Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ច្រកចាំយាម ភ្ញៀវទេសចរបរទេស ចេញជាង២០០នាក់ ក្នុងមួយថ្ងៃ ខណៈចូលមាន ចំនួនតិច

$
0
0

កោះកុង៖ មន្រ្តីប្រចាំច្រកទ្វារព្រំដែន អន្តរជាតិចាំយាម បានថ្លែងឱ្យដឹង នៅថ្ងៃសុក្រ ទី១៨ ខែមករា ឆ្នាំ២០១៣ថា ចំនួនភ្ញៀវទេសចរបរទេស ឆ្លងចេញប្រទេសកម្ពុជា ទៅប្រទេសថៃមានចំនួន ជាង២០០នាក់ក្នុងមួយថ្ងៃ ខណៈភ្ញៀវចូលវិញ មានចំនួនតិចតួចប៉ុណ្ណោះ។

ប្រភពដដែលបន្តថា ចំនួនភ្ញៀវដែលចេញច្រើនបែបនេះ ភាគច្រើនពួកគេធ្វើដំណើរ ចូលប្រទេសកម្ពុជា តាមច្រកអន្តរជាតិនៅប៉ោយប៉ែត ហើយធ្វើដំណើរកម្សាន្ត នៅខេត្តសៀមរាប រួចបង្ហួសមករាជធានីភ្នំពេញ និងខេត្តព្រះសីហនុ បន្ទាប់មកចេញទៅវិញ តាមច្រកចាំយ៉ាមនេះ។

លោកបន្តថា ដោយសារតែប្រទេសកម្ពុជា មានសន្តិភាព ស្ថេរភាព និងសន្តិសុខ ទើបធ្វើឱ្យភ្ញៀវបរទេស ដែលកម្សាន្តនៅប្រទេសថៃហើយនោះ មកបន្តទស្សនាចរណ៍ នៅកម្ពុជាបន្តទៀត។

មន្រ្តីដដែលបន្តថា ដោយឡែកសម្រាប់ប្រជាពលរដ្ឋកម្ពុជាវិញ មានជាង៣០០នាក់ដែលចេញចូល ប្រចាំថ្ងៃតាមច្រកនេះ ដោយសារពួកគាត់ ត្រូវប្រកបមុខរបរ លក់ដូរនៅផ្សារហាលីគ នៃឃុំខ្លង ស្រុកខ្លងយ៉ៃ នៃខេត្តត្រាតប្រទេសថៃ។ ភាគច្រើននៃពលរដ្ឋខ្មែរទាំងនោះ ជួលតូបលក់ក្នុងតម្លៃពី ១.៥០០បាត ទៅ៥.០០០បាតក្នុងមួយខែ។

យ៉ាងណាក៏ដោយ មន្រ្តីនោះពណ៌នាថាទំនាក់ទំនង រវាងអាជ្ញាធរនៃខេត្តទាំងពីរ មានទំនាក់ទំនងគ្នាល្អ និងរក្សាបាននូវផលប្រយោជន៍ សម្រាប់ប្រជាជនទាំងពីរ ក៏ដូចជាប្រទេសទាំងពីរ៕

DAP-News

DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles