កណ្តាលៈ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៣ ការិយាល័យទំនាក់ទំនង (BLO) ក្អមសំណរ ក្នុងស្រុកលើដែក ខេត្តកណ្តាល បានរៀបចំពិធីប្រគល់ និងទទួលសម្ភារៈថ្មី បំពាក់ជូនដល់ការិយាល័យ (BLO) ក្អមសំណរ ដែលមានចំនួន១១ប្រភេទ ដើម្បីបង្ការ និងទប់ស្កាត់គ្រឿងញៀន ឆ្លងដែន ឲ្យកាន់តែមានប្រសិទ្ធភាព ខ្ពស់បន្ថែមទៀត។
ពិធិនេះប្រព្រឹត្តិក្រោមអធិបតី លោកឧត្តមសេនីយ៍ត្រី ហួត សុផល្លី ប្រធាននាយកដ្ឋាន ផែនការ និងបណ្តុះបណ្តាល អគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ និងមានការចូលរួម ទទួលពីលោកវរសេនីយ៍ឯក លន់ សុផាត ស្នងការរង នគរបាលខេត្តកណ្តាល និងជាអនុប្រធាន ប្រចាំការការិយាល័យ (BLO) ខេត្តកណ្តាល លោក សុង សាទិត្យ អ្នកសម្របសម្រួល គម្រោងPATROL UNODC ប្រចាំនៅតំបន់ អាស៊ីប៉ាស៊ីហ្វិក លោកវរសេនីយ៍ទោ ខាត់ សារ៉ាត់ នាយប៉ុស្តិ៍ នគរបាលច្រកទ្វារ ក្អមសំណរ រួមនឹង មន្ត្រីនគរបាលខេត្ត និងមន្ត្រីនគរបាលច្រកទ្វារ ជាច្រើនរូបទៀត។
បើយោងតាម របាយការណ៍របស់ លោក គង់ ស៊ីដន នាយការិយាល័យ ប្រឆាំងគ្រឿងញៀនខេត្ត បានឲ្យដឹងថា ការ លួចដាំដុះដំណាំ កញ្ឆានៅក្នុងភូមិសាស្ត្រ ខេត្តកណ្តាល ដើម្បីធ្វើជាជំនួញជួញដូរ ត្រូវលុបបំបាត់ទាំងស្រុង ចាប់តាំងពីចុងឆ្នាំ២០០៨ មកម្ល៉េះ ប៉ុន្តែមុខសញ្ញាចែកចាយគ្រឿងញៀន ថ្មីៗនេះ នៅតែកើតឡើងជា បន្តបន្ទាប់ទោះបីជា នគរបាល ខិតខំធ្វើការបង្ក្រាបដូចភ្លៀង រលឹមយ៉ាងណាក៏ដោយ ហើយមុខសញ្ញា ទាំងនេះគឺវាបែកចេញ មកពីការ ប្រើប្រាស់គ្រឿងញៀន បែកគំនិត្យទៅជាជួញដូរ និងចែកចាយ ដើម្បីយកផលចំណេញ យកប្រើប្រាស់ខ្លួនឯង ។
លោកបានបន្តទៀតថា តាមតំបន់ព្រំដែន ខេត្តកណ្តាល និងខេត្តអានយ៉ាង ជាផ្លូវចរាចរឆ្លងកាត់ គ្រឿងញៀនដ៏ងាយស្រួលបំផង ហើយជនសង្ស័យ មិនត្រឹមតែជនជាតិវៀតណាម និងកម្ពុជានោះទេ មានទាំង ជនបរទេសទៀត ផង ហើយពួកគេឆ្លៀត ឱកាសតាមរយៈ មកលេងកាស៊ីណូ និងឆ្លងមករកស៊ីតាមក្លឹប ។
