ភ្នំពេញ៖ រដ្ឋមន្រ្ដីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍កម្ពុជា លោកបណ្ឌិត សូរ ឃុន និងលោកជំទាវ ព្រមទាំង មន្រ្ដីក្រោមឱវាទជាច្រើនរូបទៀត កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១២ បានអញ្ជើញទៅពិនិត្យការដ្ឋាន សាងសង់ អគារមន្ទីរប្រៃសនីយ៍ និងទូរគមនាគមន៍ នៅខេត្តតាកែវ។
មានប្រសាសន៍ក្នុងឱកាសនោះ លោកបណ្ឌិត សូរ ឃុន បានផ្ដាំផ្ញើដល់តំណាង ក្រុមហ៊ុន ម៉ៅការសាងសង់អគារ មន្ទីរប្រៃសនីយ៍ និងទូរគមនាគមន៍ ខេត្តតាកែវថា ត្រូវតែជំរុញការដ្ឋានសាងសង់ឲ្យបានរួចរាល់ជាស្ថាពរ តាមផែន ការ ដែលបានគ្រោងទុក ដោយធានាបានទាំងបរិមាណ និងគុណភាព ស្ដង់ដារ សំដៅធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធថ្មី នេះ ឆ្លើយតបទៅនឹងសំណូមពរ ការប្រើប្រាស់ សម្រាប់បម្រើដល់ប្រយោជន៍ប្រទេសជាតិ ដើម្បីជំរុញកំណើន សេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ។
តាមរបាយការណ៍ បានឲ្យដឹងថា អគារមន្ទីរប្រៃសនីយ៍ និងទូរគមនាគមន៍ ខេត្តតាកែវ ត្រូវបានប្រារព្ធពិធីបញ្ចុះ បឋមសិលា កាលពីថ្ងៃទី០៧ ខែកក្ដដា ឆ្នាំ២០១២ ដែលអគារនោះ មានទំហំ(១៥មគុណ៨ម) ចែកចេញជា ៨បន្ទប់ និងមានផ្ទៃដីសាងសង់ ៤៥មគុណ១២៥ម ហើយមកដល់ពេលនេះ សម្រេចបានប្រមាណ ៨០ភាគរយ ហើយ គ្រោងបញ្ចប់ការសាងសង់ នៅចុងឆ្នាំ២០១២ ខាងមុខ៕