ភ្នំពេញ៖ ដើម្បីជាការឆ្លើយតប ទៅនឹងការគាំទ្រពីអតិថិជន របស់ផាកកាហ្វេ (Park Café) កន្លងមក សាខាផាកកាហ្វេ នៅផ្សារទំនើបសុវណ្ណា បាន បន្ថែមនូវសេវាកម្មថ្មីពីរផ្សេងទៀត ក្នុងន័យបំពេញសេចក្ដីត្រូវការ និងតបតាមអ្វីដែលអតិថិជនចង់បាន ។ សេវាកម្មថ្មីដែលត្រៀមបើកបម្រើ អតិថិជន ពីថ្ងៃនេះតទៅ ចាប់ពីម៉ោង ៥ល្ងាច ដល់ម៉ោង ៨ យប់ មានដូចជា៖
ឈុតអាហារពេលល្ងាច ៖ នេះជាជម្រើសថ្មីសម្រាប់អ្នក ដែលមានភារកិច្ចរវល់ខ្លាំងជាមួយការងារ ឬមុខជំនួញ ហើយចង់សម្រាកពិសារអាហារ ពេលល្ងាចជាមួយតម្លៃដ៏សមរម្យ (ក្នុងមួយឈុតត្រឹមតែ៥ ដុល្លារ) មានរសជាតិឆ្ងាញ់ និងមានបរិយាកាសស្រស់ថ្លា ជាមួយអាហារសម្រន់ ម្ហូបឆា និងបង្អែមរស់ជាតិបែបខ្មែរ ។ ឈុតអាហារពេលល្ងាច នឹងបម្រើជូនដល់ភ្ញៀវទាំងអស់នៅ ផាកកាហ្វេ សាខាផ្សារសុវណ្ណាតែមួយគត់។
វេទិកាពិភាក្សា ៖ ផាកកាហ្វេ បានសហការជាមួយមជ្ឈមណ្ឌលអភិវឌ្ឍន៍សហគ្រិន នឹងរៀបចំវេទិកាពិភាក្សារយៈពេល១២០ នាទីនៅផាកកាហ្វេ សាខាសុវណ្ណា ។ កម្មវិធីត្រូវបានរៀបចំឡើង ក្នុងគោលបំណងផ្សព្វផ្សាយ និងចែករំលែកនូវបទពិសោធន៍ និងចំណេះដឹងថ្មីៗ ជាច្រើនដល់អ្នកគ្រប់ គ្រង និងអ្នកវិនិយោគ ក៏ដូចជាអ្នកបម្រើការងារ នៅតាមបណ្ដាក្រុមហ៊ុន សហគ្រិន អង្គការនានា ជាពិសេសការបំផុសឲ្យមានភាពស្និទ្ធស្នាល ក្នុងទំនាក់ទំនងជាមិត្តភក្តិ ដែលត្រូវនឹងពាក្យស្លោកថា "កន្លែងបង្កើតមិត្តភាព"។ វេទិកាពិភាក្សានឹងរៀបចំឡើង នៅថ្ងៃសុក្រ សប្ដាហ៍ទី១ រៀងរាល់ ១ខែម្ដង ។ វេទិកានីមួយៗ នឹងអញ្ជើញចូលរួម ដោយអ្នកដឹកនាំក្រុមហ៊ុនក្នុងប្រទេស និងក្រៅប្រទេស (តាមរយៈប្រព័ន្ធផ្សព្វផ្សាយផ្ទាល់) ដែលល្បីៗ និងធ្លាប់ទទួលបានជោគជ័យក្នុងជីវិត លើមុខជំនួញ និងការងាររបស់ពួកគេ។ អ្នកចូលរួមក៏អាចលើកជាសំណួរ សួរដេញដោល ជាមួយនឹងវាគ្មិន ផងដែរ។
ចុងក្រោយ ផាកកាហ្វេ (Park Café) ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញាទាំង អស់ ដែលតែងតែគាំទ្រផាកកាហ្វេ តាំងពីដើមរៀងមក និងសង្ឃឹមថា អតិថិជនទាំងអស់ នឹងបន្តគាំទ្រផាកកាហ្វេ (Park Café) បន្ថែមទៀត ទៅ ថ្ងៃអនាគត៕