យ នៅក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ របស់ខ្លួន។

លោក បានបន្តថា ឆ្លងតាមការពិតជាក់ស្តែងទាំងអស់នេះ បានបង្ហាញច្បាស់ថា កម្ពុជាបាន និង កំពុងតែដើរទៅមុខយ៉ាងស្វាហាប់ តាមទិសដៅ ដ៏ត្រឹមត្រូឆ្ពោះទៅរកអនាគត ដ៏រុងរឿង ដោយឈរ លើមូលដ្ឋានថែរក្សា ពង្រឹង និងពង្រីករាល់សមិទ្ធិផលនៃសង្គមជាតិ ដែលសម្រេចបាន តាំងពីថ្ងៃ ជ័យជំនះ ៧ មករា មកក្រោមការដឹកនាំរបស់ សម្តេចទាំងបី ។

ក្រោយពី បញ្ចប់អង្គពីធីរួចមក ក្រុមការងារបានឆ្លៀតចុះ ទៅពិនិត្យអណ្តូងទឹក ចំនួន៤ និង វិហារខ្មែរឥស្លាម ដែលកំពុងសាងសង់ ជាអំណោយ តាមរយៈសមាគមមូលនិធិអភិវឌ្ឍន៍ ឥស្លាមកម្ពុជា នៅភូមិដំណាក់ខ្លុង និងពិនិត្យផ្លូវលំក្រាលក្រួសក្រហម ប្រវែង៣០គ.ម ដែល កំពុងកសាងពី ស្ថានីយ៍រ៉ារមាស មកស្ថានីយរ៉ាក្តុល នឹងឆ្ពោះទៅភូមិដំណាក់ខ្លុង ឃុំក្រាំង ស្គារ ស្រុកទឹកផុស ព្រំប្រទល់ខេត្តពោធិសាត់ ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS


Viewing all articles
Browse latest Browse all 8042

Trending Articles