លោកបានបន្តទៀតថា ចាប់តាំងពីឆ្នាំ ២០០៤បង្កើតការិយាល័យ (BLO) ខេត្តមក ការបង្ក្រាបបទល្មើសគ្រឿងញៀននៅតាមតំបន់ ព្រំដែនបានចំនួន៣៨ករណី ឃាត់បានជនសង្ស័យបាន ៦៤នាក់ ស្រី១៥នាក់ ខ្មែរ៣៩ស្រី១១នាក់ ឥស្លាម៣នាក់ វៀតណាម២០នាក់ ស្រី៤នាក់ ដកហូតបានវត្ថុតាងថ្នាំ ប្រភេទេមតំហ្វេតាមីន Ice ទំងន់៦៦,៧៩២ក្រាម ហេរ៉ូអ៊ីន ១៥តែប កញ្ឆាក្រៀម ១២គីឡូក្រាម រួម និងសម្ភារៈមួយចំនួនទៀត ។
ក្នុងនោះដែរ សុង សាទិត្យ អ្នកសម្របសម្រួល គម្រោងPATROL របស់អង្គការUNODC ប្រចាំតំបន់អាស៊ីបូព៌ានិង ប៉ាស៊ីហ្វិក លោកក៏ធ្លាប់ទទួលព័ត៌ថា បង្រ្កាបបានបទល្មើសនានា ដែលក្នុងតនោះភាគច្រើនបទល្មើសគ្រឿង និងមួយចំនួនទៀត ជាបទល្មើសផ្សេងៗទៀត ហើយលោកសង្ឃឹមថា នឹងអាចទទួលបានព័ត៌មានបន្ថែមទៀតនៃការ ប្រយុទ្ធប្រឆាំងក៏ ដូចជា បង្រ្កាបឧក្រិដ្ឋគ្រឿងញៀនឆ្លងដែននេះ គម្រោងបញ្ចូលរ បស់អង្គការUNODCដោយមានការគាំទ្រ និងសម្របសម្រួល ពីអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន ក៏ដូចជា ការធ្វើការងារ ដ៏ល្អជាមួយ គណៈកម្មការសិក្សាយោបល់ គម្រោងដែលយើងហៅថា ស៊ីថេក បន្តជួយជ្រោមជ្រែង បេសកកម្មរបស់ការិយាល័យ(BLO) បន្តទៅទៀតដើម្បី ធ្វើយ៉ាងណា ទប់ស្កាត់និងបង្ការាល់បទល្មើសគ្រឿងញៀន ឆ្លងដែរប្រកបដោយប្រសិទ្ធិភាព។
លោក លន់ សុផាត បានថ្លែងអំណរគុណ ចំពោះអ្នកសម្របសម្រួលគម្រោងPATROL របស់អង្គការUNODCដែលបានឧបត្ថម្ភសម្ភារៈ ថ្មីចំនួន១១ប្រភេទនេះ ដល់ការិយាល័យ(BLO) ក្អមសំណរ ខេត្តកណ្តាលដើម្បីទុកឲ្យ ប្រើប្រាស់ក្នុងការទប់ស្កាត់ និងបង្ការឧក្រិដ្ឋគ្រឿងញៀន ឆ្លងដែន ដែលជនមួយក្តាប់តូចនៅ តែបន្តឆ្លៀតឱកាសជួញដូរ និងចែកចាយគ្រឿងញៀន នៅតាមតំបន់ព្រំដែន តាមរយៈរូបភាពផ្សេង។
លោកក៏បានធ្វើការផ្តាំផ្ញើ ដល់មន្ត្រីប្រចាំការនៅការិយាល័យ (BLO) ក្អមសំណរ ពេលដែលទទួល បានសម្ភារៈទាំងនេះត្រូវតែចេះថែរក្សា ឲ្យបានល្អ និងបានយូរអង្វែង ទុកប្រើប្រាសក្នុងការបង្កា និងទប់ស្កាត់គ្រឿងញៀន នៅតំបន់ព្រំដែនខេត្តកណ្តាល និងខេត្តអានយ៉ាងឲ្យកាន់តែមានប្រសិទ្ធភាព ខ្ពស់បន្ថែមទៀត ដើម្បីរក្សាសន្តិសុខ នៅក្នុងមូលដ្ឋានដើម្បី អនុវត្តន៍ទៅតាមគោល នយោបាយ របស់រាជរដ្ឋាភិបាល គឺភូមិ ឃុំមានសុវត្ថិភាព ៕