ភ្នំពេញ ៖ ដោយមានបទបញ្ជា និងមាន ការស្ដីបន្ទោសពីស្នងការនគរបាល រាជធានីភ្នំ ពេញ បានជំរុញឱ្យអធិការនគរបាលខណ្ឌ ទួលគោក លោក ហួត ចាន់យ៉ារ៉ាន់ ក្ដៅស្លឹក ត្រចៀក ដឹកនាំកម្លាំងសមត្ថកិច្ច បញ្ចេញប្រតិ បត្ដិការតាមស្រាវជ្រាវ ហើយឈានទៅដល់ ការឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន៤នាក់បានជាបន្ដបន្ទាប់ នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៣ ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ដែលជាប់ព័ន្ធនឹងករណីបង្ក អំពើហិង្សាកាប់យុវជនម្នាក់ បណ្ដាលឱ្យដាច់ ត្រឹមកជើង ខណៈកំពុងធ្វើដំណើរជាមួយមិត្ដ ភក្ដិនៅតាមដងផ្លូវ ។
យោងតាមប្រភពព័ត៌មានពីមន្ដ្រីនគរ បាលខណ្ឌទួលគោកបានឱ្យដឹងថា កម្លាំងសមត្ថ កិច្ចបានបើកការស្រាវជ្រាវ ហើយឈានទៅ ដល់ការឃាត់ខ្លួន ក្រុមក្មេងទំនើងទាំងនេះ ខណៈដែលបក្ខពួករបស់ពួកគេមួយចំនួនទៀត បាននឹងកំពុងរត់គេចខ្លួន ។
គួរបញ្ជាក់ថា ក្រោយពីមានករណីប្រើ កាំបិតប៉័ងតោ ពីសំណាក់ក្រុមក្មេងទំនើង មួយក្រុម បង្កភាពអុកឡុកនិងអនាធិបតេយ្យ ដេញកាប់គ្នា បណ្ដាលឱ្យយុវជនម្នាក់ ដាច់ ត្រឹមកជើង ស្របពេលដែលមានសកម្មភាព ដេញកាប់ចាក់គ្នាផ្សេងទៀត ពីសំណាក់ក្រុម ក្មេងទំនើងនៅកន្លែងផ្សេងនោះ បានធ្វើឱ្យ លោកស្នងការបញ្ជាមកសមត្ថកិច្ចទាំង៩ខណ្ឌ បើកការស្រាវជ្រាវ ហើយតាមចាប់ខ្លួនក្រុម ក្មេងទំនើងទាំងនេះ បញ្ជូនទៅតុលាការ ដោយគ្មានការយោគយល់និងទទួលអន្ដរា គមន៍នោះឡើយ ។
គួររំលឹកថា យុវជនម្នាក់ បានរងរបួស ដាច់ត្រឹមកជើងខាងឆ្វេង បន្ទាប់ពីមានក្រុម ក្មេងទំនើងចំនួន៣នាក់ផ្សេងទៀត បានជិះ ម៉ូតូមកកៀរ ហើយទាញកាំបិតប៉័ងតោ ដេញ កាប់ ក្នុងចំណោមអ្នកធ្វើដំណើរពេញផ្លូវ ដោយមិនខ្លាចរអែង និងសមត្ថកិច្ចឬច្បាប់ នោះឡើយ ។
ករណីដេញកាប់គ្នាយ៉ាងអនាធិបតេយ្យ ទាំងកណ្ដាលថ្ងៃខាងលើនេះ បានកើតឡើង នៅវេលាម៉ោងប្រហែល៤រសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្ដោយ ផ្លូវកម្ពុជាក្រោម សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌ ទួលគោក ដែលបង្កឡើងដោយក្រុមក្មេង ទំនើង៣នាក់ មិនស្គាល់អត្ដសញ្ញាណ ពីព្រោះ ក្រោយពេលកើតហេតុ ពួកគេបានជិះម៉ូតូគេច ខ្លួនបាត់ដោយសុវត្ថិភាព។
សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុបាន ឱ្យដឹងថា យុវជនហុង បារាំង ជាសិស្សនៅ សាលាភាសាកូរ៉េ មានទីលំនៅផ្ទះជួល ក្នុង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បានដាច់ ត្រឹមកជើងខាងឆ្វេង រីឯមិត្ដភក្ដិរបស់ខ្លួន ដែលរួចផុតពីគ្រោះថ្នាក់នោះមានឈ្មោះជិន ឡុង អាយុ១៨ឆ្នាំ ជានិស្សិតឆ្នាំទី៣ នៅ សាលាវិទ្យាល័យ ស្នាក់នៅជាមួយជនរងគ្រោះ ខាងលើ។
បើយោងតាមសាក្សីមុនពេលកើតហេតុ ជនរងគ្រោះទាំងពីរនាក់ បានជិះម៉ូតូឌុបគ្នា ចេញពីផ្ទះជួលឆ្ពោះទៅស្រុកកំណើតរបស់ ខ្លួនក្នុងខេត្ដព្រៃវែង លុះមកដល់ចំណុចកើត ហេតុ ក៏ត្រូវក្រុមក្មេងស្ទាវ៣នាក់ ជិះម៉ូតូ មួយគ្រឿង បានបើកមកជិត ហើយកៀរ បណ្ដាលឱ្យដួលម៉ូតូរួចពួកវាបានដកកាំបិត ប៉័ងតោដេញកាប់គ្មានត្រាប្រណី រួចគេចខ្លួន បាត់ដោយសុវត្ថិភាព ។
មិនទាន់ដឹងពីីមូលហេតុពិតប្រាកដនៅ ឡើយទេ ចំពោះករណីនេះ បើទោះបីប្រភព ព័ត៌មានខ្លះបានឱ្យដឹងថា អាចបណ្ដាលមកពី រឿងគំនុំអ្វីមួយ។
យ៉ាងណាក៏ដោយក្រុមក្មេងទំនើងទាំង នេះ មិនទាន់ត្រូវបានបញ្ជាក់អត្ដសញ្ញាណពី សមត្ថកិច្ចនៅឡើយទេ ពោលពួកគេស្ថិត ក្រោមការសាកសួរនៅឡើយ នៅអធិការ ដ្ឋាននគរបាលទួលគោក ៕