ភ្នំពេញៈ Hyundai Accent ដ៏ថ្មីស្រឡាង មួយគ្រឿង ត្រូវបាន ក្រុមហ៊ុនCamko Motor យកមក តាំងបង្ហាញ នៅខាងមុខ ផ្សារស៊ីធីម៉ល រយៈពេល ១២ថ្ងៃ គឺចាប់ពីថ្ងៃច័ន្ទ ទី១៤ដល់២៥ ខែមករា ឆ្នាំ២០១៣ ដើម្បីទាក់ទាញ អារម្មណ៍មហាជន ។
រថយន្តHyundai Accent គឺជារថយន្តប្រភេទ Sedan ដែលមាន ម៉ាស៊ីន 1.4 សន្សំសំចៃប្រេង ដែល មាន កំរិតប្រហែល ៥លីត្រប៉ុណ្ណោះក្នុងចំងាយ ១០០គ.ម ហើយ ក្រុមហ៊ុនក៏មានការលក់ ជូនដល់ អតិថិជនដោយ ការបង់រំលោះ ជាមួយភាពងាយស្រួល មិនបាច់មាន របស់បញ្ចាំ និង អត្រា ការប្រាក់ទាប ដែលអាចទទួលយកបាន។
តំណាងក្រុមហ៊ុនបានឱ្យដឹងថា ក្នុងកំឡុងពេលតាំងបង្ហាញនេះ ក្រុមហ៊ុន Camko Motor មានការ ចុះតម្លៃពិសេស ផ្តល់ការធានារយៈពេល ៥ឆ្នាំ និង ផ្តូរប្រេងម៉ាស៊ីន ជូនដោយឥតគិតថ្លៃ រយៈពេល មួយឆ្នាំពេញ។ ក្រុមហ៊ុន ក៏បានអំពាវនាវ ដល់ទស្សនិកជន ដែលចូលចិត្តអានព័ត៌មានដើមអំពិល ឱ្យចូលមកទស្សនា និងសាកល្បងរថយន្ត Accent នេះនៅទីតាំង City Mall ជាមួយការផ្តល់ ជូននូវលក្ខ័ណ្ឌ ពិសេសជាច្រើន ចំពោះអតិថិជន ដែលបានចូលមកទស្សនាផ្ទាល់។
គួរបញ្ចាក់ដែរថា Hyundai Accent ក្នុងពេលបច្ចុប្បន្ន បាននិងកំពុងមានកំណើន លក់យ៉ាងខ្ពស់ក្នុង សហរដ្ឋអាមេរិក ហើយបានឈរលំដាប់កំពូល នៃតារាង ក្នុងការលក់របស់ Hyundai Motor អាមេរិក ។