ភ្នំពេញៈ រថយន្តកូរ៉េ២គ្រឿង ដោយសារតែ រថយន្តមួយគ្រឿង ខូចក៏បានយកខ្សែគោ មកចងសណ្តោង ដើម្បីយកទៅរក ជាងជួសជុល ប៉ុន្តែមិនទាន់ដល់ ហ្គារ៉ាសជួសជុលផង ស្រាប់តែដាច់ខ្សែគោ រថយន្តសណ្តោង ខាងក្រោយ ជ្រុលទៅបុកអ្នកដើរតាម ចិញ្ចើមផ្លូវរងរបួសធ្ងន់ ហើយរថយន្តនោះ មិនបានឈប់នោះទេ ក៏បន្តទៅបុក ដើរឈើនៅ ក្បែផ្លូវបណ្តាលឲ្យ ខូចខាតរថយន្ត ផ្នែកខាងមុខបន្ថែមទៀត កាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្តោយផ្លូវ លំក្នុងភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
នគរបាលបានឲ្យដឹងថា រថយន្តបង្កទាំងពីរគ្រឿង ទៅ១អ្នកសណ្តោង គេម៉ាកហ៊ីយ៉ានដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2L-5484 និងរថយន្តសណ្តោង ពីក្រោយម៉ាកគា ពណ៌ខៀវ គ្មានស្លាកលេខ អ្នកបើកបរទាំងពីរមិន ប្រាប់ឈ្មោះ។ រីឯជនរងគ្រោះ ដែលរថយន្តបុកនោះ ឈ្មោះ ស៊ីផន ភេទស្រី អាយុ១៨ឆ្នាំ មានមុខរបរជា កម្មកររោង ចក្រ ស្នាក់នៅផ្ទះជួល ក្នុងភូមិកើតហេតុ ខាងលើ មានស្រុកកំណើត នៅភូមិតាគោក ឃុំស្វាយា ស្រុករមាសហែក ខេត្តស្វាយរៀង រងរបួសធ្ងន់។
សាក្សីនៅកន្លែងកើតហេតុបាន ឲ្យដឹងថា មុនពេលកើតហេតុ រថយន្តទាំងពីរគ្រឿង ដោយសារ តែរថយន្តមួយគ្រឿងខូច ក៏បានសណ្តោងគ្នាយកទៅ រកជាងជួសជុលដោយខ្សែ គោចងសណ្តោង ស្រាប់តែមកដល់ចំណូចកើត ហេតុក៏បានដាច់ខ្សែ គោរួចហើយ រថយន្តនៅខាងក្រោយ ក៏ជ្រុលទៅបុកអ្នកដំណើរ ដើរតាមផ្លូវចិញ្ចើមផ្លូវ បណ្តាល ឲ្យរងរបួសធ្ងន់ រួចហើយ រថយន្តនោះក៏បន្តទៅបុក ដើរឈើរនៅក្បែរចិញ្ចើមផ្លូវ បណ្តាលឲ្យខូចខាតផ្នែកខាងមុខ ទើបឈប់ទៅលែងរួច ។
បច្ចុប្បន្ន នគរបាល យករថយន្តទាំងពីរគ្រឿង យកមករក្សាទុកនៅអធិការដ្ឋាន ដើម្បីរង់ចាំភាគីទាំងសង្ខាង ចូលខ្លួនទៅដោះស្រាយគ្នា តាមផ្លូវច្បាប់ រីឯជនរងគ្រោះសម្រាកព្យាបាល នៅគ្លីនិកឯកជន ក្នុងរាជធានីភ្នំពេញ៕